គុណសម្បត្ដិនៃការសរសេរកំណត់ហេតុផ្ទាល់ខ្លួនប្រចាំថ្ងៃ

កំណត់ត្រាសកម្មភាពផ្ទាល់ខ្លួនប្រចាំថ្ងៃ គឺការសរសេរបញ្ចូលរាល់សកម្មភាពទាំងឡាយណាដែលបានកើតឡើងពេញមួយថ្ងៃទៅតាមរបៀប ឬសិល្បៈនៃការកែច្នៃរបស់បុគ្គលម្នាក់ៗ ។ កំណត់ត្រានោះ​មានដូចជា ការសង្ខេបជាអត្ថបទ ការដៅជាចំណុចសំខាន់ៗ ឬសរសេរតែសកម្មភាពថ្មីៗជាដើម។ គេអាចប្រើប្រាស់ជាសៀវភៅ ឬប្រព័ន្ធអេឡិចត្រូនិចណាមួយដែលសមស្របទៅតាមស្ថានភាព និងលទ្ធភាព។ តើការសរសេររាល់សកម្មភាពប្រចាំថ្ងៃបានផ្តល់នូវអត្ថប្រយោន៍អ្វីខ្លះ?

លោក ឆាយ វីន ឡុង និស្សិត​ជំនាញទំនាក់ទំនងធុរកិច្ច និងប្រព័ន្ធផ្សព្វផ្សាយនៅសកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា បាននិយាយថា យោងតាមបទពិសោធន៍កន្លងមក លោកបានកត់សម្គាល់ថា ការសរសេរកំណត់ហេតុ បានជំរុញនូវ​ការចងចាំអំពីព្រឹត្តិការណ៍នានាក្នុងអតីតកាល។ ហើយចំណុចសំខាន់មួយទៀតគឺ បានធ្វើឱ្យ​លោករំសាយអារម្មណ៍ដែលមិនល្អ ( Release stress)  តាមរយៈការបញ្ចេញពាក្យពេចន៍ ទៅក្នុងក្រដាសសៀវភៅ និងការវាយពាក្យទៅក្នុងកុំព្យូទ័រដោយផ្ទាល់ដៃ ។ ក្រោយការអនុវត្តសកម្មភាពនេះញឹកញយ វាក៏បានបណ្តុះនូវ​ជំនាញសរសេរឱ្យ​បានលឿនជាងមុន។

លោក ឆាយ វីន ឡុង

“ខ្ញុំសង្កេតឃើញពីភាពវិជ្ជមានមួយចំនួនតាមរយៈការសរសេរកំណត់ហេតុប្រចាំថ្ងៃដែលបានអភិវឌ្ឍសមត្ថភាពខ្ញុំ រួមទាំងជំនួយការគិតផងដែរ”

ចំណែក កញ្ញា ឆាយ សំនាង កំពុងសិក្សាផ្នែកអក្សរសាស្រ្តអង់គ្លេស នៅសកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា បានបន្ថែមថា កន្លងមកនាងបានសរសេរកំណត់ហេតុដែរ ប៉ុន្តែមិនបានធ្វើជាប្រចាំថ្ងៃនោះទេ គឺធ្វើវាតែពេលមានអារម្មណ៍មិនល្អតែប៉ុណ្ណោះ។ នាងកម្រសរសេរនៅពេលដែលស្ថិតក្នុងស្ថានភាពរីករាយ។ ប៉ុន្តែតាមរយៈបទពិសោធនៃការអនុវត្តបែបនេះ នាងសង្កេតឃើញថា បានផ្តល់នូវ​អត្ថប្រយោជន៍ជាច្រើន ទោះបីជាមិនអាចរៀបរាប់អស់ ប៉ុន្តែ សំនាង បញ្ជាក់ថា វាជួយឱ្យ​នាងអាចកាត់បន្ថយនូវ​ការបញ្ចេញរឿងរ៉ាវ មិនល្អទៅកាន់ពិភពលោក ពិសេសនោះគឺបណ្តាញសង្គម។ មួយវិញទៀតវាបានកាត់បន្ថយនូវការចែករំលែករឿងសម្ងាត់ទៅកាន់អ្នកដទៃ ទោះបីជាមិត្រភ័ក្តិក៏ដោយ។

កញ្ញា ឆាយ សំនាង

” ទោះខ្ញុំមិនបានកត់ត្រាសកម្មភាពផ្ទាល់ខ្លួនឱ្យ​បានទៀតទាត់ ប៉ុន្តែខ្ញុំបានប្រើវីធីសរសេរឱ្យ​ស្របនឹងស្ថានភាពដែលខ្ញុំត្រូវការ ដើម្បីសម្រួលដល់ផ្លូវចិត្ត ថែមទាំងឆ្លើយតបនឹងសកម្មភាពគោលការណ៍ជីវិត ក្នុងរយៈពេលវែង”

កញ្ញា ឆាយ សំនាង បន្តថា ការសរសេរកំណត់ហេតុ វាក៏ជួយឱ្យ​នាងអាចរក្សានូវ​គោលជំហរមួយដែលគិតគូរអំពីអត្ថប្រយោជន៍ក្នុងរយៈពេលវែង និងជៀសវាងនូវការបណ្តោយឱ្យ​អារម្មណ៍រំជើបរំជួលមួយពេលៗ ឬលង់ទៅក្នុងស្ថានការណ៍ផ្សេងៗ នៅក្នុងកាលបច្ចុប្បន្ន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១០០% កម្រិតសញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស ចំនួន១០៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនបាត់ដំបង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% សរុបចំនួន ១០៥កន្លែង សម្រាប់ការសិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល ២ឆ្នាំ​ដោយ​ឥតគិតថ្លៃ។

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសចិន តាមរយៈអាហារូបករណ៍​រដ្ឋាភិបាលចិន​ឆ្នាំ​២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា សហការជាមួយ​សហភាពសហព័ន្ធ​យុវជន​កម្ពុជា នឹងផ្តល់​អាហារូបករណ៍​ដល់​យុវជន​កម្ពុជា​ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា​នៅ​ប្រទេសចិនសម្រាប់ឆ្នាំសិក្សា​២០២៥។

អាហារូបករណ៍ភាសាអង់គ្លេស សម្រាប់បុគ្គលិកអប់រំ ពីមជ្ឈមណ្ឌលស៊ីមេអូ សិក្សា​នៅប្រទេស​សិង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2026

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ថា មជ្ឈមណ្ឌលស៊ីមេអូ RELC ដែលមានទីតាំង​នៅ​ប្រទេស​សិង្ហបុរី បានផ្តល់​អាហារូបករណ៍​ដល់បុគ្គលិកអប់រំ និង​គ្រូបង្រៀន​ឯកទេសភាសាអង់គ្លេស ចំនួន ១៤កន្លែង

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍​សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និង​ឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ ​(​PPI​) ​ប្រកាស​ផ្ដល់​អាហារូបករណ៍​ជាង​ ​១​ពាន់​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2026

​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ ​(​PPI​) ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​សិក្សា​ដោយ​ឥត​គិត​ថ្លៃ​ចំនួន​ ​១,០៥៦​កន្លែង​ ​លើ​ជំនាញ​ចំនួន​ ​១៤​មុខវិជ្ជា​ ​ព្រមទាំង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ជូន​សិក្ខាកាម​ ក្រោម​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​...

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសសម្រាប់និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិស័យវិទ្យាសាស្រ្ត និង​វិស្វកម្ម ក្នុង​ការ​បាន​ទៅ​ហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...