ភ្នំពេញ- ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ DW Akademie បានដាក់ឱ្យប្រើប្រាស់សៀវភៅអក្ខរកម្មឌីជីថលប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន នៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូទាំង២៤ ទូទាំងប្រទេសដែលជាផ្នែកសម្រាប់ការអប់រំ និងជីវភាពរស់នៅប្រចាំថ្ងៃ។
លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអបអរសាទរ និងថ្លែងអំណរគុណចំពោះ កិច្ចការសហការរវាងនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងអង្គការ DW Akademie។ លោកជំទាវ បន្ថែមថា មុខវិជ្ជាបច្ចេកវិទ្យាព័ត៌មាន សារគមនាគមន៍ និងអក្ខរកម្មឌីជីថលប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន បច្ចុប្បន្នត្រូវចាត់ទុកជាមុខវិជ្ជាកាតព្វកិច្ច ដែលមិនអាចខ្វះបាន និងមានភាពចាំបាច់សម្រាប់ការអប់រំ និងជីវភាពរស់នៅប្រចាំថ្ងៃ។

លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា
“គ្រូឧទ្ទេសមានតួនាទីស្នូលក្នុងការផ្ទេរចំណេះដឹងបន្តដល់គរុសិស្ស គរុនិស្សិតដែលអនាគតនឹងក្លាយជាគ្រូបង្រៀន ហេតុនេះ លោកគ្រូ អ្នកគ្រូ ជាគ្រូឧទ្ទេស ចាំបាច់ត្រូវពង្រឹងសមត្ថភាព គុណវឌ្ឍិ ដើម្បីជំរុញការអប់រំប្រកបដោយប្រសិទ្ធភាព”
សូមជម្រាបថា មុនការដាក់ប្រើប្រាស់សៀវភៅនេះក្នុងកម្មវិធីសិក្សា នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ក៏បានសហការរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូឧទ្ទេសតាមបែបចម្រុះស្ដីពី “អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន” តាមអនឡាញ និងផ្ទាល់ ដោយផ្តោតលើខ្លឹមសារ និងវិធីសាស្ត្រក្នុងការបង្រៀនប្រកបដោយប្រសិទ្ធភាព ធានាថាគ្រូឧទ្ទេសអាចផ្ទេរចំណេះដឹងបន្តទៅគរុសិស្ស និស្សិតប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានេះ អក្ខរកម្មឌីជីថលប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន មានខ្លឹមសារបណ្ដុះនូវបំណិនដល់អ្នកសិក្សា ឱ្យស្គាល់ច្បាស់ពីប្រព័ន្ធផ្សព្វផ្សាយ ចេះវិភាគវាយតម្លៃអំពីគោលបំណង ដឹងពីអ្វីគួរធ្វើ និងមិនគួរធ្វើនៅលើប្រព័ន្ធផ្សព្វផ្សាយ ផលវិជ្ជមាន និងអវិជ្ជមាន បណ្ដាលមកពីការប្រើប្រាស់បច្ចេកវិទ្យាហួសកម្រិត ការប្រើប្រាស់បណ្ដាញសង្គមប្រកបដោយទំនួលខុសត្រូវ មានប្រយោជន៍សម្រាប់ខ្លួនឯង គ្រួសារ និងសង្គម ដែលជាបំណិនដ៏ចាំបាច់សម្រាប់សតវត្សរ៍ទី២១៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Skoltech នៃប្រទេសរុស្សី ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/05/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Skoltech ពីកម្មវិធីអាហារូបករណ៍ Skoltech Univeristy Russia Scholarship 2025 សម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ
អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/06/2024
អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...
ក្រសួងអប់រំជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាលនវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/07/2025
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី នវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី រៀបចំដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល...
មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/10/2024
តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/03/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/09/2023
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...
អាហារូបករណ៍សិក្សាផ្នែកធ្វើនាឡិកា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា នៅកម្ពុជា ជំនាន់ទី៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/09/2025
មជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកានៅកម្ពុជា ប្រកាសផ្ដល់អាហារូបករណ៍ ១០០% សិក្សាផ្នែកផលិតនាឡិកា ជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ផ្នែកផលិតនាឡិកា...





























