ម្ចាស់ជ័យលាភីលេខ១ ពានរង្វាន់មហោស្រព​អក្សរសិល្ប៍​ខ្មែរ​លើកទី៥ ចែករំលែក​​គន្លឹះ​និពន្ធ​កំណាព្យ

ភ្នំពេញ – កំណាព្យ​ដែលមាន​ចំណងជើងថា «សំឡេង​ទ្រកំដរ​ប្រាសាទ» និពន្ធដោយ​លោក វណ្ណ សារ៉េត ត្រូវ​បាន​គណៈកម្មការ នៃ​មហោស្រព​អក្សរ​សិល្ប៍​ខ្មែរ​លើកទី៥ វាយតម្លៃផ្តល់​ជ័យលាភីលេខ១ ​ក្នុង​ចំណោម​កំណាព្យ​ចំនួន​៧៩​ដែល​បានដាក់ចូលរួមប្រកួត ។

លោក វណ្ណ សារ៉េត បច្ចុប្បន្ន​ជាគ្រូបង្រៀន​អក្សរសាស្រ្តខ្មែរ​​ នៅអនុ​​វិទ្យាល័យ​ត្រពាំងជ្រែ ស្ថិតនៅ​ស្រុក​មេសាង ខេត្តព្រៃវែង ។ តាមពិតទៅការ​ទទួលបាន​​ពានរង្វាន់​លេខ១ផ្នែក​កំណាព្យ​នេះ មិន​មែនជាលើក​ដំបូងសម្រាប់​​លោក សារ៉េត នោះទេ ពោលគឺលោក​ធ្លាប់​ឈ្នះ​ជ័យ​លាភី និង​ពានរង្វាន់​ចំនួន​៦លើករួច​មក​ហើយ​ ក្នុង​នោះពានរង្វាន់​លេខ១ លោកទទួល​បាន​​ចំនួន​៤លើក ជ័យលាភីលេខ២ចំនួនមួយ​លើក និង​ជ័យលាភីកិត្តិយសចំនួនមួយលើក។ សម្រាប់ពានរង្វាន់លេខ១ ចំនួន​៤លើក​ដែល​លោក វណ្ណ សារ៉េត ទទួលបាន​រួមមាន ៖ ​ពានរង្វាន់​សម្តេច​ព្រះ​សង្ឃរាជជួនណាត រៀបចំ​ដោយ​ក្រសួង​អប់រំ កាលពីឆ្នាំ​២០១៩, ពានរង្វាន់​អក្សរ​សិល្ប៍ពុទ្ធសាសនបណ្ឌិត រៀបចំ​ដោយ​ក្រសួងធម្មការ និង​សាសនា នាឆ្នាំ២០២០, ពានរង្វាន់​ព្រះនាង​ឥន្រ្ទទេវី រៀបចំ​ដោយ​ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ កាលពី​​ឆ្នាំ​២០២១ និង​ចុងក្រោយ​នេះ គឺពានរង្វាន់​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​លើកទី៥ ។

តើលោក វណ្ណ សារ៉េត មានគន្លឹះ​បែបណា ទើប​បានជា​ស្នាដៃ​កំណាព្យ​របស់​លោកជាប់ជ័យ​លាភី​លេខ១ ស្ទើរ​តែ​គ្រប់​ការប្រកួត?

លោក វណ្ណ សារ៉េត មានប្រសាសន៍ថា តាមពិតទៅ​ស្នាដៃកំណាព្យ​របស់​លោក​ដែលបានដាក់​ចូលរួម​ការប្រកួត លោកមិន​ដែល​គិត​ថា នឹង​ជាប់​ជ័យលាភី​នោះទេ ដោយ​វា​សុទ្ធតែ​ជា​ការ​មិន​នឹកស្មាន។ យ៉ាងណាក៏ដោយ លោក​បាន​ចែក​រំលែកនូវ​បទពិសោធន៍​ខ្លះៗរបស់​លោក ដើម្បី​ឱ្យ​គណៈកម្មការ​ជ្រើសរើសយក​ស្នាដៃ​ ក្នុងនោះជាដំបូង អ្នកដែលមានបំណង​ចង់​ចូលរួម​ប្រកួត​ ចាំបាច់​និង​តាម​ដាន​ទៅ​លើ​ប្រធានបទ នៃកម្មវិធី​ប្រកួត​ប្រជែង រួច​ត្រូវ​សរសេរ​របៀបណា​ឱ្យ​សមស្រប​ទៅ​នឹង​អត្ថន័យ​របស់ពានរង្វាន់ នៃការ​ប្រកួតនោះ។

លោក វណ្ណ សារ៉េត

“…ធម្មតា​មហោស្រពអក្សរសិល្ប៍​មួយ​ចំនួន​តែង​តែ​មាន​ប្រធានបទ អញ្ចឹង​ប្រធាន​បទផ្តោត​ទៅលើអ្វី? ទោះ​បីជា​អក្សរសិល្ប៍​ព្រះនាងឥន្រ្ទទេវី ដែល​ជាប្រធានបទ​សេរី ក៏​យើង​ត្រូវ​ស្វែង​យល់អំពី​ឈ្មោះពានរង្វាន់​ហ្នឹង​ដែរ យើង​ត្រូវសរសេរ​របៀបណា​ឱ្យ​សមស្របទៅ​នឹង​អត្ថន័យ​របស់​ពានរង្វាន់”

នៅ​មានធាតុ​សំខាន់ៗ​ជាច្រើន​ទៀត ​នៃកំណាព្យ​ ដែល​អ្នកនិពន្ធ​​ត្រូវ​ស្គាល់ជា​ចាំបាច់ ដូចជារង្វាស់កាព្យ លោកថា អ្នកនិពន្ធ​ត្រូវ​​ចែក​ឱ្យ​ដាច់​រវាង​ពាក្យ និង​ឃ្លា​ ដោយ​កុំ​ឱ្យ​មាន​ការ​ភ័ន្ត​ច្រឡំ ។ លោកថា ជា​ធម្មតា​ព្យាង្គ​រួម​គ្នា​បង្កើតជាពាក្យ ហើយ​ពាក្យ​រួម​ច្រើន​បង្កើតបានជា​ឃ្លា និង​ឃ្លា​រួម​ច្រើន​បង្កើត​បាន​ជា​វគ្គ នៃកំណាព្យ​។

ចំណាប់ចុងជួន ក៏​ជា​ចំណុច​សំខាន់​ដែល​អ្នក​និពន្ធ​ត្រូវ​គិត​ផងដែរ បើតាម​ការបញ្ជាក់របស់លោក វណ្ណ សារ៉េត ចំណាប់ចុងជួន​ត្រូវ​បែងចែក​ជា៣កម្រិត គឺ ជួន​ល្អ ជួន​មធ្យម និងជួន​កម្រិតខ្សោយ​ ដូច្នេះ​ដើម្បី​ឱ្យ​ស្នាដៃជាប់ជ័យលាភី អ្នក​និពន្ធ​ត្រូវ​សម្រិត​សម្រាំង​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​មាន​ចំណាប់​ជួន​ល្អ​បំផុត។

លោក វណ្ណ សារ៉េត

“ជួន​ល្អ​ហ្នឹង​យ៉ាង​ដូចម្តេច គឺ​យើង​ត្រូវ​គោរព​ឱ្យ​បាន​នូវការ​ចាប់ជួន​ដែល​កើត​ឡើង​ដោយ​សូរស្រះប្រកបដូចគ្នា ព្យញ្ជនៈប្រកបដូចគ្នា​ សូរស្រះ​និងព្យញ្ជនៈប្រកបដូចគ្នា ស្ថិត​នៅ​ក្នុង​មូលប្រភេទ អ អ៊ ដូចគ្នា​ យើង​ត្រូវ​គោរព​ឱ្យ​បានជា​និច្ច ជាដាច់ខាត”

ពិតណាស់​ការ​ចាប់ចុងជួន គឺជា​រឿង​សំខាន់​មួយ​នៅ​ក្នុងការ​តែង​កំណាព្យ​ឱ្យ​បានល្អ ប៉ុន្តែដើម្បី​ឱ្យ​រឹត​តែល្អ កំណាព្យ​គឺត្រូវ​តែមាន​សម្ផស្សថែមទៀត ។ លោក វណ្ណ សារ៉េត បាន​រំលឹក​ទៅ​ដល់​ពាក្យ​របស់លោក​គ្រូ ជ័យ ចាប ដែល​គេ​ស្គាល់ថា គឺជា​ជើង​ឯង​កំណាព្យ​មួយ​រូប​នោះ តែង​និយាយថា «ការសរសេរ​កំណាព្យ ចាំបាច់ត្រូវ​សរសេរ​ឱ្យ​ពិរោះត្រចៀក និង​ឆ្ងាញ់អារម្មណ៍» ។ បើតាម​ការ​បញ្ជាក់របស់​លោក សារ៉េត កំណាព្យ​ដែល​ពិរោះត្រចៀក និង​ឆ្ងាញ់អារម្មណ៍ អ្នក​និពន្ធ​ត្រូវ​ចេះលេង​ពាក្យ​ពេចន៍ និង​ពាក្យ​សម្ផស្ស។

ម្ចាស់​ជ័យ​លាភី​លេខ១ ផ្នែក​កំណាព្យ​ពានរង្វាន់​មហោស្រពអក្សរសិល្ប៍​ខ្មែរ​លើកទី៥រូបនេះ ពន្យល់ថា ពាក្យ​ពេចន៍ គឺជាពាក្យ​ដែល​កវី​ប្រើ​ដោយ​ប៉ុន​ប្រសព្វខុស​ពីស្មេរធម្មតា ។ លោកថា ពាក្យ​ពេចន៍ នឹង​ជួយ​ឱ្យ​អត្ថបទកំណាព្យកាន់តែ​មាន​សោភណ្ឌ មាន​អត្ថន័យ​ផុសឡើង ។ ដោយ​ឡែក​ពាក្យ​សម្ភស្ស គឺ​សំដៅ​លើ​ការ​ចាប់ចុងជួន​រណ្តំ​នៅ​ក្នុង​ឃ្លា ក៏​ដូចជា​ជួន​ផ្ទួន​រណ្តំ​ពីឃ្លាមួយ​ទៅ​ឃ្លាមួយ ពីវគ្គ​មួយ​ទៅ​វគ្គ​មួយ នៃកំណាព្យ​។

ជា​បទពិសោធន៍​របស់លោក កំណាព្យ​​ដែល​ល្អ ក្រៅតែពីចេះប្រើប្រាស់ពាក្យពេចន៍ ពាក្យ​សម្ផស្សហើយនោះ អ្នក​និពន្ធ​ចាំបាច់​ត្រូវ​តែ​មានការ​បញ្រ្ជាបនូវ​ផ្នត់គំនិត ទស្សនទានអក្សរសិល្ប៍ ចំណេះដឹង ក៏​ដូចជា​បញ្រ្ជាប​នូវ​ឧត្តម​គតិ​ដែល​ជា​សារ​របស់​អ្នក​និពន្ធ​ចង់​ផ្ញើ​ទៅ​អ្នក​អានផងដែរ។

លោក វណ្ណ សារ៉េត

“គ្រាន់តែគេអានទៅ គេដឹងថា ស្នាដៃរបស់យើង​វាមានទម្ងន់ មាន​ខ្លឹមសារ អញ្ចឹង​អ្នកនិពន្ធត្រូវ​មានការ​ស្វែង​យល់ច្រើន​ទាក់ទង​ការ​អានសៀវភៅ ការ​សិក្សា​ស្នាដៃរៀមច្បងជាដើម…”

ចំណុច​ចុងក្រោយ​ដែល​អ្នក​និពន្ធកំណាព្យ​គួ​រយក​ចិត្តទុកដាក់ នោះ​គឺអក្ខរាវិរុទ្ធ ។ លោក វណ្ណ សារ៉េត បញ្ជាក់ថា អក្ខរាវិរុទ្ធ ចាំបាច់​ត្រូវ​តែ​ប្រុងប្រយ័ត្ន​ ដោយ​ត្រូវ​ពិនិត្យ​ឱ្យ​បាន​ច្រើន​លើក​ច្រើនសារក្រែង​មាន​ការ​ភ័ន្តច្រឡំ ដោយ​អក្ខរាវិរុទ្ធ ត្រូវ​គោរព​តាម​វចនា​នុក្រម​សម្តេច​សង្ឃជួនណាត​ជា​គោល ដោយ​មិន​អាច​សរសេរ​ទាំង​ប្រថុយ​ប្រថាន​នោះទេ។

តើយុវជន​គួរ​ត្រៀម​ខ្លួន​ដូចម្តេច ដើម្បីមាន​សមត្ថភាព​និពន្ធកំណាព្យ​បាន​ល្អ ?

លោក វណ្ណ សារ៉េត បាន​បញ្ជាក់ថា សំខាន់​គឺពួក​គាត់​ស្រឡាញ់​អក្សរសាស្រ្ត ស្រឡាញ់​ការ​តែងនិពន្ធ ចូល​ចិត្ត​ការតែងនិពន្ធ ឬ​ក៏​អត់? លោកថា ប្រសិន​បើពួក​គាត់​ចូលចិត្ត​ការតែងនិពន្ធ វាមិន​មាន​អ្វី​ពិបាក​នៅ​ក្នុង​ការ​ជំរុញ​នោះទេ ព្រោះតែ​ទឹកចិត្ត​របស់​គាត់​បាន​ដក់​នៅ​ក្នុង​ការ​តែង​និពន្ធរួចទៅហើយ ។ យ៉ាងណាក៏ដោយ បើតាមការ​លើក​ឡើង​របស់​លោក វណ្ណ សារ៉េត មានវិធីច្រើន​​ដើម្បី​ឱ្យ​ក្លាយ​​ទៅជា​អ្នក​និពន្ធ​ដែល​មាន​ការ​ទទួលស្គាល់ ប៉ុន្តែ​សំខាន់​បំផុត​យុវជន​ត្រូវ​មាន​ដើមទុន​ចំណេះ​វិជ្ជាសិន បន្ទាប់​មក​ស្វែងយល់ពី​រៀម​ច្បង​ដែលមាន​បទពិសោធន៍ មានកិត្តិនាម និង​ឱ្យពួក​គាត់​ជួយ​តម្រង់ ជួយ​ចង្អុលផ្លូវ​ជាដើម ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស.ស.យ.ក រាជធានីភ្នំពេញ ផ្ដល់អាហារូបករណ៍៣កន្លែងសិក្សានៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2024

ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ នឹង​ផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនយន៣កន្លែង​នៅ​សាកលវិទ្យាល័យ​ប៊ែលធីអន្តរជាតិ...

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ( Japanese Government Scholarship 2026) ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិត​កម្ពុជា​សម្រាប់​ការ​សិក្សា​ថ្នាក់ឧត្ដមចំនួន៤កម្រិត​ នៅឆ្នាំសិក្សា២០២៦។

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​រាជបណ្ឌិតសភាកម្ពុជា សម្រាប់សិស្ស​និទ្ទេស A, B ​និង C

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

រាជបណ្ឌិតសភាកម្ពុជា បានប្រកាស​​ពី​ការ​បណ្តុះបណ្តាល​ថ្នាក់បរិញ្ញាបត្រ​ក្នុងឆ្នាំសិក្សា​២០២៤-២០២៥ ដោយក្នុងនោះនឹងផ្តល់អាហារូបករណ៍ ១០០%, ៥០% និង ៣០% សម្រាប់សិស្សដែលមាន​និទ្ទេស A, B និង C សម្រាប់ការ​សិក្សា​រយៈពេល៤ឆ្នាំ។

ឱកាស​សិក្សា​អាហារូបករណ៍​ជំនាញ​វិជ្ជាជីវៈ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​មណ្ឌលគិរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តមណ្ឌលគិរី​ប្រកាស​ផ្ដល់​អាហារូបករណ៍​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន​២៤០​កន្លែង។

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2023

វិទ្យាស្ថានវិទ្យាសាស្រ្ត​គ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជន​ដោយ​ឥតគិតថ្...

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ជ្រើសរើស​យុវជន​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ប្រកាសជ្រើសរើស​យុវជន​ដែល​មក​ពី​គ្រួសារ​មាន​បណ្ណក្រីក្រ១ និងទី២ និង​គ្រួសារងាយរងហានិភ័យ ឱ្យ​ចូលសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃ។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី