ភ្នំពេញ- បេក្ខជនដែលលួចចម្លងគ្នាអំឡុងពេលដំណើរការសំណេរប្រឡងបាក់ឌុប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ នឹងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ។ នេះបើតាមប្រសាសន៍លើកឡើងរបស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យ ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់បន្ថែមថា បេក្ខជនដែលលួចចម្លងពីសំណៅឯកសារ ឬងាកឆ្វេង ងាកស្ដាំ ធ្វើឱ្យដំណើរការប្រឡងមិនដំណើរការបានល្អ ក្រសួងអប់រំមានអនុរក្ស មានគណៈកម្មការអប្បមាទ និងជំនួយការអប្បមាទតាមពិនិត្យមើល និងកោសល្យវិច្ច័យ។ ឯកឧត្តមបន្តថា ប្រសិនក្រសួងទទួលបានរបាយការណ៍ថា បេក្ខជនលួចចម្លងគ្នា នោះក្រសួងនឹងយកសំណៅឯកសារនោះមកវិភាគរកមើលថា តើអត្ថបទបេក្ខជនទាំងពីរដែលអង្គុយជិតគ្នា ពិតជាបានចម្លងគ្នាមែន ឬក៏អត់? បន្ទាប់ពីវិភាគរួច និងធ្វើកោសល្យវិច្ច័យហើយឃើញថាដូចគ្នាមែន គឺបេក្ខជននឹងឱ្យធ្លាក់ដោយស្វ័យប្រវត្តិ ហើយត្រូវរង់ចាំប្រឡងនៅឆ្នាំក្រោយ។

យ៉ាងណាក៏ដោយ បើតាមប្រសាសន៍របស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងរយៈពេល ៥ទៅ៦ឆ្នាំចុងក្រោយនេះ មិនមានបេក្ខជនណាដែលរំលោភលើបទបញ្ញត្តិនេះទេ ដោយជារួមឃើញថា បន្ទាប់ពីមានកំណែទម្រង់នៃការប្រឡងបាក់ឌុប គឺបេក្ខជនមិនមាននាំយកសំណៅឯកសារចូលបន្ទប់ប្រឡង បេក្ខជនមិនលួចចម្លងគ្នា និងមិនមានការប្រព្រឹត្តបទល្មើសទៅលើបញ្ញាតិដែលមានចែងនៃការប្រឡងដែរ។
ដោយឡែកចំពោះករណីបេក្ខជនឱ្យអ្នកដទៃមកប្រឡងជំនួស បើតាមការបញ្ជាក់របស់ ឯកឧត្តម ហង់ជួន ណារ៉ុន ក៏នឹងត្រូវកំណត់ឱ្យធ្លាក់ដោយស្វ័យប្រវត្តិផងដែរ ហើយកាន់តែធ្ងន់ធ្ងរថែមទៀត គឺមិនអនុញ្ញាតិឱ្យប្រឡងបាក់ឌុបរយៈពេលពីរឆ្នាំ ។
សម្រាប់ករណីបេក្ខជនខកខានមិនមកប្រឡងមុខវិជ្ជាមួយក្នុងចំណោមមុខវិជ្ជាទាំង៧ ឬបានពិន្ទុសូន្យមួយមុខវិជ្ជាវិញ នោះក៏មានន័យថា បេក្ខជននឹងត្រូវធ្លាក់ដោយស្វ័យប្រវត្តិដូចគ្នា។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានប្រាប់ទៅដល់បេក្ខជនដែលនឹងត្រូវត្រៀមខ្លួនប្រឡងបាក់ឌុបនាពេលខាងមុខនេះ សូមមកប្រឡងឱ្យបានទាន់ពេលវេលា ជៀសវាងមកប្រឡងយឺតដែលអាចធ្វើឱ្យមិនបានចូលប្រឡង ហើយក៏មិនត្រូវផ្ដល់ជាសញ្ញាសម្គាល់ណាមួយដូចជា លេខទូរស័ព្ទជាដើម ដែលវាអាចធ្វើឱ្យបេក្ខជននឹងធ្លាក់ដោយស្វ័យប្រវត្តិ ។ ជាពិសេសឯកឧត្តមក៏បានអំពាវនាវដល់បេក្ខជនទាំងអស់ត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រ អនុវត្តទៅតាមបទបញ្ញាតិនៃការប្រឡងបាក់ឌុប និងតាមដានបទបញ្ញាតិទាំងនោះនៅលើទំព័រហ៊្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/07/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Glasgow International Leadership Scholarships 2024
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/05/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Glasgow International Leadership Scholarships 2024 នៅ...
ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/04/2023
ក្រោមកម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្តឈៀងរ៉ៃ នៃព្រះរាជាណាចក្រថៃ បានប្រកាសជ្រើសរើសនិស្សិតកម្ពុជាចំនួន ២រូប...
អាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត និងថ្នាក់ក្រោយបណ្ឌិត ទៅសិក្សានៅរ៉ូម៉ានី ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/12/2024
ក្រោមកម្មវិធីអាហារូបករណ៍ Eugen Ionescu Programme របស់រដ្ឋាភិបាល នៃប្រទេសរ៉ូម៉ានី សម្របសម្រួលដោយទីភ្នាក់ងារឧត្តមសិក្សាហ្រ្វង់កូហ្វូនី (AUF) នឹងផ្តល់អាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត និងថ្នាក់ក្រោយបណ្ឌិត សិក្សារយៈពេល៣ខែ...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Muhammadiyah Surakarta ប្រទេសឥណ្ឌូនេស៊ីឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/06/2023
កម្មវិធីអាហារូបករណ៍ UMS International Priority Scholarship (IPS) 2023 ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...
ក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/02/2026
ជាឱកាសសម្រាប់យុវជនក្នុងការពង្រឹងភាពជាអ្នកដឹកនាំ ចូលរួមក្នុងសកម្មភាពសហគមន៍ និងចែករំលែកទស្សនៈរបស់ខ្លួន ក្នុងការពិភាក្សាប្រកបដោយអត្ថន័យ។
អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/04/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...
កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/05/2023
កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...






























