ផលិតភាព (effectiveness) ជាចំណុចសំខាន់មិនអាចខ្វះបានសម្រាប់អភិវឌ្ឍក្រុមហ៊ុន ស្ថាប័ន រហូតដល់ប្រទេសទាំងមូល។ ហេតុនេះហើយទើបគ្រប់ស្ថាប័នទាំងអស់យកចិត្តទុកដាក់ជំរុញបុគ្គលិករបស់ខ្លួនឱ្យក្លាយជាបុគ្គលដែលមានផលិតភាពខ្ពស់ដើម្បីចូលរួមអភិវឌ្ឍស្ថាប័នប្រកបដោយនិរន្តរភាព។
ពាក់ព័ន្ធនឹងបញ្ហានេះ ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា ផលិតភាពជាកត្តាសំខាន់ក្នុងការជំរុញជីវិតយើងឱ្យក្លាយជាមនុស្សមានសក្តានុពលខ្ពស់។ ហេតុនេះ ដើម្បីលើកកម្ពស់ផលិតភាព លោកសូមបង្ហាញចំណុចគន្លឺះចំនួន៤ដែលត្រូវបានលើកឡើងដោយអ្នកនិពន្ធ Eric Papp ក្នុងសៀវភៅ Leadership by choice។ ចំណុចសំខាន់ទី១ នៅក្នុងកត្តាគន្លឹះទាំង៤នោះ គឺ ការរៀបចំផែនការ។ លោកឧកញ៉ា បញ្ជាក់ថា មនុស្សម្នាក់ៗចាំបាច់ត្រូវតែដឹងឱ្យបានច្បាស់ពីទីតាំងដែលខ្លួនត្រូវទៅ តំណែងបន្ទាប់ដែលចង់ទទួលបាន និងត្រៀមជាស្រេចដើម្បីបំពេញលក្ខខណ្ឌតម្រូវនានាក្នុងតួនាទីដែលយើងចង់ទៅឱ្យដល់នោះ។

ឧកញ៉ា ប៉ិច បូឡែន បានមានប្រសាសន៍ថា
“ទន្ទឹមនឹងមានផែនការ ក៏ត្រូវតាមដានពីការអភិវឌ្ឍផ្ទាល់ខ្លួនផងដែរ ទើបធានាថាដំណើរការវិវឌ្ឍន៍ខ្លួនរបស់យើងអាចធ្វើទៅបានប្រកបដោយគុណភាព”។
ស្ថាបនិកស្ថាប័នអប់រំខាងលើបានបញ្ជាក់ផងដែរថា ការតាមដានដំណើរវិវឌ្ឍន៍ជាវិជ្ជមាននេះមានន័យថា យើងត្រូវតែខិតខំប្រឹងប្រែងអភិវឌ្ឍផែនការសកម្មភាពដែលយើងកំពុងធ្វើឱ្យកាន់តែឆ្លាតវៃ និងកាន់តែមានប្រសិទ្ធភាពខ្ពស់។ ជាឧទាហរណ៍ ការងារមួយដែលធ្លាប់ធ្វើរយៈពេល២ម៉ោងកាលពីមុន ត្រូវតែព្យាយាមធ្វើឱ្យលឿនជាងមុន និងធ្វើបានច្រើនជាងមុនទើបរាប់ថាមានផលិតភាព។
ចំណុចសំខាន់ទី២ ដែលអ្នកអប់រំខាងលើបានលើកឡើងគឺ ការគ្រប់គ្រងពេលវេលា។ ចំណុចនេះឧកញ៉ា បានសង្កត់ធ្ងន់ថា ប្រសិនបើយើងមិនព្រមគ្រប់គ្រងពេលវេលាឱ្យបានល្អទេ យើងនឹងលង់ខ្លួនជាមួយទម្លាប់រញ៉េរញ៉ៃ និងបាត់បង់ផលិតភាព។ ជាក់ស្តែង មានបុគ្គលិកមួយចំនួនគាត់មិនបានត្រៀមទុកនូវផែនការប្រចាំខែ ប្រចាំសប្តាហ៍ និងប្រចាំថ្ងៃ ធ្វើឱ្យគាត់លង់លក់ជាមួយនឹងភាពគ្មានរបៀប ដោយក្រោកយឺត ខ្ជះខ្ជាយពេលវេលា និងបន្ទោសតែកត្តាផ្លូវស្ទះ និងផ្ទះឆ្ងាយដដែលៗមិនព្រមផ្លាស់ប្តូរ ស្របពេលដែលបុគ្គលជាច្រើនគេអាចធ្វើការប្រកបដោយផលិតភាព និងលឿនជាងគាត់បើទោះបីជាគេមានផ្ទះឆ្ងាយជាងក៏ដោយ។ លោកឧកញ៉ាថា តាមពិតទៅប្រសិនបើយើងមានទម្លាប់គ្រប់គ្រងពេលវេលាបានល្អ យើងនឹងធ្វើរឿងរ៉ាវបានជាច្រើនក្នុងមួយថ្ងៃៗ ដោយគេបានត្រៀមទុកជាស្រេចនូវផែនការដែលគ្រោងនឹងធ្វើក្នុងមួយថ្ងៃៗ ហើយគេចូលការិយាល័យប្រកបដោយថាមពល ព្រោះគេដឹងច្បាស់ពីបេសកកម្មក្នុងមួយថ្ងៃនីមួយៗរបស់គេ។ មនុស្សប្រភេទនេះខុសពីមនុស្សខ្ជះខ្ជាយដែលត្រូវចំណាយពេលចូល Facebook ឬនៅមុខអេក្រង់រាប់ម៉ោងទើបរកឃើញថា ខ្លួនត្រូវធ្វើអ្វីឱ្យពិតប្រាកដ។

ដំបូន្មានសំខាន់ទី៣ ដែលឧកញ៉ា ប៉ិច បូឡែន ចង់ឱ្យគ្រប់គ្នាអនុវត្តគឺ ការផ្តោត (focus)។ អំណាចនៃការផ្តោតជាថាមពលដ៏សំខាន់ដើម្បីសម្រេចកិច្ចការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។ ប្រសិនបើយើងមិនព្រមកំណត់អាទិភាពសម្រាប់ខ្លួនឯង និងផ្តោតលើវាឱ្យខ្លាំង យើងនឹងក្លាយជាមនុស្សដែលធ្វើការងារច្រើនតែគ្មានគុណភាព។ ជាក់ស្តែង មានមនុស្សខ្លះធ្វើការងារផង និងរកស៊ីផងក្នុងពេលតែមួយ ដោយមិនព្រមផ្តោតលើចំណុចណាមួយឱ្យប្រាកដ ឬបែងចែកអាទិភាពឱ្យបានត្រឹមត្រូវ ធ្វើឱ្យគាត់បាត់បង់លំនឹង ហើយក្លាយជាមនុស្សដែលមិនច្បាស់លាស់ទាំងការងារ និងការរកស៊ី។
ឧកញ៉ា ប៉ិច បូឡែន បាននិយាយថា
“យើងមានជម្រើសច្រើនដើម្បីធ្វើឱ្យខ្លួនឯងក្លាយជាមនុស្សដែលមានចំណុចផ្តោត ជាឧទាហរណ៍ យើងអាចផ្តោតការងារសំខាន់ ៨០% ហើយអាជីវកម្មត្រឹម ២០% ទៅ៣០% ឬកំណត់ខ្លួនឯងថារយៈពេលប៉ុន្មានឆ្នាំទៀតទើបបង្កើតអាជីវកម្ម ដោយទុកពេលបច្ចុប្បន្ននេះផ្តោតលើការងារឱ្យបានច្បាស់លាស់ជាមុនសិនក៏បាន”
ចំណុចសំខាន់ទី៤ គឺការកសាង និងបណ្តុះបណ្តាលក្រុម ។ លោកឧកញ៉ាថា កត្តាប្រឈមរបស់យើងបច្ចុប្បន្ននេះ គឺខ្វះអ្នកបន្តវេន។ ពេលខ្លះយើងអាចនឹងពិបាក នៅពេលដែលយើងត្រូវឡើងតំណែង តែគ្មានអ្នកបន្តវេន។ ហេតុនេះហើយទើបសម្រាប់ស្ថាប័នរបស់លោកផ្ទាល់ តែងតែព្យាយាមបង្កើតកម្មវិធីបណ្តុះបណ្តាលអ្នកបន្តវេន ដើម្បីស្នងតំណែងសម្រាប់ជួយជ្រោងស្ថាប័ទាំងមូលឱ្យរីកចម្រើន និងកាន់តែរឹងមាំ៕

លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បណ្ឌិតពី Hong Kong PhD Fellowship Scheme ឆ្នាំ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/09/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Hong Kong PhD Fellowship Scheme (HKPFS) នៅទីក្រុងហុងកុង ឆ្នាំ២០២៦-២០២៧។ អាហារូបករណ៍ជ្រើសរើសនិស្សិតសិក្សាលើថ្នាក់បណ្ឌិតច្រើនជាង៤០០នាក់ទូទាំងពិភពលោក។
សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/12/2024
សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាសពីការបន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៥០កន្លែងនៅវិទ្យាស្ថានអាហ្កា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/10/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងនៅវិទ្យាស្ថានអាហ្កា (AGA) សិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។
ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលកូឡុំប៊ី ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/06/2025
រដ្ឋាភិបាលកូឡុំប៊ីប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ មកពីគ្រប់ប្រទេសទូទាំងពិភពលោក ឱ្យមានឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកូឡុំប៊ី សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបកណ៍ផ្ដល់ជូនការសិក្សា...
អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/06/2023
ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...
ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/06/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។
អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/02/2025
វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។
អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/12/2023
សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...
អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/01/2025
University of the Thai Chamber of Commerce គឺជាសាកលវិទ្យាល័យល្បីមួយនៅប្រទេសថៃ ដែលផ្តោតទៅលើជំនាញធុរកិច្ច បានប្រកាសផ្តល់អាហារូបករណ៍ ១០០% សម្រាប់និស្សិតបរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។





























