គុណតម្លៃទាំង ៥ ទទួលបានពីកីឡាជួយពង្រឹងគុណភាពជីវិតយុវជន

ភ្នំពេញ – ស្របពេលកម្ពុជាកំពុងរៀបចំប្រកួតកីឡាជាតិលើកទី៣ និងត្រៀមខ្លួនសម្រាប់រៀបចំការប្រកួតស៊ីហ្គេម ២០២៣ ចំណេះដឹងពីកីឡាសំខាន់បំផុតសម្រាប់យុវជន ។ ប្រសិនបើយុវជនម្នាក់មានកីឡាមួយនៅក្នុងខ្លួន នោះរឹតកាន់តែសំខាន់ថែមទៀត ។ ដូច្នេះ ហេតុអ្វីបានជាកីឡាសំខាន់សម្រាប់យុវជន ? តើកីឡាផ្តល់អត្ថប្រយោជន៍អ្វីខ្លះ? ចម្លើយ អ្វីដែលមើលឃើញលឿនបំផុត គឺកីឡាជួយដល់សុខភាពចិត្ត សុខភាពរាងកាយ និងស្មារតីរបស់មនុស្សយ៉ាងប្រសើរ ។  ខាងក្រោមនេះ ជាគុណតម្លៃទាំង ៥ចំណុចប្រសិនបើជីវិតមានកីឡា ។ 

១. កីឡាជួយដល់សុខភាពរាងកាយ ៖ ការលេងកីឡាទាមទារពេលវេលា និងថាមពលច្រើន ។ ប៉ុន្តែតាមរយៈពេលវេលាបញ្ចេញថាមពលនេះ រាងកាយរបស់មនុស្សនឹងសកម្មជានិច្ច ។ ភាពស្វាហាប់ និងស្មារតីរហ័សរហួនកើតមាននៅពេលដែលមនុស្សបានហ្វឹកហាត់រាល់ថ្ងៃ ។ ចលនាដៃ ជើង និងដងខ្លួន អាចបត់បែនលឿនរហ័ស ព្រមទាំងផ្តល់តុល្យភាពលំនឹងឱ្យគ្នាបានល្អ ។ គេអាចសម្គាល់បានថា អ្នកលេងកីឡាមានសាច់ឈាមស្រស់ថ្លាជាងអ្នកគ្មានកីឡា ឬអ្នកមិនចូលចិត្តហាត់កីឡា ។ 

២. កីឡាជួយសុខភាពផ្លូវចិត្ត ៖ ស្ថានភាពផ្លូវចិត្តរបស់មនុស្សមានសភាពស្ងប់សុខ ឬសន្តិភាពផ្លូវចិត្តតែងកើតមានច្រើនទៅលើមនុស្សដែលមានកីឡានៅក្នុងខ្លួន ។ អ្នកហាត់កីឡា ឬអ្នកលេងកីឡារមែងមានភាពអត់ធ្មត់ច្រើន ដោយសារពួកគេបានបង្វឹកហាត់រាងកាយឱ្យទទួលរងការឈឺចាប់រួចទៅហើយ ។ ប្រសិនបើរាងកាយរងសម្ពាធ ដូចជា ដើរច្រើនខុសពីធម្មតា ឡើងភ្នំ ឬធ្វើការងារផ្សេងៗ ផ្លូវចិត្តរបស់អ្នកមានកីឡាអាចទ្រាំទ្របានគ្រប់ស្ថានភាព ។ គ្រប់ប្រភេទកីឡាទាំងអស់មានទំនាក់ទំនងយ៉ាងជិតស្និទទៅនឹងសុខភាពផ្លូវចិត្តរបស់មនុស្ស ។

៣. កីឡាជួយឱ្យមនុស្សមានស្មារតីក្រុម ៖ ឈ្នះ ឬចាញ់នៅក្នុងស្មារតីកីឡា គឺជាឃ្លាដែលគេតែងប្រើរាល់ការប្រកួតកីឡា ដើម្បីរំលឹកដល់កីឡាករគ្រប់រូបមិនត្រូវគុំគួន ឬបំពានលើគូប្រកួតដោយចេតនាណាមួយឡើយ ។ ទន្ទឹមគ្នានេះ តាមរយៈកីឡាធ្វើឱ្យមនុស្សមានស្មារតីសហការគ្នាជានិច្ច ។

ស្មារតីក្រុមល្អជួយឱ្យក្រុមសម្រេចគោលដៅរួម ប៉ុន្តែប្រសិនបើក្នុងក្រុមគ្មានស្មារតីសហការ នោះលទ្ធផលក៏មិនអាចសម្រេចដូចការរំពឹងទុកដែរ ។ ជាក់ស្តែង ដើម្បីឱ្យមនុស្សយល់ចិត្តគ្នាទៅវិញទៅមក រូបភាពបបួលគ្នាលេងកីឡាជាជម្រើសល្អបំផុតទាំងនៅក្នុងទិដ្ឋភាពទំនាក់ទំនងការងារ និងការសិក្សាជាដើម ។  លើសពីនេះ កីឡាបង្រៀនឱ្យក្មេងជំទង់ក្លាយជាមនុស្សមានទំនួលខុសត្រូវ ចេះលះបង់ដើម្បីប្រយោជន៍រួម បង្កើតភាពជាអ្នកដឹកនាំ និងជំនាញផ្សេងៗទៀត ។

៤. កីឡាជួយជីវភាព ៖ កីឡាមិនមែនប្រកួតគ្រាន់តែកម្សាន្តសប្បាយមួយមុខនោះទេ តែផ្ទុយទៅវិញកីឡាអាចឱ្យមនុស្សទទួលបានចំណូលជាក់លាក់ ប្រសិនបើបុគ្គលបានកំណត់គោលដៅនិងដាក់ចិត្តដាក់កាយជាអ្នកកីឡាអាជីព ។ បច្ចុប្បន្នមានមនុស្សជាច្រើនបានជ្រើសរើសកីឡាជាមុខរបរផ្ទាល់ខ្លួន ។ កីឡាករអាជីពសម្រាប់ក្របខ័ណ្ឌជាតិ និងស្តង់អន្តរជាតិមានជីវភាពល្អប្រសើរ ។ យ៉ាងណាក៏ដោយអាជីពជាកីឡាពឹងលើមហាជនគាំទ្រ ប៉ុន្តែមុននឹងឈានដល់មហាជនទទួលស្គាល់ គឺទាមទារឱ្យយុវជនទទួលស្គាល់សមត្ថភាពខ្លួនជាមុនសិន មុននឹងចាប់អាជីពជាអ្នកជំនាញកីឡាអ្វីមួយ ។

៥. កីឡាបង្ហាញពីកត្តិនាមជាតិលើឆាកអន្តរជាតិ ៖ តាមរយៈជ័យជម្នះពីការប្រកួតលើវេទិកាកីឡាជាតិក្តី ឬអន្តរជាតិក្តី កេរ្តិ៍ឈ្មោះកីឡាករ គឺជាមោទនភាពសម្រាប់ជាតិ ។ មេដាយមាស មេដាយប្រាក់ ឬពានរង្វាន់ផ្សេងៗដែលកីឡាករទទួលបានពីការប្រកួត គឺបានបង្ហាញពីស្មារតីតស៊ូក្នុងជីវិតដើម្បីបុព្វហេតុជាតិសាសន៍របស់ខ្លួន ។ ទន្ទឹមគ្នានេះ ការហ្វឹកហាត់សមត្ថភាពរបស់កីឡាករឱ្យដល់កម្រិតស្តង់ដារ ជាចំណុចគន្លឹះឆ្ពោះទៅរកភាពជោគជ័យរបស់អ្នកកីឡា ហើយស្មារតីកីឡាត្រូវប្រកាន់ខ្ជាប់ជានិច្ចទោះបីឈ្នះ ឬចាញ់ ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2023

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបាន​ប្រកាស​ផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...

ឱកាសអាហាររូបករណ៍ International Undergraduate Excellence Award សម្រាប់ឆ្នាំសិក្សា ២០២៦ នៅប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2026

សាកលវិទ្យាល័យ University of Westminster នៃចក្រភពអង់គ្លេស ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីអាហាររូបករណ៍ International Undergraduate Excellence Award (IEA) សម្រាប់ការសិក្សាដែលនឹងចាប់ផ្តើមនៅ...

ឱកាស​សិក្សា​ឥតគិតថ្លៃ ស្តីពី «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក» សម្រាប់សហគ្រិនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2026

ដើម្បីពង្រឹងសមត្ថភាពឌីជីថលដល់ម្ចាស់អាជីវកម្ម និងសហគ្រាសនៅកម្ពុជា សិក្ខាសាលាដ៏មានសារៈសំខាន់មួយនឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក»។ កម្មវិធីនេះរៀបចំឡើងដោយមានការសហការពី...

ឱកាសអាហារូបករណ៍ Dr Goh Keng Swee (GKS) សម្រាប់ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

អាហារូបករណ៍ Dr Goh Keng Swee (GKS) ដែល​ជាអាហារូបករណ៍ឯកជនគ្រប់គ្រងដោយសមាគមធនាគារនៅសិង្ហបុរី។ ជារៀងរាល់ឆ្នាំ អាហារូបករណ៍តែងតែផ្តល់ជូនដល់បុគ្គល​ឆ្នើម ដែល​មក​ពី​ប្រទេសក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមមាន ប្រ៊ុយណេ កម្ពុជា...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2023

សាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុនប្រកាសជ្រើសរើសនិស្សិតឆ្នាំមូលដ្ឋាន និងឆ្នាំទី២ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ...

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)