សមត្ថភាពខួរក្បាលជាផ្នែកសំខាន់បំផុតដែលមនុស្សគ្រប់រូបតែងយកចិត្តទុកដាក់ ព្រោះថា តាមរយៈសមត្ថភាពខួរក្បាលនេះហើយ អាចជួយបង្កើតសំណុំរូបភាព និងសកម្មភាពផ្សេៗនៃដំណើរជីវិតរបស់មនុស្ស ។ ការថែរក្សាសុខុមាលភាពខួរក្បាលឱ្យបានល្អជារឿងចាំបាច់ និងមិនគួរមើលរំលង ។ យ៉ាងណាក៏ដោយដើម្បីឱ្យសមត្ថភាពខួរក្បាលកាន់តែប្រសើរមានវិធីសាស្ត្រ ៦ចំណុចដែលត្រូវអនុវត្តជាប្រចាំ ។
១. ហាត់កីឡា ៖ ទម្លាប់ហាត់កីឡាឱ្យបានជាប្រចាំនឹងជួយដល់សុខភាពផ្លូវកាយឱ្យមាំមួនល្អ ។ ហាត់កីឡាមិនត្រឹមតែជួយដល់សុខភាពផ្លូវកាយនោះទេ ប៉ុន្តែវាថែមទាំងជួយដល់សុខភាពផ្លូវចិត្ត ។ ចលនារាងកាយដោយរត់ លោត កាយវិការ និងការបត់បែនដងខ្លួន មានទំនាក់ទំនងខ្លាំងដល់សំណុំសកម្មភាពរបស់ខួរក្បាល ។ មនុស្សភាគច្រើនតែតែងដឹងថា ហាត់ប្រាណ ឬលេងកីឡាសំខាន់សម្រាប់សុខភាព ប៉ុន្តែបើមនុស្សស្រឡាញ់សុខភាពពិតប្រាកដមិនមែនគ្រាន់តែគិតពីសារៈសំខាន់នោះទេ ។ ផ្ទុយទៅវិញបានធ្វើសកម្មភាពជាច្រើនដើម្បីឱ្យរាងកាយសកម្ម និងជួយដល់ចលនាដង្ហើម ព្រមទាំងសុខភាពផ្លូវចិត្ត ។

២. សមាធិ ៖ សុខភាពផ្លូវចិត្តកើតឡើងដោយសារចិត្តស្ងប់ ហើយចិត្តដែលស្ងប់ជាចិត្តដែលមានសមាធិ ។ ទម្លាប់សមាធិជួយឱ្យមនុស្សមានអារម្មណ៍ស្រស់ថ្លា បាត់ភាពសៅហ្មងនៅក្នុងជីវិត និងទទួលស្គាល់ពីរឿងរ៉ាវទាំងឡាយដែលកើតឡើងជុំវិញខ្លួន ។ សកម្មភាពសមាធិប្រៀបដូចជាការតាមដានលំនាំចិត្ត ហើយដែលចិត្តស្ងប់ជួយដល់ខួរក្បាលយ៉ាងប្រសើរ ។
៣. ទទួលទានទឹក ៖ រាងកាយរបស់មនុស្សយើងទឹកដើរតួនាទីសំខាន់ណាស់ ។ ទទួលទានទឹកក្នុងបរិមាណត្រឹមត្រូវនឹងជួយដល់រាងកាយយ៉ាងប្រសើរ ។ ទឹកជួយឱ្យរាងកាយមានចលនាលឿនរហ័យ និងមានសំណើម ។ ប្រសិនបើផឹកទឹកមួយកែវពេលក្រោកពីដំណេក នោះនឹងធ្វើឱ្យអារម្មណ៍ស្រស់ថ្លា ហើយខួរក្បាលក៏ធ្វើការបានស្រួលផងដែរ ។ ទឹកជួយបង្កើនបរិមាណអុកស៊ីសែននៅក្នុងខ្លួនដំណើរការបានល្អ ព្រមទាំងជួយមុខងារប្រព័ន្ធរំលាយអាហារ ។

៤. កាត់បន្ថយគ្រឿងស្រវឹង ៖ ដើម្បីសុខភាពខួរក្បាលដំណើរបានល្អ ការប្រើប្រាស់គ្រឿងស្រវឹងមិនមែនជាទម្លាប់ត្រូវអនុវត្តនោះទេ ។ គ្រឿងស្រវឹងទោះបីតិច ឬច្រើនក៏នឹងប៉ះពាល់ខ្លាំងដល់សុខភាពក្បាលដែរ ។ ឥទ្ធិពលពេលស្រវឹងស្រា ឬទទួលទានគ្រឿងស្រវឹងច្រើននឹងជំរុញឱ្យខួរក្បាលស្ពឹក ។ នៅពេលខួរក្បាលស្ពឹកញឹកញាប់អាចឱ្យមនុស្សមានអាការៈភ្លេចភ្លាំង ហើយអាចឈានទៅរកជំងឺភ្លេចភ្លាំងបានថែមទៀតផង ។
៥. ទទួលទានអាហារមានគុណភាព ៖ អាហារជាមូលដ្ឋានសុខភាព ហើយសុខភាពរបស់មនុស្សចាំបាច់ត្រូវតែទទួលទានអាហារដែលមានគុណភាព ។ ខួរក្បាលត្រូវការសារធាតុចិញ្ចឹមពីចំណីអាហារ ។ តាមការណែនាំរបស់សុខាភិបាល ដើម្បីឱ្យខួរក្បាលមានសុខភាពល្អ និងរាងកាយមានតុល្យភាព អាហារទាំងបីក្រុមចាំបាច់បំផុតនៅក្នុងជីវភាពប្រចាំថ្ងៃ ។ ក្រុមអាហារទាំងបី រួមមាន អាហារការពារ អាហារសាងសង់ និងអាហារថាមពល ។ ការទទួលទានអាហារដែលមានគុណភាពជួយឱ្យខួរក្បាលមានគុណភាពដូចគ្នាដែរ ។

៦. រក្សាដំណេកឱ្យគ្រប់គ្រាន់ ៖ ខួរក្បាល និងរាងកាយរបស់មនុស្សត្រូវការពេលវេលាសម្រាកប្រៀបដូចជាម៉ាស៊ីនដើរដោយថាមពលដែរ ។ ដើម្បីឱ្យខួរក្បាលមានថាមពល ដេកឱ្យបានគ្រប់គ្រាន់ជាគន្លឹះសុខភាពដ៏ប្រសើរបំផុត ។ ជាទូទៅពេលវេលា ២៤ម៉ោង ត្រូវបែងចែកជាបីដំណាក់កាលដាច់ដោយឡែកពីគ្នា គឺពេលវេលា ៨ម៉ោងធ្វើការ ៨ម៉ោងដេកឱ្យស្ងប់ស្កល់ និង ៨ម៉ោងសម្រាកលំហែ ឬដោះស្រាយបញ្ហាជីវិតផ្សេងៗ ។ ដំណេកល្អជួយដល់សុខភាពខួរក្បាល ហើយនៅពេលសុខភាពខួរក្បាលល្អ នោះនឹងជួយឱ្យជីវិតកាន់តែមានគុណភាព ៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ Eric Bleumink ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Groningen ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGroningen ពីកម្មវិធីអាហារូបករណ៍ Eric Bleumink នៃប្រទេសហូឡង់ឆ្នាំសិក្សា២០២៤-២០២៥...
ឱកាសផ្លាស់ប្ដូរការសិក្សា៨សប្ដាហ៍នៅសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុនឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/12/2024
ឱកាសទទួលបានការផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យក្យូតូ នាប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០២៥ ពីកម្មវិធីអាហារូបករណ៍ 2025 Kyoto University Amgen Scholars Program។ កម្មវិធីផ្លាស់ប្ដូរការសិក្សាមានរយៈពេល៨សប្ដាហ៍...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/01/2025
សាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេស ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូន៥០% និង ១០០%ទៅតាមលទ្ធភាពជាក់ស្ដែង...
អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/09/2025
សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥
ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/04/2025
កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/12/2025
កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...
អាហារូបករណ៍ TVET ១២៣០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/10/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/12/2023
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ បានប្រកាសជ្រើសរើសយុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។





























