ជំងឺបាក់ស្បាតធ្វើឱ្យគុណភាពជីវិតប្រចាំថ្ងៃធ្លាក់ចុះ

ជំងឺបាក់ស្បាតជាប្រភេទជំងឺម្យ៉ាងបណ្តាលមកពីមនុស្សរងឥទ្ធិពលអ្វីមួយប៉ះពាល់ដល់សុខភាពផ្លូវចិត្ត ។ អ្នកមានជំងឺបាក់ស្បាតមានអារម្មណ៍ភ័យខ្លាចគ្រប់ពេល ឬស្លុតរន្ធត់ចិត្តនៅពេលជួបស្ថានការណ៍អ្វីមួយខុសប្រក្រតី ឬគ្រាន់តែលឺគេនិយាយ ។  ជំងឺបាក់ស្បាតអាចកើតឡើងមិនប្រកាន់វ័យ ប៉ុន្តែភាគច្រើនជំងឺនេះតែងកើតចំពោះមនុស្សវ័យកណ្តាល និងវ័យចំណាស់ ។ ពាក្យបច្ចេកទេស នៃជំងឺបាក់ស្បាត់ គឺ Post-Traumatic Stress Disorder ជាជំងឺផ្លូវចិត្តប្រភេទជំងឺថប់បារម្ភ ។

ការចុះផ្សាយរបស់ The American Psychiatric Association បានបញ្ជាក់ថា ជំងឺបាក់ស្បាតកើតឡើងនៅពេលដែលបុគ្គលជួបស្ថានភាពរន្ធត់ធ្ងន់ធ្ងរ ហើយបានជះឥទិ្ធពលអាក្រក់មានរយៈពេលយូរ ដែលអាចបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ រងគ្រោះដោយអំពីហិង្សា ដូចជា ការគំរាមកំហែង ការវាយដំ រងការរំលោភបំពាន ការលួចប្លន់ ជំងឺផ្លូវកាយធ្ងន់ធ្ងរ ព្រមទាំងជួបបទពិសោធន៍រន្ធត់តាំងពីកុមារភាព ។

ចំណែកសញ្ញាអាចបញ្ជាក់ថា មនុស្សម្នាក់មានជំងឺបាក់ស្បាតអាចសម្គាល់ ដូចជា បទពិសោធន៍ភ័យខ្លាចកើតឡើងម្តងទៀត ភ័យខ្លាចរាល់ពេលនឹកឃើញឡើងវិញនូវព្រឹតិ្តការណ៍រន្ធត់ ភ័យខ្លាចដោយសារសុបន្តិអាក្រក់ មនុស្សតែងមានអារម្មណ៍សោកសៅ និងអស់សង្ឃឹម ពេលខ្លះខ្លាចអនាគត ព្រួយបារម្ភរាងកាយ ព្រមទាំងមានអារម្មណ៍ញ័រខ្លួនរាល់ពេលដឹង ឬ លឺរឿងរន្ធត់ ឬបទពិសោធន៍ឈឺចាប់អតីតកាល ។

អ្នកជំនាញសុខភាពផ្លូវចិត្តបានឱ្យដឹងថា ពេលខ្លះជំងឺបាក់ស្បាត ​គឺជា​ការ​ប៉ះទង្គិច​ផ្លូវចិត្ដ​ដោយសារ​ការ​គំរាមកំហែង​ពី​បុគ្គល​ណាមួយ​មក​លើ​ខ្លួន ឬ​ដោយ​ជួប​ព្រឹត្ដិការណ៍​ធ្ងន់ធ្ងរ​ណាមួយ​ដោយ​​ភាព​តក់ស្លុត​រន្ធត់​ចិត្ត​ ។ ស្ថានភាព​នេះ ​ដក់​ជាប់​ក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​បណ្ដាល​ឱ្យស្ថានភាពផ្លូវចិត្តរបស់​អ្នកជំងឺ​មាន​សភាព​មិន​ប្រក្រតី​ជា​ច្រើន​ខែ​ឆ្នាំ និង​បន្ដ​ឱ្យ​អ្នកជំងឺ​ចេះ​តែ​មាន​អារម្មណ៍​ខ្លាច ​និងឆាប់​ភ័យ​ដោយ​គ្មាន​ហេតុផល ។

ជំងឺបាក់ស្បាត ក៏​អាចសម្គាល់លើរោគ​សញ្ញា​ផ្លូវ​កាយបានផងដែរ ដូចជា ញ័រ​ដើមទ្រូង ញ័រ​ដៃជើង ស្រវាំងភ្នែក​មើល​អ្វី​ឃើញ​មិន​ច្បាស់​ អស់កម្លាំង​ល្ហិតល្ហៃ គេង​មិន​លក់ រសាប់រសល់ ធី​ង​ធោ​ង​ បែកញើសពេញ​ខ្លួន ហើយក៏អាចធ្វើ​អ្នកជំងឺ​អាច​ក្អួតចង្អោរ​ជាញឹកញាប់ផងដែរ ។ អ្នកជំងឺខ្លះ មិនបានចាត់ទុកអាការៈទាំងនេះ ជាសញ្ញានៃជំងឺបាក់ស្បាតនោះទេ បើទោះបីខ្លួនមានអារម្មណ៍ខុសប្រក្រតីដោយរងសម្ពាធអ្វីមួយ ។

ដំណោះស្រាយនៃជំងឺនេះ គឺមានវិធីសាស្ត្រពីរចំណុចដែលអ្នកជំងឺត្រូវស្វែងរកអន្តរាគន៍ជាបន្ទាន់ ។ ទី១ អន្តរាគមន៍ខ្លួនឯង មានន័យថា បុគ្គលខ្លួនឯងព្រមទទួលស្គាល់ថា ខ្លួនពិតជាមានជំងឺបាក់ស្បាត ហើយព្យាយាមគ្រប់គ្រងស្ថានភាពខ្លួនឯងឱ្យ​បានល្អ ។ ទី២ អ្នកជំងឺត្រូវស្វែងរកការប្រឹក្សាយោបល់ ឬការព្យាបាលនៅមន្ទីរពេទ្យជំនាញ ឬគ្រូពេទ្យជំនាញសុខភាពផ្លូវចិត្តឱ្យទាន់ពេលវេលា ។ ជំងឺបាក់ស្បាត អាចក្លាយជាជំងឺឆ្លងតជំនាន់ ប្រសិនបើអ្នកជំងឺប្រើឥទ្ធិពលរបស់ខ្លួនទៅលើអ្នកដទៃ ឬសមាជិកគ្រួសារ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2026

តាម​រយៈ​កម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅ​ឆ្នាំ​២០២៦ នេះ​ សាកលវិទ្យាល័យ​ University of Bath ចក្រភពអង់គ្លេស​ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អន្តរ​ជាតិ​ឆ្នើម...

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2025

តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2023

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី