ប្រការចំនួន៧ចំណុច ដែល​បេក្ខជន​ត្រូវ​អនុវត្ត ក្នុង​ដំណើរ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ

ភ្នំពេញ – ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​២ថ្ងៃ គឺនៅ​ថ្ងៃទី៥ និង​ទី៦ ខែធ្នូ ឆ្នាំ​២០២២ ។ ដើម្បី​រក្សា​របៀបរៀបរយ នៅ​ក្នុង​ការ​ប្រឡងនេះ ក្រសួងអប់រំ យុវជន និង​កីឡា បាន​បង្ហាញ ប្រការចំនួន៧ចំណុច​ ដែល​បេក្ខ​ជន​ត្រូវ​អនុវត្ត ក្នុង​ដំណើរ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ។

១.ត្រូវ​មក​ដល់​មណ្ឌល​ប្រឡង​ឱ្យ​បាន​មុន​ដំណើរ​ការ​ប្រឡង និង​ត្រូវ​មក​ដល់​មណ្ឌល​ប្រឡង​ឱ្យ​បាន​មុន​បេក្ខជន​ទូទៅ ចំពោះ​បេក្ខជន​ដែល​បាន​ប៉ះពាល់​ផ្ទាល់ជាមួយ​អ្នក​វិជ្ជមាន​កូវីដ១៩ និង​បេក្ខជន​​ដែល​មាន​កម្តៅ​លើសពី ៣៧,៥អង្សាសេ ឬមាន​រោគ​សញ្ញា​ដូចជា ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាក​ដក​ដង្ហើម… ដើម្បី​ទទួល​ការ​ស្ទង់​កំដៅ និង​ឆែកឆេរ​សំណៅ​ឯកសារ​មុនគេ និង​ដាច់ដោយ​ឡែកពីគេ។

២.ត្រូវ​ស្លៀក​ពាក់​ឯកសណ្ឋានសិស្ស ដោយ​ប្រើ​អាវពណ៌ស និងខោ សំពត់ពណ៌ខៀវ ឬខ្មៅ ដាក់ក្នុងខោ ឬសំពត់​ឱ្យ​បាន​ត្រឹម​ត្រូវ។

៣.ត្រូវយកប័ណ្ណសម្គាល់ខ្លួន​ថ្នាក់ទី១២ ដែលមាន​បិទ​រូបថតថ្មី និង​មាន​ចុះ​ហត្ថលេខា​នាយក នាយិកា​សាលា​បាន​ត្រឹម​ត្រូវ​ច្បាស់លាស់ ចំពោះបេក្ខជន​ចំណេះទូទៅ និង​បេក្ខជន​បំពេញ​វិជ្ជា។ ចំពោះ​បេក្ខជន​ស្វៃរិន​ចំណេះទូទៅ និង​បេក្ខជនស្វៃរិន​បំពេញវិជ្ជា ត្រូវ​យក​សលាកបត្រ​ឯកត្តជន ឬប័ណ្ណ​សម្គាល់ខ្លួន​សិស្ស ដែលចេញ​ដោយ​មន្ទីរ​អប់រំ យុវជន និង​កីឡារាជធានីខេត្ត។

៤.ត្រូវ​យក​ចូល​ក្នុង​បន្ទប់​ប្រឡង​នូវ​សម្ភារៈប្រើប្រាស់ ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា អនុញ្ញាត​ឱ្យ​ប្រើ ដូចជា ៖ ប៊ិចពណ៌ខៀវ ខ្មៅដៃ បន្ទាត់ ដែកឈាន រ៉ាព័រទ័រ និង​សម្ភារៈអនាម័យ​ដូចជា ម៉ាស់ អាល់កុល ឬជែល​លាងដៃ សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​នៅ​ពេល​ដំណើរ​ការ​ប្រឡង។

៥.អនុវត្ត​តាម​ការ​ណែនាំ​របស់​គណៈមេប្រយោគ និង​អ្នក​មាន​សមត្ថកិច្ច​ថែរក្សា​សណ្តាប់ធ្នាប់​ក្នុង​ការ​ដក​ហូត​សំណៅ​ឯកសារ និង​សម្ភារៈ​ផ្សេងៗ ដែល​ក្រសួងមិន​អនុញ្ញាត​ឱ្យ​យក​ចូល​ក្នុងមណ្ឌល​ប្រឡង ឬ​បន្ទប់ប្រឡង។

៦.ត្រូវ​គោរព​តាម​ការ​ណែនាំ​របស់អនុរក្ស​ដូចជា អង្គុយ​ឱ្យ​ចំ​តាម​លេខតុដែល​ងនុរក្ស​បាន​បង្ហាញ​ បំពេញ​លើ​ក្បាល​សន្លឹក​កិច្ច​ការ​ដែល​អនុរក្ស​បានចែក​ឱ្យ ប្រគល់សន្លឹក​កិច្ច​ការ​ជូន​អនុរក្ស​វិញ ពេល​ដល់​ម៉ោង ទោះបី​កិច្ច​ការ​នោះ​បាន​ធ្វើ ឬពុំ​បានធ្វើ​ក៏ដោយ។

និង ៧.ត្រូវ​រក្សា​សណ្តាប់ធ្នាប់​របៀបរៀបរយ នៃការ​ប្រឡង និង​ត្រូវ​គោរព​ឱ្យ​បាន​ត្រឹម​ត្រូវ​នូវ​បទ​ប្បញ្ញត្តិ នៃការប្រឡង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី  Singapore A STAR ACIS ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2025

កម្មវិធីអាហារូបករណ៍ Singapore A STAR ACIS នឹងបើកទទួលពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ ឱ្យស្នើការសិក្សាថ្នាក់ឧត្ដមសិក្សាសម្រាប់ឆ្នាំសិក្សា២០២៥ នៅប្រទេស​សឹង្ហបុរី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បណ្ឌិតស្រាវជ្រាវ..

អាហារូបករណ៍ ៥០កន្លែង ទៅសិក្សា​នៅប្រទេស​ចិន តាមរយៈកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2026

អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (លើកទី២) ចំនួន ៥០ កន្លែង

ឱកាសសិក្សានៅសាកលវិទ្យាល័យ  Warwick ពីកម្មវិធី ASEAN-UK សម្រាប់ស្ត្រីក្នុងវិស័យ STEM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2025

កម្មវិធី ASEAN-UK Sage ផ្ដល់ឱកាសសិក្សាក្នុងគម្រោង Women in STEM Scholarship ប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Warwick ក្នុងវិស័យ STEM ដល់ស្ត្រីដែលស្ថិតក្នុងប្រទេសតំបន់អាស៊ាន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ២២កន្លែង នៅ​វិទ្យាស្ថានភាសាបរទេស និង​វិទ្យាស្ថានសិក្សា​អន្តរជាតិ និងគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2023

គណៈកម្មាធិការអាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាស​ពីការផ្តល់​អាហារូបករណ៍​ចំនួន ២២កន្លែង សម្រាប់ការសិក្សា​កម្រិតថ្នាក់បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ភាសាបរទេស...

អាហារូបករណ៍ TVET ១២៣០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

សាកលវិទ្យាល័យលីមកុកវីង ប្រកាសជ្រើសរើសសិស្សថ្នាក់ទី១២ ចូលរួមការប្រឡងសិស្សពូកែ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2025

សាកលវិទ្យាល័យ លីមកុកវីង កំពុងប្រកាសជ្រើសរើសសិស្សវិទ្យាល័យថ្នាក់ទី១២ នៅទូទាំងប្រទេសចូលរួមប្រឡង «ការប្រឡងសិស្សពូកែទូទាំងប្រទេស» ប្រចាំសាកលវិទ្យាល័យ លីមកុកវីងសម្រាប់ឆ្នាំសិក្សា២០២៥។ ការប្រឡងនេះផ្ដល់ជូនសម្រាប់តែ...

រដ្ឋមន្រ្តីអប់រំផ្តល់អាហារូបករណ៍ ១០០% នៅវិទ្យាស្ថានគរុកោសល្យ​បាត់ដំបង ជូនដល់​កូនៗ​របស់វីរៈកងទ័ពកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

វិទ្យាស្ថានគរុកោសល្យ​បាត់ដំបង បានប្រកាស​ជូនដំណឹង​ដល់​ក្រុមគ្រួសារវីរៈកងទ័ព​កម្ពុជា ដែល​បាន​ពលីជីវិត​ក្នុង​បុព្វ​ហេតុ​ការពារ​បុរណភាព​ទឹកដីថា វិទ្យាស្ថាន​បានសម្រេច​ផ្តល់ជូនអាហារូបករណ៍ ១០០%