អារម្មណ៍អវិជ្ជមាន (Negative emotion) គេអាចសម្គាល់បានតាមរយៈអាការៈមួយចំនួនដូចជា ឆាប់ខឹងសម្បារ, ថប់បារម្ភ ឬភ័យខ្លាច, ស្មារតីមិនលះ, គ្មានផាសុខភាព, សោកស្តាយ, ក្រៀមក្រំ, ទុក្ខព្រួយ, មានអារម្មណ៍អាម៉ាស់ និងឯកោជាដើម។ អារម្មណ៍អវិជ្ជមានទាំងនេះ ចាំបាច់ត្រូវតែយកចិត្តទុកដាក់ ដើម្បីបញ្ចៀសនូវបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ ដែលអាចកើតមានទៅថ្ងៃអនាគត។
យ៉ាងណាក៏ដោយ មានវិធីសាស្រ្តចំនួន៤ ដែលត្រូវបានចែករំលែកដោយគេហទំព័រ Verywell Mind ដើម្បីដោះស្រាយ ឬកាត់បន្ថយអារម្មណ៍អវិជ្ជមាននេះបាន៖
១.ស្ទាបស្ទង់ចិត្ត ៖ ចំណាយពេលឆ្លុះបញ្ចាំង និងស្វែងយល់ពីស្ថានភាព ដែលកើតមាននៅក្នុងចិត្ត ហើយបើក្នុងករណីបានរកឃើញថា បច្ចុប្បន្នមានអ្វីមិនប្រក្រតី គឺត្រូវរកឱ្យឃើញពីមូលហេតុដែលបណ្តាលឱ្យកើតវាឡើង។

២.ផ្លាស់ប្តូរទៅតាមលទ្ធភាព៖ ក្រោយរកឃើញប្រភេទអារម្មណ៍ដែលជួបប្រទះរួចហើយ វាក៏ល្មមនឹងអាចទាញរកគន្លឹះទៅដោះស្រាយដោយខ្លួនឯងបានតាមរយៈការសម្រាលបន្ទុកនូវកិច្ចការដែលមិនចាំបាច់ ឬលើសពីសមត្ថភាពដែលអាចគ្រប់គ្រងបាន។ ដោយចាប់ផ្តើមបង្រួម ឬបំបែកវាឱ្យតូចៗជាងមុន ទន្ទឹមគ្នានោះ គួរតែទៅរកអ្នកប្រឹក្សាដែលមានជំនាញផងដែរ។
៣.ស្វែងរកច្រកចេញ ៖ ការកាត់ចោលអារម្មណ៍អវិជ្ជមានទាំងឡាយ វាប្រៀបបាននឹងការផ្លាស់ប្តូរជីវិត ប៉ុន្តែការកាត់សកម្មភាពអវិជ្ជមាន គឺមិនអាចធ្វើវាបានទាំងស្រុងនោះទេ ព្រោះវាក៏ជាផ្នែកមួយ នៃអារម្មណ៍ធម្មជាតិមនុស្ស។ ដូច្នេះហើយក្រៅតែពីទៅប្រឹក្សាជាមួយអ្នកជំនាញ គឺត្រូវតែធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់, ធ្វើសមាធិ និងស្វែងរកឱកាសដើម្បីង្កើតភាពក្លៀវក្លាឱ្យបានច្រើន។ សូមជ្រើសរើសបច្ចេកទេសមួយក្នុងចំណោមចំណុចជាច្រើនទាំងនោះ ហើយថ្លឹងថ្លែងថា ចំណុចមួយណាដែលសាកសមសម្រាប់អ្នក។ ធ្វើដូច្នេះអ្នកអាចកាត់បន្ថយអារម្មណ៍ដែលមិនល្អ និងទាញខ្លួនឯងឱ្យក្រោកចេញបាន។

៤.ហ៊ានទទួលយក ៖ ការទទួលស្គាល់ថា មនុស្សតែងតែមានអារម្មណ៍ភ័យខ្លាច, ខឹង, កើតទុក្ខ និងការខកចិត្តគឺជារឿងធម្មតា ។ ការធ្វើបែបនេះ គឺជាវិធីសាស្រ្តមួយដ៏មានប្រសិទ្ធភាពផងដែរ។ ជំនួសឱ្យការព្យាយាមបង្ក្រាបនូវអារម្មណ៍ទាំងនេះ គឺអនុញ្ញាតឱ្យវាបាត់ទៅតាមដំណើរ ព្រោះវាជាគ្រាន់តែជាអារម្មណ៍បណ្តោះអាសន្នប៉ុណ្ណោះ។ ទោះបីជាអ្នកជាបុគ្គលដែលមានទំនោរបែបវិជ្ជមានយ៉ាងណាក្ដី ម្តងម្កាលវាគង់តែកើតមាននៅពេលណាមួយ៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/10/2023
សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........
អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/07/2024
កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាសផ្តល់អាហារូបករណ៍ដែលមានតម្លៃរហូតដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...
ឱកាសអាហារូបករណ៍ជំនាញវិស្វកម្មអគ្គិសនី សិក្សានៅប្រទេសចិន ពីក្រុមហ៊ុន China Southern Power Grid
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/06/2025
សម្រាប់សិស្សនិស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ក៏ដូចជាថ្នាក់អនុបណ្ឌិត ទៅលើជំនាញវិស្វកម្មអគ្គិសនី នៅប្រទេសចិន
មូលនិធិព្រីនស៍ ផ្តល់ជូនអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ដល់និសិ្សតចំនួន ១០០នាក់ ជាសសរទ្រូងនៃការរីកចម្រើនរបស់កម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/03/2024
នៅក្នុងដំណើរឆ្ពោះទៅរកការពង្រឹងវិស័យអប់រំ ថ្មីៗនេះ មូលនិធិព្រីនស៍ ជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត។
អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/01/2024
វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...
ឱកាសទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/08/2024
ជាឱកាសសម្រាប់សិស្សនិស្សិតដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិក ពីកម្មវិធីអាហារូបករណ៍ American University Global Leader Scholarship 2025 ។
មជ្ឈមណ្ឌលស៊ីមេអូ SEPS ប្រកាសជ្រើសរើសសំណើគម្រោងស្រាវជ្រាវទស្សនវិជ្ជាសេដ្ឋកិច្ច
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/12/2024
ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជូនដំណឹងដល់បុគ្គលិកអប់រំ និងអ្នកស្រាវជ្រាវ ពីការជ្រើសរើសសំណើគម្រោង ដោយមជ្ឈមណ្ឌលស៊ីមេអូ SEPS សម្រាប់កម្មវិធីគម្រោងគាំទ្រការស្រាវជ្រាវទស្សនវិជ្ជាសេដ្ឋកិច្ចគ្រប់គ្រាន់...
អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/06/2025
ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/02/2024
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...






























