សកម្មភាព១០ចំណុចជួយជំរុញភាពឈ្លាសវៃ

គ្រប់គ្នាសុទ្ធតែបានដាក់ក្ដីសង្ឃឹមថានឹងក្លាយជាបុគ្គលម្នាក់ដែលមានភាពឈ្លាសវៃជាងមុន ហើយមានមនុស្សមួយចំនួន ហាក់មានភាពឈ្លាសវៃពីកំណើត ខណៈអ្នកមួយចំនួនទៀតតម្រូវឱ្យមានការហ្វឹកហាត់ទៅតាមវីធីសាស្រ្តរៀងៗខ្លួន ។ តាមរយៈគេហទព័រ Lollydaskal បានលើកឡើង១០ចំណុចដើម្បីជំរុញឱ្យ​មនុស្សអាចបង្កើនចំណេះស្រួចស្រាល់ជាងមុន ឬពូកែជាងមុន។

១.ដាក់សំណួរគ្រប់ពេល ៖ កុំទាន់សន្មត់ ឬអធិប្បាយអ្វីមួយដោយគ្មានការគិតឱ្យដល់គតិរបស់បណ្ឌិត។ មានន័យថា កុំអនុម័ត ឬមើលអ្វីតែនឹងភ្នែក ត្រូវបើកចិត្តដោយឥតទើសទាល់រាល់គ្រប់រឿងរ៉ាវ ។ ឧបសគ្គដ៏ធំមួយគឺប្រើចំណេះដឹងដែលមានកន្លងមក ហើយមិនទទួលស្គាល់ថា វាអាចគ្រាន់តែជាចំណេះបែបបំភាន់ ព្រោះពេលខ្លះអ្វីដែលបានដឹង មិនប្រាកដថា សុទ្ធតែអាចប្រើប្រាស់បាននោះទេ។ ដូច្នេះហើយ ការចេះដាក់សំណួរ រៀងរាល់ស្ថិតនៅក្នុងហេតុការណ៍អ្វីមួយគឺជាគន្លឹះ នៃការស្រាយបំភ្លឺ ឬជាការស្វែងរកចម្លើយពីព្រឹត្តិការណ៍មួយដែលគួរឱ្យទុកចិត្តបាន។

២.រកឱ្យឃើញចំណុចដែលជំរុញទឹកចិត្ត ៖ ត្រូវស្វែងយល់ពីខ្លួនឯងឱ្យបានច្រើន និងរិះគិតរកចំណុច ឬប្រធានបទណាមួយដែលអ្នកពេញចិត្តសឹមសាកល្បងធ្វើវា។ ដោយកត់សម្គាល់ពីប្រភេទប្រធានបទដែលខ្លួនចូលចិត្តដើម្បីយកមកជជែកពិភាក្សា ឬអានកាសែត និងសៀវភៅដែលស្របទៅនឹងចំណង់ចំណូលចិត្តរបស់ខ្លួន។ ចូរព្យាយាមបំពេញចំណីខួរក្បាលដោយវិធីសាមញ្ញៗ និងរីករាយផងដែរ។

៣.បន្ថែមជំនាញថ្មី៖ ការផ្តល់ឱកាសឱ្យ​ខ្លួនឯងបានសាកជំនាញថ្មីៗ គឺជាចំណុចមួយជួយពង្រីកនូវភាពវាងវៃបានច្រើនជាងមុន។ សូមបង្កើតឥរិយាបថបែបនេះជាបន្តបន្ទាប់ ហើយអនុវត្តន៍រហូតក្លាយទៅជាជំនាញមួយដែលអាចប្រើប្រាស់បាន ព្រោះបច្ចុប្បន្ននេះមានជំនាញច្រើនដែលត្រូវស្វែងយល់មិនចេះរីងស្ងួតនោះទេ។ ដូច្នេះការបង្កើតឆន្ទៈដាក់ចិត្ត ដាក់កាយទទួលរៀនសូត្រនៅរឿងថ្មីៗ នោះភាពឆ្លាតវៃនឹងរត់មករកអ្នក។

៤.ឆ្លុះបញ្ចាំងខ្លួនឯង ៖ ក្នុងរយៈពេលពេញមួយថ្ងៃរបស់មនុស្សម្នាក់ៗអាចត្រូវបានរំខានដោយរឿងរ៉ាវផ្សេងៗគ្នាជាច្រើន ដែលជាកត្តានាំឱ្យ​កើតអារម្មណ៍ធុញថប់ដោយឥតព្រាងទុក។ ដូច្នេះការទុកចន្លោះខ្លះដើម្បីឱ្យ​ខ្លួនឯងមានពេលសម្រាក និងឆ្លុះបញ្ចាំងពីខ្លួនឯង គឺជាផ្នែកមួយយ៉ាងសំខាន់ធ្វើឱ្យ​ចិត្តមានភាពនឹងធឹង ព្រមទាំងមានការវិវឌ្ឍន៍ផ្នែកសមត្ថភាព ឬការគិតមានសន្ទុះជាងមុន។

៥.ធ្វើឱ្យ​រាងកាយមានចលនា ៖ ខណៈពេលដែលគិតគូរអំពីសុខភាពផ្លូវចិត្ត គេក៏ពុំដែលភ្លេចការថែទាំផ្នែករាងកាយដូចគ្នា។ ជាការពិត សុខភាពកាយ និងចិត្ត មានភាពពាក់ព័ន្ធគ្នាជានិច្ច ដូច្នេះត្រូវដុសខាត់ឱ្យ​មានភាពរឹងប៉ឹងទាំងទ្វេ។ ដោយចាប់ផ្តើមបង្កើតគោលការណ៍ ឬវិន័យដែលយកចិត្តទុកដាក់តាំងពីរបបអាហារ ការហាត់ប្រាណ និងការគេងឱ្យបានត្រឹមត្រូវទៅតាមពេលកំណត់។

៦.បង្កើនផលិភាព ៖ ការធ្វើខ្លួនឱ្យ​រវល់ និងការធ្វើខ្លួនឱ្យ​មានផលិតភាព មើលមួយភ្លែតហាក់ស្រដៀងគ្នា ក៏ប៉ុន្តែវាមានអត្ថន័យខុសគ្នាដាច់ស្រឡះ។ ការរិះរកវិធីសាស្រ្តធ្វើការ ឬរៀនដោយមានប្រសិទ្ធភាពជាគន្លឹះទទួលបានផលិតភាព។ មួយវិញទៀត ការបញ្ជោះឱ្យ​មានផលិតភាពប្រៀបដូចជាការសាងសង់គ្រឹះដ៏មាំទាំទៅថ្ងៃអនាគត តាមរយៈចាប់ផ្តើមប្រើប្រាស់ថ្ងៃនេះឱ្យ​ល្អបំផុតសម្រាប់ខ្លួនឯង។

៧.សាកល្បងធ្វើនៅសកម្មភាពដែលខ្លាច៖ ការប្រឈមនឹងភាពភ័យខ្លាច អាចធ្វើឱ្យអ្នកមានភាពក្លាហានជាងមុន ឆ្លាតជាងមុន ប្រសើរជាងមុន និងអាចយកឈ្នះស្ថានការណ៍ដែលប្រុងនឹងគ្រប់គ្រងទៅលើអ្នកឱ្យ​រលាយបាត់ បានទៀតផង។ ពេលខ្លះរង្វាន់ដែលអស្ចារ្យក្នុងជីវិត វាបានមកពីការហ៊ានប្រឈមនូវរឿង ដែលតាមលងបន្លាចអ្នក អស់ពេលជាយូរមកហើយ។

៨.ចែករំលែកបន្ត ៖ គេមិនអាចប្រកែកបានទេថា ការចំណាយពេលរៀនសូត្រអ្វីថ្មីៗជាផ្នែកសំខាន់ក្នុងការអភិវឌ្ឍសមត្ថភាព ប៉ុន្តែការចែករំលែកបន្ត ក៏អាចពន្លឿនភាពរីកចម្រើនរបស់អ្នកបានមួយកម្រិតទៀតដែរ។ ព្រោះវាបានធ្វើឱ្យ​អ្នកស្គាល់ពីសិល្បៈថ្មីៗ នៃការបង្ហាញចេញនៅអ្វីដែលមាន។ បន្ថែមពីនោះវាបានធ្វើឱ្យ​មនុស្សជុំវិញខ្លួន ទទួលបាននូវគំនិតដើម្បីយកទៅរៀនសូត្របន្តដែលជាបំណែកមួយជួយទៅកាន់សង្គមផងដែរ។

៩.កត់ត្រាដំណឹងដែលមានរាល់ថ្ងៃ៖ ចំណាយពេលប្រហែល ៥ ទៅ១០នាទី ជារៀងរាល់ថ្ងៃដើម្បីកត់ និងឆ្លុះបញ្ចាំងហើយសរសេរចូលទៅក្នុងសៀវភៅ វាជាចំណុចមួយជួយរុញថាមពលខួក្បាលឱ្យ​កាន់តែមានសភាពភ្លឺច្បាស់ជាងមុន។ ភាពឆ្លាតវៃកើតឡើងនៅពេលដែលអ្នកចេះរៀនពីបទពិសោធន៍ ដែលធ្លាប់កើតមាន។ ហើយបើបានសរសេររាល់ហេតុការណ៍ ដែលបានកើតឡើងដោយមានការឆ្លុះបញ្ចាំងទៀតនោះ វានឹងកាន់តែទាញទីតាំង នៃសន្ទុះចិត្ត ឱ្យ​ស្ថិតក្នុងភាពវិជ្ជមាន។

១០.ចេះជ្រើសរើស ៖ ចំណុចនេះមិនមែនសំដៅទៅលើការជ្រើសនូវអ្វីដែលល្អឥតខ្ចោះនោះទេ ប៉ុន្តែភាពឈ្លាសវៃនៃការជ្រើសរើសគឺ ចេះសម្រាំងយកចំណុចសំខាន់ៗ។ ដូចជាការជ្រើសរើសមិត្តជិតស្និត ស៊ូមានតិច តែមានគុណភាព ព្រោះមនុស្សដែលអ្នកចំណាយពេលជាមួយ និងឆ្លុះបញ្ចាំងពីខ្លួនរបស់អ្នកបានដូចគ្នា។ ហើយចំពោះការជ្រើសរើសផ្នែកផ្សេងៗទៀតក៏ដូចគ្នា គិតគូរសម្រាំងយកតែអ្វីដែលល្អបំផុតចំពោះអ្នក តែក៏មិនទៅបង្ខាតប្រយោជន៍អ្នកដទៃ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Hubei សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong និង សាកលវិទ្យាល័យភូមិសាស្ត្រចិន បានប្រកាស​ផ្តល់អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Donghua ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2025

កម្មវិធីអាហារូបករណ៍ Donghua University Scholarship 2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Donghua ប្រទេសចិន។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃចំនួន៦៥៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2025

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៦៥៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទស (បរិញ្ញាបត្ររង)...

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន៥០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2025

ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៥០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិស្ស​ចូលរៀនជំនាញ​បច្ចេកទេស ចំនួន៣៣០កន្លែង​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2024

ជា​ឱកាស​សម្រាប់​យុវជន យុវនារី ដែល​មក​ពី​គ្រួសារក្រីក្រ ឬ​គ្រួសារ​ងាយរងហានិភ័យ និង​សាធារណៈជន​ទូទៅ ដែលមានបំណង​ចង់ទទួលបានជំនាញមួយ​ច្បាស់លាស់សម្រាប់ជីវិត, វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន​...

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2023

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។