ភ្នំពេញ – លោក យាង សិទ្ធសមប្រាថ្នា ជាអ្នកជំនាញបច្ចេកទេសជាន់ខ្ពស់ផ្នែកយុវជន វ័យជំទង់យេនឌ័រ និងការចូលរួម នៃអង្គការទស្សនៈពិភពលោកបាននិយាយថា អំពើហិង្សាក្នុងចំណោមយុវជនមានន័យថា គឺជាឥរិយាបថដែលយុវជនប្រព្រឹត្តិចំពោះគ្នាឯង ជាពិសេសផ្តោតទៅលើអំពើហិង្សាទាំងផ្លូវកាយ និងផ្លូវចិត្ត។ ចំណែកអំពើហិង្សាអន្តរជំនាន់ គឺជាការឆ្លុះបញ្ចាំងមើលបទពិសោធន៍មនុស្សជំនាន់មុនដែលអាចជះឥទ្ធិពលទៅដល់ឥរិយាបទទៅកាន់មនុស្សជំនាន់ក្រោយ មានន័យថា ក្មេងដែលធ្លាប់ទទួលរងអំពើហិង្សាងាយនឹងក្លាយទៅជាបុគ្គលហិង្សានិយមនៅពេលអនាគត។

បើតាមការលើកឡើងរបស់លោក យាង សិទ្ធសមប្រាថ្នា ប្រសិនបើអាណាព្យាបាលនៅតែបន្តជឿ និងជ្រើសរើសអំពើហិង្សាជាដំណោះស្រាយនៃបញ្ហា នោះវានឹងកាន់តែលើកទឹកចិត្តឱ្យមនុស្សជំនាន់ក្រោយបន្តប្រើប្រាស់សកម្មភាពហិង្សាបែបនេះតជំនាន់។ ទោះតិចក្តី ច្រើនក្ដី សកម្មភាពហិង្សានឹងវិលចុះវិលឡើង នៅក្នុងសង្គមគ្រួសារ។ ហើយឥរិយាបថដែលចាត់ទុកជាអំពើហិង្សាចំពោះយុវជន គឺរាប់បញ្ចូលទាំងអស់រាល់គ្រប់ទម្រង់ និងគ្រប់កម្រិត។
លោក យាង សិទ្ធសមប្រាថ្នា
“ខ្ញុំយល់ថា បើនៅតែបន្តប្រើប្រាស់ហិង្សាដើម្បីដាក់ជាវិន័យក្មេង វាមិនទទួលបានប្រសិទ្ធភាពក្នុងរយៈពេលវែងនោះទេ”
អ្នកជំនាញផ្នែកយុវជនរូបនេះបន្ថែមថា បរិបទមនុស្សរស់នៅបច្ចុប្បន្នមានការផ្លាស់ប្តូរច្រើន ហើយបើនៅតែប្រើប្រាស់អំពើហិង្សាដើម្បីដាក់វិន័យ វាជាកត្តានាំឱ្យមនុស្សមានភាពភ័យខ្លាច តែមិនបានផ្លាស់ប្តូរដោយសុទ្ធចិត្តឡើយ ដូច្នេះវាមិនបានភ្ជាប់សកម្មភាពវិជ្ជមានទាំងនោះទៅកាន់អ្នកជំនាន់ក្រោយទេ។

ដូច្នេះដើម្បីឱ្យមានការផ្លាស់ប្តូរ និងសកម្មភាពអន្តរជំនាន់មួយដែលមិនមានអំពើហិង្សា លោក សិទ្ធសមប្រាថ្នា យល់ថា អាណាព្យាបាល ឬឪពុកម្តាយ, គ្រូបង្រៀន គឺជាតួអង្គសំខាន់ៗ នាំឱ្យលុបបំបាត់អំពើហិង្សាអន្តរជំនាន់ ។ ដោយហេតុពួកគាត់ជាក្រុមមនុស្សមានឱកាសនៅជិតជាមួយនឹងកុមារច្រើនជាងគេ ទើបតម្រូវឱ្យមានការសិក្សាស្វែងយល់អំពីផលប៉ះពាល់នៃហិង្សា និងការប្រព្រឹត្តិឥរិយាបថវិជ្ជមានជាចាំបាច់។
មួយវិញទៀត អ្នកដែលបង្កើតមាតិការនានាក៏ត្រូវមានការយកចិត្តទុកដាក់ដែរ ព្រោះយុវជនបច្ចុប្បន្ននេះប្រើប្រាស់ឧបករណ៍ដើម្បីរៀនសូត្រ និងប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ។ ដូច្នេះហើយបើពួកគាត់បានបង្កើតមាតិការតាមរយៈការសរសេរក្ដី ជាវិដេអូក្ដី សូមជៀសឆ្ងាយពីឥរិយាបទហិង្សាវាគឺជាការចូលរួមបានមួយផ្នែកដែរ៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មូលនិធិព្រីនស៍ ផ្តល់ជូនអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ដល់និសិ្សតចំនួន ១០០នាក់ ជាសសរទ្រូងនៃការរីកចម្រើនរបស់កម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/03/2024
នៅក្នុងដំណើរឆ្ពោះទៅរកការពង្រឹងវិស័យអប់រំ ថ្មីៗនេះ មូលនិធិព្រីនស៍ ជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត។
ស្ថានទូតអាមេរិកប្រកាសបើកទទួលពាក្យអាហាររូបករណ៍ Fulbright U.S.-ASEAN សម្រាប់អ្នកស្រាវជ្រាវ និងមន្ត្រីជំនាញ ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/12/2025
ផ្នែកការទូតសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការនូវការបើកទទួលពាក្យសុំអាហាររូបករណ៍ Fulbright U.S.-ASEAN Visiting Scholar សម្រាប់ឆ្នាំ២០២៦ ដើម្បីផ្តល់ឱកាសដល់សាស្ត្រាចារ្យសកលវិទ្យាល័យ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/05/2024
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសជ្រើសរើសសិក្ខាកាម ចូលរៀនជំនាញបរិក្ខារត្រជាក់ និងកាមេរ៉ាសុវត្ថិភាព ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/08/2023
សម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់ឱកាសការងារនៅតាមរោងចក្រ សហគ្រាសនានា និងគ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសជ្រើសរើសសិក្ខាកាម...
អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/01/2026
សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជាប្រចាំ...
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍រៀនជំនាញបច្ចេកទេស ៦៥៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/11/2024
ជាឱកាសសម្រាប់សិស្សដែលទើបប្រឡងបាក់ឌុបរួច ក៏ដូចជាយុវជនចង់ស្វែងរកជំនាញប្រចាំជីវិត សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង បានប្រកាសពីការផ្តល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/12/2023
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B នៅសាកលវិទ្យាល័យ Shanghai ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/01/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យ Shanghai សម្រាប់ឆ្នាំសិក្សា២០២៥ ដល់និស្សិតអន្តរជាតិជាច្រើននាក់។ អាហារូបករណ៍ផ្ដល់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...




























