ឯកឧត្តម គង់ ច័ន្ទវាសនា ៖ ជំនាញ STEM ជាជំនាញ​មាន​ឧត្តមភាពខ្ពស់សម្រាប់​យុវជន

ភ្នំពេញ – ក្នុង​ឱកាស​ចូលរួម​កម្មវិធីពិព័រណ៌ការងារ និង​ផលិតភាពជាតិ​ឆ្នាំ​២០២២ កាលពីសប្តាហ៍​កន្លងទៅនេះ ឯកឧត្តម គង់ ច័ន្ទវាសនា សមាជិក​អចិន្រ្តៃយ៍ នៃគណៈកម្មាធិការ​សហភាពសហព័ន្ធយុវជន​កម្ពុជា រាជធានីភ្នំពេញ បានជំរុញ​ទៅ​ដល់​យុវជន​​ដែល​ត្រៀម​ខ្លួន​សម្រាប់​ចាប់​យក​ឱកាស​សិក្សា​នៅ​ឧត្តម​សិក្សា ឬការ​បណ្តុះបណ្តាល​បច្ចេកទេស សូម​ធ្វើ​ការ​ពិចារណា​ចាប់យក​មុខ​ជំនាញ​ STEM ដូចជា វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ដែលជាជំនាញ​មាន​ឧត្តមភាពខ្ពស់សម្រាប់យុវជន ​សម្រាប់​ការ​អភិវឌ្ឍសេដ្ឋកិច្ច និង​ការ​ប្រកួត​ប្រជែង​ជាមួយ​នឹង​បណ្តា​ប្រទេស​នានា​នៅ​ក្នុង​តំបន់ និង​សាកលលោក​។

បើតាម​ប្រសាសន៍​លើក​ឡើងរបស់ ឯកឧត្តម គង់ ច័ន្ទវាសនា បច្ចុប្បន្ន​បច្ចេកវិទ្យាឌីជីថល បាន​ក្លាយ​ជា​ចំណែក​មួយ​​លែង​អាច​ខ្វះ​បាន នៃជីវិត​របស់​យើងទាំងអស់គ្នា។ ហើយ​វឌ្ឍនៈភាព នៃវិស័យ​សេដ្ឋកិច្ចឌីជីថល​ ក៏​បាន​នាំ​មក​នូវ​កាលានុវត្តភាពជា​ច្រើន ជាពិសេស​សម្រាប់យុវជនទាំងអស់គ្នាក្នុង​ការ​ផ្តល់នូវ​ប្រភពកំណើនសេដ្ឋកិច្ចថ្មី និង​ជួយបង្កើនផលិតភាពសេដ្ឋកិច្ចជាតិផងដែរ។

ទន្ទឹមនឹងនេះ ប្រព័ន្ធបញ្ញាសិប្បនិម្មិត AI ឧបករណ៍ប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេត (IoT) រ៉ូបូត ប្រព័ន្ធរក្សា​ទិន្នន័យ (Cloud) និងទិន្នន័យធំ (BigData) ក៏​ចូលរួមជាផ្នែកដ៏​សំខាន់ក្នុងការ​គាំទ្រ​ដល់ការអនុវត្ត​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល​។ ក្នុងន័យនេះ ឯកឧត្តម​យល់ថា ការកសាងធនធានមនុស្ស​ ធនធាន​យុវជន​ដែលមានជំនាញវិជ្ជាជីវៈ និងសមត្ថភាពសមស្របជាមួយ​នឹង​ទីផ្សារ​ការងារ និង​ការរីកចំរើន នៃឧស្សាហកម្ម ព្រមទាំង​ការ​លើក​កម្ពស់​អភិបាលកិច្ច ធុរកិច្ច និង​ប្រព្រឹត្តិកម្មវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា គឺជា​រឿង​ដែលសំខាន់ ​ក្នុងការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធគាំទ្រគ្រប់ជ្រុងជ្រោយ​ ដល់ការ​អភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ជាមួយ​គ្នា​នេះ ឯកឧត្តម គង់ ច័ន្ទវាសនា ក៏​លើក​ទឹកចិត្ត​ដល់​យុវជន ​បន្ត​ពង្រឹង​អភិវឌ្ឍសមត្ថភាពជំនាញ​ឱ្យ​បានជាប់ជាប្រចាំ ចេះបត់បែនតាមការប្រែប្រួល​នៃទីផ្សារ​ការងារ និង​ត្រៀម​លក្ខណៈសម្បត្តិចាប់យកសក្តានុពលថ្មីស្របតាមការវិវឌ្ឍន៍ នៃយុគសម័យ​បច្ចេកវិទ្យា​ឱ្យបាន​ទាន់ពេលវេលា។

សូម​បញ្ជាក់ថា មុខ​វិជ្ជា STEM ដែលមាន វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ត្រូវ​បាន​ចាត់ទុក​ថា គឺជា​មុខ​ជំនាញ​គន្លឹះ ដែលជា​ឃ្នាស់​ជំរុញ​កម្ពុជា​ឱ្យ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​ឆ្នាំ​២០៣០ និង ២០៥០ ដូច​បាន​ចែង​ក្នុង​គោល​នយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​នៅ​កម្ពុជា។ ក្នុង​នោះ​ដែរ រាជរដ្ឋាភិបាល​កម្ពុជា ក៏​កំពុង​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​ជំនាញ​ទាំង​៤នេះ និង​កំពុង​តែ​ពង្រឹង និង​ពង្រីក​ការ​អប់រំ​លើជំនាញ​ទាំង​បួន ដើម្បី​បម្រើ​ទីផ្សា​ការងារ និង​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ។ ជាមួយ​គ្នានេះ ការ​ងារ​ដែល​ពាក់ព័ន្ធ​នឹង​ STEM ក៏​ត្រូវ​គេមើលឃើញថា ជាការងារដែល​​ពេញ​និយម និង​ទទួលបាន​ប្រាក់​ចំណូល​លើស​ពីមុខរបរ​ផ្សេងទៀត។ នៅ​ប្រទេស​អភិវឌ្ឍ និង​ប្រទេស​កំពុង​អភិវឌ្ឍ​ជាច្រើន គេ​បានរកឃើញថា និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​លើមុខ​ជំនាញ​វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ទទួលបាន​ប្រាក់បៀវត្សខ្ពស់ និង​មាន​អត្រា​ឥត​ការងារ​ធ្វើ​ទាប​បំផុត ខណៈ​តម្រូវ​ការ​អ្នកជំនាញ​វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា កាន់តែ​កើន​ឡើង​ខ្ពស់ ពីមួយ​ថ្ងៃ ទៅមួយ​ថ្ងៃ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន១២០កន្លែងនៅ​សាធារណរដ្ឋសង្គមនិយម​វៀតណាម ឆ្នាំ​សិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2023

រសួងអប់រំយុវជន និង​កីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង សិក្សា​នៅ​សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/11/2023

ក្រោម​ការ​ឧបត្ថម្ភ និង​គាំទ្រ​ពី​ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សាកលវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ...

រដ្ឋាភិបាលសឹង្ហបុរីផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិចំនួន២៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរីឆ្នាំសិក្សា២០២៤ ។ អាហារូបកណរ៍ផ្ដល់ជូនការសិក្សាដល់និស្សិតអន្តរជាតិ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យកាតា ពីកម្មវិធីអាហារូបករណ៍ Qatar University Scholarship ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2023

វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

Half Landscape (Short) Size: Width:640px, Height:400px

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)