ភ្នំពេញ – ការជ្រើសរើសជំនាញនៅសាកលវិទ្យាល័យបានត្រឹមត្រូវអាស្រ័យលើសិស្សានុសិស្សបានស្វែងយល់ពីជំនាញដែលខ្លួនស្រលាញ់ ការទទួលបានការប្រឹក្សាយោបល់ពីអ្នកជំនាញ និងកត្តាហិរញ្ញវត្ថុផងដែរ ។ នេះជាការលើកឡើងរបស់លោក អាឡាមហ្គែ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា (ខេមតិច) កាលពីពេលថ្មីនេះ ក្នុងដំណើរទស្សនកិច្ចរបស់សិស្សថ្នាក់ទី១២ ។
លោក អាឡាមហ្គែ ហ៊ូសេន (Prof. Alamgir Hossain) បានលើកឡើងថា ទស្សនៈកិច្ចសិក្សារបស់សិស្សថ្នាក់ទី១២ មកកាន់សាកលវិទ្យាល័យខេមតិច គឺបង្កើតឡើងដើម្បីផ្ដល់ឱកាសឱ្យសិស្សានុសិស្ស និស្សិត លោកគ្រូ អ្នកគ្រូ និងមាតាបិតា ឬអាណាព្យាបាលបានទស្សនៈកិច្ចផ្ទាល់នៅសាកលវិទ្យាល័យ សម្ភាររូបវន្តសិក្សា និងប្រឹក្សាយោបល់ស្វែងយល់ពីកម្មវិធីសិក្សា ។ ជាពិសេសផ្ដល់ឱកាសឱ្យសិស្សានុសិស្ស ដែលកំពុងស្វែងរកសាកលវិទ្យាល័យក្នុងក្ដីស្រមៃ បានស្វែងយល់ពីគោលបំណង និងទិសដៅអាជីពពិតប្រាកដរបស់ខ្លួននៅពេលអនាគត ។
កញ្ញា សរ សុវណ្ណសាន់តា សិស្សថ្នាក់ទី១២ នៃវិទ្យាល័យឬស្សីកែវ បានលើកឡើងថា កម្មវិធីទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យនេះ បានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សិស្សានុសិស្ស ពិសេសសិស្សថ្នាក់ទី១២ ឱ្យពួកគាត់បានត្រៀមខ្លួន និងស្គាល់ពីជំនាញដើម្បីសម្រេចចិត្តរើសជំនាញសិក្សាឱ្យបានត្រូវមុនចូលសាកលវិទ្យាល័យ ។

កញ្ញា សុវណ្ណសាន់តា បន្ថែមថា កញ្ញាចង់ឱ្យសាកលវិទ្យាល័យផ្សេងៗទៀតនៅកម្ពុជា មានកម្មវិធីទស្សនកិច្ចសិក្សាបែបនេះ ដើម្បីជាឱកាសឱ្យសិស្សានុសិស្សនៅថ្នាក់វិទ្យាល័យបានសាកសួរព័ត៌មាន និងប្រឹក្សាយោបល់លើការជ្រើសរើសជំនាញសិក្សា ។

គួរបញ្ជាក់ដែរថា កម្មវិធីដំណើរទស្សនកិច្ចសិក្សារបស់សិស្សថ្នាក់ទី១២ មកកាន់សាកលវិទ្យាល័យខេមតិច ដែលធ្វើឡើងកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ មានការចូលរួមពីសិស្សរៀនតាមវិទ្យាល័យផ្សេងៗក្នុងរាជធានីភ្នំពេញ ដូចជាវិទ្យាល័យឫស្សីកែវ វិទ្យាល័យសម្ដេចអគ្គមហាធម្មពោធិសាល ជាស៊ីម ព្រែកអញ្ចាញ(សាលារៀនជំនាន់ថ្មី) សាលារៀនវេស្ទឡាញន៍ សាលារៀន SOS Hermann Gmeiner និងសាធារណៈជនសរុបច្រើនជាង៣០០នាក់ ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី MOFCOM ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/04/2025
តាមរយៈការផ្សព្វផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំទាំងអស់នឹងមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធីអាហារូបករណ៍ MOFCOM...
វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/03/2024
ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...
ឱកាសអាហារូបករណ៍ សិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាប៉េកាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/01/2025
ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្មវិធីសាបព្រោះគ្រាប់ពូជ នៃ ស.ស.យ.ក. រាជធានីភ្នំពេញ និងសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាក្រុងប៉េកាំង(USTB)បានប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ក្នុងការសិក្សាជំនាញជាច្រើន...
ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/12/2023
ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...
វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ផ្តល់អាហារូបករណ៍ដល់យុវជន រៀនធ្វើនំ ធ្វើម្ហូប ភេសជ្ជៈ ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/05/2024
សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ដែលមានបំណងចង់រៀនធ្វើនំ ធ្វើម្ហូប ក៏ដូចជាធ្វើភេសជ្ជៈ ពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍...
អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៥០០នាក់នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 26/09/2024
ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ចំនួន៥០០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១៥មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលសិក្សាដោយឥតគិតថ្លៃ។
អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/04/2026
នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨
បណ្ឌិត្យសភានគរបាលកម្ពុជា ផ្តល់អាហារូបករណ៍សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតវិទ្យាសាស្រ្តនគរបាល ចំនួន៤០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/01/2026
សម្រាប់មន្រ្តីនគរបាល ឬមន្រ្តីពន្ធនាគារ ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ពេលនេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍សរុបចំនួន៤០កន្លែង...
កម្មវិធី Kemitraan Negara Berkembang ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/01/2023
ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...





























