ក្រុមហ៊ុន AMS ចូលរួមកម្មវិធីពិព័រណ៍ការងារ និងផលិតផលជាតិ ២០២២

ភ្នំពេញ – ជាឱកាសល្អសម្រាប់យុវជន សិស្ស និស្សិត ដែល​កំពុងស្វែង​រក​ការងារ​ធ្វើជាមួយ​ក្រុមហ៊ុន​ប្រព័ន្ធផ្សព្វផ្សាយ ដោយ​ពេលនេះ ក្រុមហ៊ុន Apsara Media Services (AMS) ​ក៏​បានចូលរួមក្នុង​កម្មវិធី​ពិព័រណ៌ការងារ និង​ផលិតភាពជាតិ​ឆ្នាំ២០២២ ដែល​​ប្រព្រឹត្តធ្វើ​រយៈពេល​២ថ្ងៃ (២៨-២៩ តុលា) នៅ​សាល​ពិព័រណ៌ និង​សន្និបាតកោះពេជ្រ។

កញ្ញា សាំង រីណែត ជាបុគ្គលិកផ្នែកផ្នែកប្រតិបត្តិការធនធានមនុស្ស នៅក្រុមហ៊ុន Apsara Media Services បាននិយាយថា ការមកចូលរួមដាក់តាំងបង្ហាញស្ដង់ Apsara Media Services នៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២២នេះ គឺដើម្បីផ្ដល់ភាពងាយស្រួល និង​ឱកាសការងារដល់យុវជន សិស្សានុសិ្សស និងបុគ្គលិក ដែលចង់ផ្លាស់ប្ដូរការងារ ឬស្វែងរកឱកាសការងារថ្មី ។ កញ្ញា រីណែត បន្តថា ក្រុមហ៊ុន Apsara Media Services ត្រូវការរើសបុគ្គលិកជាច្រើនមុខតំណែង។

កញ្ញា រីណែត បញ្ជាក់ថា មុខតំណែងដែលក្រុមហ៊ុន Apsara Media Services កំពុងត្រូវការ រួមមាន អ្នករចនាក្រាហ្វិក, Video Journalist, ផ្នែកទីផ្សារ, Marketing sale Manager និងមានតំណែងផ្សេងៗជាច្រើនទៀត។

“ខ្ញុំលើកទឹកចិត្តឱ្យយុវជនដែលគាត់កំពុងសិក្សា និងកំពុងចង់ស្វែងរកការងារទាក់ទងនឹងប្រពន្ធផ្សព្វផ្សាយ អាចមកកាន់ស្ដង់ AMS ដើម្បីទទួលបានព័ត៌មានបន្ថែមទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយ មាតិកាចម្រុះ រួមមាន ព័ត៌មានអប់រំ ព័ត៌មានសេដ្ឋកិច្ច និងព័ត៌មានកម្សាន្ត ” 

កញ្ញា សាំង រីណែត

លោក ស៊ិន ស៊ីឡុង បុគ្គលិកផ្នែកធនធានមនុស្ស Apsara Media Services បន្ថែមថា នេះជាឱកាសមួយដ៏ល្អសម្រាប់សិស្ស និស្សិត និងយុវជនទាំងអស់អាចស្វែងរកការងារនៅក្នុងកម្មវិធី​តាំងពិព័រណ៍ការងារ និងផលិតផលជាតិ ។ លោក ស៊ីឡុង បញ្ជាក់ថា ក្រុមហ៊ុន AMS នឹងផ្ដល់ឱកាសដល់សិស្ស និស្សិតដែលមានបំណងស្វែងរកការងារ ដោយ​អាចដាក់ពាក្យសុំបម្រើការងារលើតំណែងដែលខ្លួនពេញចិត្ត ជាពិសេសក្រុមហ៊ុនក៏ផ្ដល់ឱកាសហាត់ការងារសម្រាប់និស្សិតដែលមិនទានមានបទពិសោធន៍ការងារ និងមានជាការងារពេញម៉ោង និងក្រៅម៉ោងផងដែរ។

លោក ស៊ិន ស៊ីឡុង បញ្ជាក់បន្ថែមថា សម្រាប់យុវជនទាំងអស់ដែលចង់ស្វែងរកការងារនៅ Apsara Media Services  អាចភ្ជាប់មកជាមួយ CV មកកាន់ស្ដង់ AMS ដោយផ្ទាល់ដើម្បីអាចដឹងព័ត៌មានបន្ថែម។ លើសពីនេះ យុវជន សិស្សានុសិស្ស និស្សិត ក៏អាចចូលទៅកាន់ផេកផ្លូវការ AMS Career ដើម្បីដឹងអំពីឱកាសការងារផងដែរ។

លោក ហោ មករា ប្រធានការិយាល័យរដ្ឋបាល និងធនធានមនុស្ស នៃក្រុមហ៊ុន APSARA MEDIA SERVICES បានលើកឡើងថា ពិព័រណ៍ការងារ និង ផលិតភាពជាតិ ចំនួន២ថ្ងៃ នាថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលពិព័រណ៌ និង​សន្និបាតកោះពេជ្រ ជាព្រឹត្តិការណ៍ធំប្រចាំឆ្នាំ ដែលជាឱកាសមាសសម្រាប់សិស្ស និស្សិត និងនិយោជិត កំពុងស្វែងរកការងារដែលខ្លួនពេញចិត្ត ស្របតាមចំណេះ ជំនាញ និងបទពិសោធន៍ការងារ ស្របតាមតម្រូវការទីផ្សារការងារបច្ចុប្បន្ន។

សម្រាប់ព្រឹត្តិការណ៍ពិព័រណ៌ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ​២០២២ ដែល​រៀបចំ​ឡើងដោយ​ទីភ្នាក់ងារជាតិ មុខរបរ និង​ការងារ នៃក្រសួងការងារនេះ មានក្រុមហ៊ុនជិត២០០ក្រុមហ៊ុនបានចូលរួម ក្នុងនោះក៏មានក្រុមហ៊ុន AMS ផងដែរ ។ ជាមួយគ្នា​នេះ លោក​ក៏លើកទឹកចិត្តប្អូនៗសិស្ស និស្សិត និងនិយោជិតទាំងអស់ ដែលទន្ទឹងរង់ចាំឱកាសការងារ ចង់ចូលរួមជាមួយក្រុមហ៊ុន AMS ដែលមានចក្ខុវិស័យ និងបេសកកម្មវែងឆ្ងាយ ក្នុងគុណតម្លៃស្នូលច្បាស់លាស់ មានការផ្តល់នូវលក្ខខណ្ឌការងារល្អ អត្ថប្រយោជន៍បន្ថែម ស្របតាមច្បាប់ការងារ សូមអញ្ជើញមកស្តង់ក្រុមហ៊ុន APSARA MEDIA SERVICES (AMS) ដើម្បីសាកសួរព័ត៌មានបន្ថែមអំពីឱកាសការងារ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស.ស.យ.ក. រាជធានីភ្នំពេញ ផ្តល់​ការ​ចុះឈ្មោះ​ប្រឡង​គណិតវិទ្យាសិង្ហបុរី ចំនួន២៥០កន្លែង ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

ដើម្បីបន្ត​ចូលរួម​ចំណែកជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​ធនធាន​មនុស្ស នៃព្រះរាជាណាចក្រ​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានីភ្នំពេញ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​រៀបចំ​ការ​ប្រឡង​អូឡាំព្យាដ​សិង្ហបុរី (SIMCC)

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

ស្ថានទូតឥណ្ឌាបើកវគ្គបណ្តុះបណ្តាល យូហ្គា របាំ និងភាសាហិណ្ឌូ នៅភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2026

ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរៀនថ្នាក់ជំនាញវប្បធម៌ និងភាសាសម្រាប់សាធារណជន ដែលរួមមាន យូហ្គា (Yoga)

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lincoln ប្រទេស​នូវែលសេឡង់ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ឱកាសសិក្សាអាហារូបករណ៍ពេញលេញថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ LinColn នៃប្រទេសនូវែលសេឡង់ ឆ្នាំសិក្សា២០២៥ ដោយ​អាហារូបករណ៍ផ្ដល់ឱ្យនិស្សិតអន្តរជាតិជាច្រើនប្រទេស រួមទាំងនិស្សិតកម្ពុជាផង។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2024

រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ២០កន្លែង នៅ​សាលវិទ្យាល័យក្រចេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2025

សម្រាប់សិស្សានុសិស្ស​ដែល​មាន​បំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ពេលនេះ សាកលវិទ្យាល័យក្រចេះ បានប្រកាស​ផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើន​កន្លែង...

ឱកាស​សម្រាប់យុវជន និស្សិត ចូលរួមសិក្ខាសាលាពាក់ព័ន្ធនឹង​កិច្ច​ការពាណិជ្ជកម្មនៅ​ប្រទេ​សចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2024

ដើម្បីចូលរួម​អបអរសាទរ​ឆ្នាំ នៃការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន​កម្ពុជា-ចិន ឆ្នាំ២០២៤ សមាគមទំនាក់ទំនង​យុវជន​កម្ពុជា-ចិន (CCYA) និងសមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (ASCS)...