លោកជំទាវ ស្រូយ សុជាតិ ៖ កម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សទី២១ សំខាន់សម្រាប់យុវជនទទួលបានជំនាញ និងបំណិនលើមុខវិជ្ជាស្ទែម

ភ្នំពេញ – លោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន មានប្រសាសន៍ថា កម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សទី២១ពិតជាមានសារៈសំខាន់ខ្លាំងសម្រាប់យុវជនទាំងអស់គ្នាក្នុងការទទួលបាននូវជំនាញ និងបំណិនលើមុខវិជ្ជាស្ទែម ដែលពាក់ព័ន្ធនឹងវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ។ លោកជំទាវ ថ្លែងបែបនេះ ក្នុងពិធីបើកវគ្គបណ្តុះបណ្ដាល​យុវជនចូលរួមកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សទី២១ ក្រោមប្រធានបទ “STEM និងការប្រើប្រាស់ក្នុងវិស័យបរិស្ថាន” នៅវិទ្យាស្ថានបច្ចេកវិទ្យា នាព្រឹកថ្ងៃព្រហស្បតិ៍ (២៧ តុលា)។

លោកជំទាវ ស្រូយ សុជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជន បញ្ជាក់បន្ថែមថា តាមរយៈកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សទី២១ យុវជនជាតួអង្គសំខាន់ក្នុងការទទួលយកនូវបច្ចេកវិទ្យាថ្មីៗនៅក្នុងបរិបទឧស្សាហកម្ម៤.០ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចតំបន់។ ដូច្នេះ យើងចាំបាច់ត្រូវធានាសុខមាលភាព និងលើកកម្ពស់ភាពអង់អាចដល់យុវជនក្នុងការចូលរួមសម្រេច​គោលនយោបាយស្តីពី​សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជារបស់រាជរដ្ឋាភិបាលលើការងារបណ្តុះបណ្តាល​ធនធាន​យុវជនឱ្យមានភាពជា អ្នកដឹកនាំ គំនិត​ច្នៃប្រឌិត នវានុវត្តន៍ និងការ​ប្រើ​ប្រាស់​ឌីជីថល ​ដើម្បីត្រៀមខ្លួនឆ្លើយតបទៅនឹងបម្រែបម្រួលនានា។

“ការងារបរិស្ថាន ជាការងាររបស់យើងគ្រប់គ្នាតែម្ដង គឺម្នាក់ៗត្រូវមានចំណែកក្នុងការចូលរួមថែរក្សាបរិស្ថាន ប៉ុន្តែនៅក្នុងសម័យបច្ចេកវិទ្យាឧស្សាហកម្ម៤.០ យើងត្រូវផ្សារភ្ជាប់អ្វីដែលជាបច្ចេកវិទ្យាថ្មី និងចុងក្រោយបំផុត ដែលចង់ឱ្យយុវជននៅតាមបណ្ដាខេត្ត ក្រុងយល់ដឹងឱ្យបានច្រើន ដើម្បីពួកគាត់មានទំនាក់ទំនង និងបានបញ្ចេញបតិយោបល់”

លោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន

អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជន បន្ថែមថា ក្រោយវគ្គបណ្ដុះបណ្ដាល ក្រុមយុវជនមានរយៈពេលបីសប្ដាហ៍ដើម្បីពង្រីកជាគម្រោងរបស់ខ្លួនចូលរួមថែរក្សាបរិស្ថានដោយប្រើបច្ចេកវិទ្យាទំនើប និងទាន់សម័យកាល។ ការប្រកួតនេះ នឹងជ្រើសរើសបេក្ខជន បីក្រុមដែលជាក្រុមល្អ ក្រុមដែលមានអត្ថន័យ ជាក្រុមអនុវត្តបានល្អ និងធ្វើឱ្យសង្គមឈានទៅរកបរិស្ថានល្អ ឬអ្វីមួយល្អដែលផ្សារភ្ជាប់ជាមួយចំណេះដឹងស្ទែម ដើម្បីទទួលបានជ័យលាភី និងទទួលបានការគាំទ្រពីវិស័យឯកជនមួយចំនួន ដើម្បីអនុវត្តគម្រោងរបស់ខ្លួន។

“ប្អូនៗជាយុវជនដែលស្ថិតក្នុងប្រទេសកំពុងអភិវឌ្ឍត្រូវចាប់យកឱកាសដ៏ធំធេងនេះ តាមរយៈការប្រឹងប្រែងសិក្សាស្រាវជ្រាវលើមុខវិជ្ជាស្ទែម (STEM) និងខិតខំបង្កើននូវចំណេះ និងជំនាញច្បាស់លាស់មួយយ៉ាងតិចសម្រាប់ខ្លួនឯង”

លោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន

លោកជំទាវ ស្រូយ សុជាតិ សម្តែង​ក្តី​រំពឹងថា ក្រោយចប់វគ្គបណ្ដុះបណ្ដាលនេះ យុវជនយល់ដឹងពីតួនាទីរបស់ខ្លួនឯងម្នាក់ៗ គឺនឹងក្លាយទៅជាចំណែកវិជ្ជមានមួយរបស់សង្គម ឬតែងនិយាយថា យុវជនគឺជាទំពាំងឬស្សីរបស់សង្គមជាតិ, យុវជនគឺជាសក្ដានុពល។ ព្រមទាំងចង់ឱ្យពួកគាត់ក្លាយជាពលរដ្ឋល្អ មានទំនួសខុសត្រូវ ចេះជួយខ្លួនឯង និងចេះជួយអ្នកដទៃ មិនបង្កបញ្ហាដល់សង្គម មុននឹងធ្វើអ្វីមួយចេះពិចារណា ដឹងពីអ្វីដែលគួរធ្វើ និងមិនគួរធ្វើ ទាំងនេះជាអ្វីដែលនាយកដ្ឋានយុវជន និងក្រសួងអប់រំ យុវជន និងកីឡា កំពុងបំពាក់ស្មារតីមួយនេះជូនទៅយុវជនកម្ពុជា។

គួរជម្រាបជូនថា កម្មប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ ធ្វើ​ឡើង​ក្រោមប្រធានបទ “ការប្រើប្រាស់ STEM ក្នុងវិស័យបរិស្ថាន” មានតំណាងយុវជន ២៥ក្រុម ស្មើ២០០នាក់ មកពីរាជធានី ខេត្តទាំង២៥ ចូលរួមវគ្គប្រកួតប្រជែងថ្នាក់ជាតិ ដើម្បីដណ្តើមយកជ័យលាភីពីលេខ១ ដល់លេខ៣ ដោយបេក្ខជនតាមក្រុមនីមួយៗ ត្រូវរៀបចំគម្រោងស្នាដៃរបស់ខ្លួន និងវីដេអូខ្លី ដើម្បីចូលរួមប្រកួត ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី​ ០៤-០៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខេត្តសៀមរាប៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកា​សសិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍​ចំនួន ៩៩០កន្លែង សម្រាប់ការ​សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និង​ជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារក្រីក្រ...

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...

មូលនិធិព្រីនស៍ ផ្តល់ជូនអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ដល់និសិ្សតចំនួន ១០០នាក់ ជាសសរទ្រូងនៃការរីកចម្រើនរបស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

នៅក្នុងដំណើរឆ្ពោះទៅរកការពង្រឹងវិស័យអប់រំ ថ្មីៗនេះ មូលនិធិព្រីនស៍ ជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីរដ្ឋាភិបាលប៊ែលហ្សិកឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលប៊ែលហ្សិក ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសប៊ែលហ្សិកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...

ឱកាសសិក្សាវគ្គបំប៉នតាម Online សម្រាប់សិស្សថ្នាក់ទី១២ ដែលជាកូនវីរៈកងទ័ពជួរមុខ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2025

ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីជួយ​សម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរៈកងទ័ពជួរមុខ សាលាបង្វឹកស្តាតអាប់ខមមីញ៉ូនីធី ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំពោះកូនៗវីរៈកងទ័ពជួរមុខ សម្រាប់ការសិក្សាវគ្គបំប៉នតាម Online