ភ្នំពេញ – ការសិក្សានៅក្រៅប្រទេសយូរឆ្នាំឆ្ងាយស្រុកកំណើតបានធ្វើឱ្យនិស្សិតខ្មែរមានក្ដីនឹករលឹកដល់ឱពុកម្ដាយ និងញាតិមិត្តជាខ្លាំង ជាពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ។ ដើម្បីរំសាយនូវក្តីនឹករលឹកស្រុកកំណើតនេះ និស្សិតខ្មែរដែលកំពុងសិក្សានៅក្រៅប្រទេសតែងតែស្វះស្វែងរកវត្តព្រះពុទ្ធសាសនាដែលនៅជិតបំផុត ដើម្បីប្រតិបត្តិប្រពៃណីដែលធ្លាប់ធ្វើ និងដើម្បីសម្តែងនូវក្តីនឹករលឹកមកដល់ស្រុកកំណើត។
លោក ថាច់ វណ្ណា បច្ចុប្បន្នជានិស្សិត ថ្នាក់បណ្ឌិត ជំនាញ Political Science and Regional Studies នៅសាកលវិទ្យាល័យមិត្តភាពនៃប្រជាជនរុស្ស៊ី រដ្ឋធានីមូស្គូ សហព័ន្ធរុស្ស៊ី បានប្រាប់ AMS ថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ជាឱកាសដែលកូនៗគ្រប់រូបគួរតែបាននៅជិតឱពុកម្ដាយ ជួបជុំបងប្អូន និងទៅធ្វើបុណ្យនៅទីវត្តអារាមដើម្បីឧទ្ទិសកុសលជូនដល់ដូនតាដែលបានចែកឋានទៅ ។ ត្បិតប៉ុន្មានឆ្នាំនេះលោកមិនបានទៅធ្វើបុណ្យរួមគ្នាជាមួយអ្នកផ្ទះ ប៉ុន្តែលោករួមជាមួយនិស្សិតផ្សេងទៀតដែលកំពុងសិក្សានៅប្រទេសរុស្សីមិនបានបំភ្លេចទំនៀមទម្លាប់ និងប្រពៃណីខ្មែរដែលជាពុទ្ធសាសនិកឡើយ ។

លោក ថាច់ វណ្ណា ។
“ខ្ញុំនិងមិត្តនិស្សិតជាច្រើនអ្នកទៀតតែងតែមូលមតិគ្នាទៅធ្វើបុណ្យនៅវត្តពុទ្ធសាសនាមីយ៉ានម៉ា ត្បិតថា ទីនេះពុំមានវត្តខ្មែរឡើយ”
និស្សិតថ្នាក់បណ្ឌិតរូបនេះ បន្ថែមថា ដើម្បីអបអរពិធីប្រពៃណីជាតិនេះ ស្ថានទូតកម្ពុជាប្រចាំសហព័ន្ធរុស្សីក៏នឹងរៀបចំការជួបជុំនៅស្ថានទូតកម្ពុជាក្នុងសហព័ន្ធរុស្សីសម្រាប់និស្សិតដែលកំពុងសិក្សានៅសហព័ន្ធរុស្សីដែលមានគោរពតាមព្រះពុទ្ធសាសនាបានធ្វើពិធីបង្សុកូល និងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ឌអ្នកដែលបានចែកឋាន ដោយមានការនិមន្តព្រះសង្ឃខ្មែរតាមរយៈ Online និងវេរបច្ច័យតាមរយៈធនាគារផ្សេងៗ ។

រំលេចការនឹករលឹកដល់ស្រុកកំណើត លោក តាន់ ស៊ីវត្ថា ដែលជានិស្សិតអាហារូបករណ៍កំពុងសិក្សានៅសហរដ្ឋអាមេរិកវិញ បាននិយាយថា នៅទីក្រុងដែលលោកស្នាក់នៅនិងសិក្សា គឺមានចម្ងាយមិនឆ្ងាយប៉ុន្មានពីសហគមន៍ខ្មែរនៅអាមេរិកឡើយ ដូចនេះលោកមានគម្រោងទៅធ្វើបុណ្យក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅសហរដ្ឋអាមេរិកនៅថ្ងៃទី២៤-២៥ ខែកញ្ញា ខាងមុខដែលត្រូវជាថ្ងៃភ្ជុំធំផងដែរ ។ «ខ្ញុំតែងតែឆ្លៀតពេលទៅវត្តអារាមខ្មែរនៅសហរដ្ឋអាមេរិកនេះ បើទោះបីជាមិនមានពិធីបុណ្យធំៗក៏ដោយ ព្រោះអាចឱ្យខ្ញុំមានអារម្មណ៍កក់ក្ដៅដែលបានឃើញទិដ្ឋភាពដូចនៅស្រុកខ្មែរ» ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/07/2024
ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីរដ្ឋាភិបាលប៊ែលហ្សិកឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/06/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលប៊ែលហ្សិក ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសប៊ែលហ្សិកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ១០០% នៅសាកលវិទ្យាល័យ IIC និងវិទ្យាស្ថាន ITI
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/11/2025
ជាឱកាសសម្រាប់សិស្សានុសិស្សដែលបញ្ចប់ថ្នាក់ទី១២ ហើយកំពុងស្វែងរកអាហារូបករណ៍សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង។ សម្ពន្ធយុវជនអាហារូបករណ៍ (ស២) បានប្រកាសពីការផ្តល់...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/05/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។
រៀនជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ឥតគិតថ្លៃ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/02/2026
ដើម្បីពង្រឹងសមត្ថភាព និងបង្កើនឱកាសក្នុងអាជីពផ្នែកបដិសណ្ឋារកិច្ច សមាគមមិត្តយើង (MYA) សហការជាមួយ វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) ក្រុមហ៊ុន ខូហ្វី (KOFI Co., Ltd) និង សមាគមភោជនីយដ្ឋានកម្ពុជា (CRA)
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅរាជបណ្ឌិតសភាកម្ពុជា សម្រាប់សិស្សនិទ្ទេស A, B និង C
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/12/2024
រាជបណ្ឌិតសភាកម្ពុជា បានប្រកាសពីការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រក្នុងឆ្នាំសិក្សា២០២៤-២០២៥ ដោយក្នុងនោះនឹងផ្តល់អាហារូបករណ៍ ១០០%, ៥០% និង ៣០% សម្រាប់សិស្សដែលមាននិទ្ទេស A, B និង C សម្រាប់ការសិក្សារយៈពេល៤ឆ្នាំ។
ប្រទេសព្រុយណេផ្តល់អាហារូបករណ៍រយៈពេលខ្លី សម្រាប់បេក្ខជនមកពីបណ្តាប្រទេសសមាជិកអាស៊ាន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/01/2023
ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងថា នៅក្នុងឆ្នាំ២០២៣នេះ កម្មវិធីអាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...
ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/05/2024
ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...
ឱកាសអាហារូបករណ៍៥៥កន្លែងទៅសិក្សានៅប្រទេសថៃ ពីគម្រោងអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រី សិរិថន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/11/2024
ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះបានប្រកាសដល់សិស្ស និស្សិត និងមន្រ្តីរាជការកម្ពុជា ដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅព្រះរាជាណាចក្រថៃ ដោយពេលនេះ គម្រោងព្រះរាជូបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជា...






























