ភ្នំពេញ- ដេប៉ាតឺម៉ង់អប់រំពេញមួយជីវិត នៃមហាវិទ្យាល័យអប់រំ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងរៀបចំការប្រកួតប្រជែងផ្នែកសំណេរ ពានរង្វាន់អប់រំពេញមួយជីវិត លើកទី១ ឆ្នាំ២០២២ ។ ការប្រកួតប្រជែងផ្នែកសំណេរនេះ ធ្វើឡើងក្នុងគោលបំណង លើកទឹកចិត្ត និងជំរុញឱ្យយុវជនខ្មែរចូលរួម និងយល់តម្លៃនៃកិច្ចការសង្គម បណ្ដុះស្មារតីឱ្យយុវជនខ្មែរគោរពស្រឡាញ់គ្នា និងធ្វើការងារជាក្រុម ផ្ដល់ឱកាសឱ្យយុវជនខ្មែរបង្ហាញស្នាដៃ និងគំនិតច្នៃប្រឌិត និងចូលរួមលើកកម្ពស់វិស័យតែងនិពន្ធតាមរយៈការប្រកួតប្រជែងស្នាដៃ។
សម្រាប់លក្ខខណ្ឌចូលរួម គឺជាសិស្សានុសិស្សកំពុងសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិថ្នាក់ទី១០ ដល់ ថ្នាក់ទី១២ឆ្នាំសិក្សា២០២១-២០២២។ ត្រូវសរសេរសំណេរជាក្រុមដែលមានសមាជិកចំនួន ៣នាក់ក្នុងមួយក្រុម។ លើសពីនេះ ជាស្នាដៃរបស់ក្រុមមិនធ្លាប់បោះពុម្ព និងមិនធ្លាប់ប្រកួតប្រជែងកន្លងមក។

សម្រាប់ខ្លឹមសារ បេក្ខជនត្រូវបកស្រាយស្របតាមប្រធានបទ “ការសិក្សាពេញមួយជីវិតបានដើរតួយ៉ាងសំខាន់ក្នុងការផលិតធនធានមនុស្សប្រកបដោយសមត្ថភាពក្នុងការជម្រុញឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០”។ ក្នុងនោះការសរសេរត្រូវគោរពតាមលំនាំ “តែងសេចក្តីបែបពន្យល់” និងផ្តោតលើហេតុនិងផល ព្រមទាំងបង្ហាញពីសេចក្តីសង្ឃឹម របស់ក្រុមផ្ទាល់ទៅលើអនាគតខ្លួនឯង សង្គម និងប្រទេសជាតិ។ លើសពីនេះ ការបរិយាយត្រូវគោរពតាមលំនាំនៃគោលការណ៍តែងសេចក្តី និងមានការពន្យល់លើពាក្យគន្លឹះពេញលេញ និងច្បាស់លាស់ ដោយមានអំណះអំណាងត្រឹមត្រូវ។
ចំពោះអត្ថប្រយោជន៍នៃការប្រកួតសំណេរ ម្ចាស់ជ័យលាភីនឹងទទួលបានបណ្ណសរសើរ ប្រាក់ឧបត្ថម្ភ ហើយស្នាដៃជ័យលាភីនឹងត្រូវបោះពុម្ពជាសៀវភៅដោយដេប៉ាតឺម៉ង់អប់រំពេញមួយជីវិត។

បេក្ខជនដែលចាប់អារម្មណ៍អាចផ្ញើស្នាដៃសំណេរមក ដេប៉ាតឺម៉ង់អប់រំពេញមួយជីវិត បន្ទប់លេខ ២១០B អាគារA ជាន់ទី២ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយវេចខ្ចប់ក្នុងស្រោមសំបុត្របិទជិត ឬ ផ្ញើមកជាទម្រង់ PDF តាមប្រព័ន្ធអេឡិចត្រូនិកតេឡេក្រាមតាមរយៈលេខទូរសព្ទ 081 242 890 / 017 903 212 ឬផ្ញើតាមសារអេឡិចត្រូនិច chantream@gmail.com ។ កាលបរិច្ឆេទផុតកំណត់ទទួលស្នាដៃ នៅត្រឹមរសៀល ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៦: ៣០នាទី៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang ប្រទេសចិន ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិន ១ឆ្នាំ ដល់និស្សិតកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/06/2026
ផ្អែកតាមការប្រកាសរបស់ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC), សមាគម ក្រោមកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang នាទីក្រុងវិនចូវ (Wenzhou) ក្នុងគោលបំណង...
សិក្សាជំនាញឥតគិតថ្លៃចំនួន ៦៦០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/09/2024
សម្រាប់យុវជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្តកំពង់ឆ្នាំង មានបំណងចង់សិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស, វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង កំពុងជ្រើសរើសយុវជនឱ្យចូលសិក្សាដោយឥតគិតថ្លៃលើជំនាញជាច្រើនសរុបចំនួន ៦៦០កន្លែង។
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B នៅសាកលវិទ្យាល័យ Shanghai ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/01/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យ Shanghai សម្រាប់ឆ្នាំសិក្សា២០២៥ ដល់និស្សិតអន្តរជាតិជាច្រើននាក់។ អាហារូបករណ៍ផ្ដល់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...
ឱកាសអាហារូបករណ៍ SHE-CAN ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិក សម្រាប់ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/10/2024
កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ២០២៤ បានប្រកាសពីការទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រទៅសិក្សានៅសហរដ្ឋអាមេរិកហើយ។
បណ្ឌិត្យសភានគរបាលកម្ពុជា ផ្តល់អាហារូបករណ៍សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតវិទ្យាសាស្រ្តនគរបាល ចំនួន៤០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/01/2026
សម្រាប់មន្រ្តីនគរបាល ឬមន្រ្តីពន្ធនាគារ ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ពេលនេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍សរុបចំនួន៤០កន្លែង...
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/09/2023
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/07/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍១០០% សម្រាប់ការសិក្សាជំនាញរយៈពេលខ្លី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/02/2026
ជាឱកាសសម្រាប់សាធារណៈជន ក៏ដូចជាបងប្អូនពលករចំណាកស្រុកដែលចង់បានជំនាញមួយពិតប្រាកដ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេសខេត្តឧត្តរមានជ័យ បានប្រកាសពីការផ្តល់អាហារូបករណ៍១០០%
វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ ផ្តល់អាហារូបករណ៍ ១០០% ដល់និស្សិតដែលមានគ្រួសារជាយុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/07/2025
ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស និងចូលរួមសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលី វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ (វ.ប.ធ.) បានប្រកាសផ្តល់អាហារូបករណ៍...






























