កញ្ញា គន ណាវីន រៀនជំនាញវគ្គខ្លីសិន ដើម្បីយកថវិកាផ្គត់ផ្គង់ការសិក្សានៅសាកលវិទ្យាល័យ

ភ្នំពេញ – នៅពេលដែលគេនិយាយពីការរៀនបន្តនៅសាកលវិទ្យាល័យ សិស្ស​ដែលទើបបញ្ចប់ថ្នាក់ទី១២ គេ​​អាចនឹកគិត​ពី​ជំនាញ និង​សាកលវិទ្យាល័យ​ដែល​ខ្លួន​ចង់ទៅ​រៀន និង​ការ​ចំណាយ​កំឡុងពេលសិក្សា​នោះ​ ។ សម្រាប់​កញ្ញា គន ណាវីន បច្ចុប្បន្ន​ជា​និស្សិត​ថ្នាក់បរិញ្ញាបត្រ​ជំនាញ​ទំនាក់ទំនង​អន្តរជាតិ នៅ​សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា និយាយថា ដើម្បីឱ្យ​ការសិក្សា​នៅ​សាកលវិទ្យាល័យមិនភ័យព្រួយ​លើផ្នែកហិរញ្ញវត្ថុ រូបនាងជ្រើសរើស​រៀន​ជំនាញ​ខ្លីសិន រួចស្វែងរក​ការងារធ្វើ ទើបរៀនបន្តនៅសាកលវិទ្យាល័យ។

យុវតី​មក​ពីខេត្តសៀមរាបរូបនេះ និយាយថា ដោយ​សារតែ​មានទម្លាប់មិនចាយលុយពីអ្នកផ្ទះ ចាប់តាំងពីនៅ​រៀនថ្នាក់ទី១១មក​ម្ល៉េះ នាងបានធ្វើការងារក្រៅម៉ោងជាអ្នកលក់វត្ថុអនុស្សាវរីយនៅផ្សាររាត្រីរយៈពេល២ឆ្នាំ ។ ក្រោយបញ្ចប់ថ្នាក់ទី១២ នាងមិនបានចូលរៀននៅសាកលវិទ្យាភ្លាមៗនោះទេ ដោយ ណាវីន ត្រូវពង្រឹងខ្លួនឯងបន្ថែមដើម្បីអាចឱ្យខ្លួនឯងប្រាកដចិត្តថា នឹងអាចបន្តសិក្សានៅសាកលវិទ្យាល័យបាន ដោយមិនពិបាកផ្នែកថវិកា​ពេលកំពុងសិក្សា ។

កញ្ញា គន ណាវីន

“ខ្ញុំជាក្មេងមិនទម្លាប់ចាយលុយអ្នកផ្ទះតាំងពីតូច ជាហេតុធ្វើឱ្យខ្ញុំចង់ស្វែងរកការងារក្រៅម៉ោងតាំងពីថ្នាក់ទី១១សម្រាប់រៀនខ្លួនឯង និងដើម្បីខ្លួនឯងកាន់តែរឹងម៉ាំ និងក្លាហាន”

បន្ទាប់ពី​រៀបចំផែនការសិក្សារួច ណាវីន បានសម្រេចិត្តរៀនជំនាញវគ្គខ្លីជំនាញ​បដិសណ្ឋារកិច្ចរយៈពេលមួយឆ្នាំ និងធ្វើការផ្នែកបដិសណ្ឋារកិច្ចអស់រយៈពេលមួយឆ្នាំ ។ ចំណាយពេល២ឆ្នាំរៀន និងធ្វើការដើម្បីរកប្រាក់សម្រាប់ផ្គត់ផ្គងការសិក្សា ជំងឺកូវីដ-១៩ ក៏​ចូលមកកម្ពុជាធ្វើឱ្យការងារដែល ណាវីន កំពុងធ្វើបានផ្អាក ឬកន្លែងខ្លះបានបិទទ្វារព្រោះវិស័យទេសចរណ៍ត្រូវបានបិទ ជាហេតុធ្វើឱ្យ ណាវីន ត្រូវស្វែងរកការងារថ្មីមួយផ្សេងទៀត ។ ផ្លាស់ប្ដូរការងារពីអ្នកបម្រើសេវាកម្មបដិសណ្ឋាកិច្ចនៅសណ្ឋាគារ កញ្ញាបានធ្វើជាបុគ្គលិកនៃអង្គការមួយនៅខេត្តសៀមរាប ។

ជាកូនស្រីផង និងមានជីវភាពមិនសូវធូរធារផងឪពុកម្ដាយរបស់ ណាវីន មិនដាច់ចិត្តឱ្យកូនស្រីបន្តសិក្សានៅភ្នំពេញឆ្ងាយផ្ទះឡើយ ប៉ុន្តែកញ្ញាបានសម្រេចចិត្តលើការសិក្សារបស់ខ្លួនឯង និងផ្ដល់ទំនុកចិត្តដល់ឪពុកម្ដាយឱ្យជឿជាក់លើកូនស្រីខ្លួនម្នាក់នេះ ។ ចាប់ផ្ដើមមកដល់ភ្នំពេញ កញ្ញា គន ណាវីន មិនលំបាករកការងារផ្សេងនោះទេព្រោះជាសំណាងល្អ អង្គការដែលកញ្ញាធ្លាប់បម្រើការងារនៅខេត្តសៀមរាបបានបង្កើតសាខាថ្មីនៅភ្នំពេញ និងកំពុងជ្រើសរើសបុគ្គលិកនៅខេត្តសៀមរាបមកភ្នំពេញស្រាប់ ។ ជាឱកាសល្អ ណាវីន ក្ដោបក្ដាប់ការងារដើម្បីមានលទ្ធភាពបន្តការសិក្សាដោយខ្លួន និងបែងចែកការចំណាយស្នាក់នៅ ធ្វើដំណើរ ម្ហូបអាហារ និងថ្នាំសង្កូវផ្សេងៗ ។

ចាប់ផ្ដើមក្ដីស្រមៃរៀននៅសាកលវិទ្យាល័យបានធ្វើឱ្យកញ្ញាគិតខុសបន្តិច ព្រោះមុនចូលរៀនមិនបានស្វែងរកអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ ប៉ុន្តែណាវីន នៅតែបន្តរៀនមកដល់សព្វថ្ងៃ និងពេញចិត្តចំពោះការខិតខំរបស់ខ្លួនឯងកន្លងមកដែលអាចជួយខ្លួនឯង និងមិនធ្វើឱ្យឪពុកម្ដាយពិបាកជាមួយការសិក្សារបស់ខ្លួន ។

យុវតីមកពីខេត្តសៀមរាបរូបនេះ លើកទឹកចិត្តដល់សិស្សានុសិស្សជំនាន់ក្រោយឱ្យខិតខំរៀនសូត្រ និងកុំបោះបង់ក្ដីស្រមៃរបស់ខ្លួនឡើយបើទោះជាស្ថិតក្នុងបញ្ហាហិរញ្ញវត្ថុ ឬបញ្ហាផ្សេងៗ ព្រោះការសិក្សាមិនមានកំណត់អាយុច្រើនឬតិច និងហួសពេលនោះឡើយឱ្យតែបុគ្គលមានគោលដៅសិក្សាពិតប្រាកដ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី  Singapore A STAR ACIS ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2025

កម្មវិធីអាហារូបករណ៍ Singapore A STAR ACIS នឹងបើកទទួលពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ ឱ្យស្នើការសិក្សាថ្នាក់ឧត្ដមសិក្សាសម្រាប់ឆ្នាំសិក្សា២០២៥ នៅប្រទេស​សឹង្ហបុរី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បណ្ឌិតស្រាវជ្រាវ..

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ចំនួន៣កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/05/2025

យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្សី ពេលនេះ សាកលវិទ្យាល័យ MGIMO បាន​ប្រកាសជ្រើសរើសនិស្សិតចំនួន៣កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុង​ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំ២០២៦ ប្រកាសបើកទទួលពាក្យជាផ្លូវការ ចាប់ពីថ្ងៃទី០៥ ខែសីហា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/03/2023

ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2026

តាម​រយៈ​កម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅ​ឆ្នាំ​២០២៦ នេះ​ សាកលវិទ្យាល័យ​ University of Bath ចក្រភពអង់គ្លេស​ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អន្តរ​ជាតិ​ឆ្នើម...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2025

តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។