តូច ឥនសុភា យុវជនកម្ពុជាជាប់ជ័យលាភី Best Oralist Award ក្នុងសន្និសីទអាស៊ានអន្តរជាតិលើកទី៤ ស្ដីពីថាមពលនិងបរិស្ថាន

តូច ឥនសុភា ជាយុវជនតំណាងប្រទេសកម្ពុជាមួយរូប ដែលបានជាប់ជ័យលាភី Best Oralist Award ផ្នែកអត្ថបទស្រាវជ្រាវ និងការធ្វើបទបង្ហាញដែលល្អជាងគេ ក្នុងសន្និសីទអាស៊ានអន្តរជាតិលើកទី៤ ស្ដីពីថាមពលនិងបរិស្ថាន (AICEE)  នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ កាលពីពេលថ្មីៗនេះ។ យុវជនកម្ពុជារូបនេះ ក៏​ត្រូវ​ចាត់ទុកថា ជាអ្នកធ្វើបទបង្ហាញដែលមានវ័យក្មេងជាងគេបង្អស់ ក្នុងចំណោមអ្នកនិពន្ធ ៦២រូបមកពីប្រទេសអាស៊ានទាំង១០។

យុវជន តូច ឥនសុភា បច្ចុប្បន្នជានិស្សិតឆ្នាំទី៤ សិក្សាជំនាញវិទ្យាសាស្ត្រ និងវិស្វកម្មកុំព្យូទ័រ នៅសាកលវិទ្យាល័យពាណិជ្ជសាស្រ្ត អេស៊ីលីដា និងជំនាញវិទ្យាសាស្រ្តទិន្នន័យ និងការវិភាគ នៅវិទ្យាស្ថានថាក់គ្លូបល និយាយថា ការដែលខ្លួនចូលរួមក្នុងសន្និសីទអាស៊ានអន្តរជាតិលើកទី៤ ស្ដីពី ថាមពលនិងបរិស្ថាននេះ គឺមកពីរូបគេស្រឡាញ់ការសិក្សាស្រាវជ្រាវ និងចង់បង្ហាញស្នាដៃស្រាវជ្រាវអំពីការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងវិស័យថាមពល និងបរិស្ថាន។ ឥនសុភា បន្តថា ដើម្បីចូលរួមកម្មវិធីនេះ រូបគេ បានដាក់ពាក្យបង្ហាញអត្ថបទ ដើម្បីទទួលបានការឧបត្ថម្ភទាំងស្រុង នៅពេលដែលមជ្ឈមណ្ឌលថាមពលអាស៊ាន ប្រកាសជ្រើសរើស។

យុវជនវ័យ២០ឆ្នាំរូបនេះ បន្ថែមថា ការសម្រេចលទ្ធផលនេះ ក៏ដោយសាររូបគេ បានទទួលការណែនាំពី លោកគ្រូ ឡុង បរិញ្ញា បច្ចុប្បន្នជាសាស្ត្រចារ្យ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅក្នុងការសរសេរអត្ថបទ ក៏ដូចជាវិធីសាស្រ្តសិក្សា Machine Learning Models ដើម្បីដាក់បញ្ចូលទៅក្នុងអត្ថបទ។ ដោយអត្ថបទនោះរូបគេ បានបង្ហាញគំរូ the Hybrid LSTM-CNN ថាជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពបំផុត ដោយបង្ហាញពីភាពត្រឹមត្រូវខ្ពស់ក្នុងការទស្សន៍ទាយគំរូនៃការប្រើប្រាស់ថាមពលកកើតឡើងវិញ ទាំងរយៈពេលខ្លី និងរយៈពេលវែង។

​យុវជន តូច ឥនសុភា បន្ថែមថា ប្រធានបទដែលរូបគេបានលើកយកទៅធ្វើបទបង្ហាញមានចំណងជើងថា “A Study on Factor Influencing Machine Learning Models for Renewable Energy Consumption Forecasting” ។ នៅក្នុងអត្ថបទនេះ រូបគេ បានសិក្សាពីកត្តាដែលជះឥទ្ធិពលទៅលើថាមពលបង្កើតឡើងវិញ។ ក្នុងនោះ បានបង្ហាញពីការសិក្សាពី សេដ្ឋកិច្ចសង្គម បរិស្ថាន ភូមិសាស្ត្រ ដូចជា តម្លៃនៃថាមពល គោលនយោបាយរដ្ឋាភិបាល និងលក្ខខណ្ឌអាកាសធាតុ ដែលជះឥទ្ធិពលទៅលើថាមពលកកើតឡើងវិញ។ ការសិក្សានេះ ក៏បានរំលេចនូវការវាយតម្លៃសិក្សារបស់ machine learning, deep learning artificial neural network, support vectors machine, long short term memory Network និង convolutional neural network ដែលជាការសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការព្យាករណ៍យ៉ាងត្រឹមត្រូវលើថាមពលកកើតឡើងវិញ។ ក្នុងនោះក៏មានការចូលរួមពិនិត្យលើករណីសិក្សាទូទាំងផ្នែកលំនៅឋានពាណិជ្ជកម្ម និងកសិឧស្សាហកម្ម ដោយផ្ដល់នូវការយល់ដឹងអំពីរបៀបដែលគំរូម៉ូឌែល (Models) ផ្សេងៗដំណើរការ។

យុវជនមកពីខេត្តស្វាយរៀងរូបនេះ លើកឡើងថា គណៈកម្មការបានដាក់ពិន្ទុយ៉ាងតឹងរឹងទៅលើអត្ថបទតាមប្រភេទ នៃការជ្រើសរើសប្រធានបទ។ ជាក់ស្ដែង អត្ថបទរបស់គេ នៅក្រោមផ្នែកថាមពល និងឌីជីថល (Energy and Digitalization) ដែលត្រូវធ្វើបទបង្ហាញ ព្រមទាំងមានសំណួរនិងចម្លើយ ដោយការធ្វើបទបង្ហាញមានរយៈពេល១០នាទី និងសំណួរចម្លើយ ៥នាទី។

ម្ចាស់ជ័យលាភី Best Oralist Award រូបនេះ បានសម្ដែងអារម្មណ៍សប្បាយរីករាយបន្ទាប់ពីរូបគេបានចូលរួមក្នុងសន្និសីទអាស៊ានអន្តរជាតិលើកទី៤នេះ ព្រោះនៅក្នុងកំឡុងពេលកម្មវិធីនេះ រូបគេបានជួបសាស្ត្រាចារ្យ បណ្ឌិត អ្នកស្រាវជ្រាវ មកពីជុំវិញប្រទេសអាស៊ានបានធ្វើបទបង្ហាញអំពីប្រធានបទជាច្រើន ដែលធ្វើឱ្យរូបគេទទួលបានការយល់ដឹងជាច្រើនអំពីការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងវិស័យថាមពល និងបរិស្ថាន។ ជាពិសេសរូបគេ ទទួលបានមតិកែលម្អពីប្រធាន AICEE និងអ្នកចូលរួមដទៃទៀតមានភាពវិជ្ជមាន និងស្ថាបនា។

ឥនសុភា លើកឡើងថា ថាមពលកកើតឡើងវិញ គឺជាថាមពលដែលបានមកពីប្រភពធម្មជាតិ ត្រូវបានបំពេញក្នុងអត្រាខ្ពស់ជាងការប្រើប្រាស់។ វាត្រូវបានគេស្គាល់ផងដែរថាជា “ថាមពលស្អាត” ឬ “ថាមពលបៃតង” ព្រោះវាមិនបំពុលខ្យល់ឬទឹក។ ថាមពលកកើតឡើងវិញមានដូចជា ថាមពលព្រះអាទិត្យ (SOLAR ENERGY), ថាមពលខ្យល់ (WIND ENERGY), ថាមពលធារាសាស្ត្រ (HYDROPOWER), ថាមពលភូគព្ភសាស្ត្រ (GEOTHERMAL ENERGY), ថាមពលមហាសមុទ្រ (OCEAN ENERGY), ថាមពលជីវសាស្ត្រ (BIOENERGY)។

សម្រាប់ប្រទេស​កម្ពុជា យុវជន តូច ឥនសុភា យល់ថា ថាមពលកកើតឡើងវិញ (RE) មានសារសំខាន់ខ្លាំង ដោយសារវាជួយដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព កាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីលដែលបាននាំចូល និងដោះស្រាយបញ្ហាប្រឈមនៃសន្តិសុខថាមពល។ លើសពីនេះ ថាមពលកកើតឡើងវិញ ជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាននៃផលិតកម្មថាមពល ដោយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ លើកកម្ពស់ខ្យល់ស្អាត និងកាត់បន្ថយការបំពុល។ ក្នុងនោះ ប្រសិនបើកម្ពុជាធ្វេសប្រហែសក្នុងការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ (RE) ក្នុងរយៈពេលពី ៥ទៅ១០ឆ្នាំខាងមុខ ផលវិបាកអវិជ្ជមានជាច្រើនអាចកើតឡើង រួមមាន ការកើនឡើងអសន្តិសុខថាមពល, ការរិចរិលបរិស្ថាន ឱកាសសេដ្ឋកិច្ចដែលខកខាន, ផលប៉ះពាល់សុខភាពសាធារណៈ និងវិសមភាពជនបទ។

យ៉ាងណាក៏ដោយ​តាមរយៈបទពិសោធន៍​នៃការចូលរួមប្រកួតនេះវិញ យុវជន តូច ឥនសុភា ក៏លើកទឹកចិត្តដល់យុវជនទាំងអស់ដែលស្រឡាញ់ផ្នែកខាងស្រាវជ្រាវ សូមបន្តសិក្សាបន្ថែម ក៏ដូចជាពិគ្រោះយោបល់ជាមួយសាស្ត្រាចារ្យជំនាញផ្ទាល់ ពីព្រោះថា ការស្រាវជ្រាវ គឺជាកត្តាមួយដែលសំខាន់ នៅក្នុងការរួមចំណែកអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឯង ក៏ដូចជាប្រទេសជាតិទាំងមូល។ ជាពិសេស សម្រាប់យុវជនដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ការសរសេរអត្ថបទស្រាវជ្រាវ ក៏ជាកត្តាមួយដែលជួយឱ្យងាយស្រួលនៅក្នុងការស្វែងរកឱកាសអាហារូបករណ៍សម្រាប់បន្តការសិក្សា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ភាសាចិន ២០កន្លែងសិក្សា​រយៈពេល១ឆ្នាំ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2024

សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានប្រកាស​ពីអាហារូបករណ៍ថ្នាក់ភាសាចិន ចំនួន ២០កន្លែង សិក្សារយៈពេល​១ឆ្នាំ (ចូលរៀនថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ រហូត​ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥) នៅ​ខេត្ត​ហឺណាន...

អាហារូបកណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ សម្រាប់យុវជន យុវនារី ឥតគិតថ្លៃក្នុងវគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាសម្រាប់យុវជន យុវនារី មកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ច...

ក្រុមប្រឹក្សា​យុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ជាឱកាស​សម្រាប់យុវជន​ក្នុងការ​ពង្រឹងភាពជាអ្នកដឹកនាំ ចូល​រួម​ក្នុង​សកម្មភាព​សហគមន៍ និង​ចែករំលែក​ទស្សនៈ​របស់ខ្លួន ក្នុងការ​ពិភាក្សា​ប្រកបដោយអត្ថន័យ។

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

វិទ្យាស្ថានជាតិអប់រំ ជ្រើសរើសគ្រូបង្រៀន ៤០នាក់ ចូលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសប្រឹក្សាគរុកោសល្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2026

ជាឱកាស​សម្រាប់គ្រូបង្រៀនដែលចង់អភិវឌ្ឍសមត្ថភាព ! ពេលនេះ វិទ្យាស្ថានជាតិអប់រំ បានប្រកាស​ជ្រើសរើស​បេក្ខជនចំនួន ៤០នាក់ ឱ្យ​ចូលសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ឯកទេស​ប្រឹក្សា​គរុកោសល្យ សម្រាប់ជំនាន់ទី៧

ឱកាស​ចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2026

អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ប្រកាសជ្រើសរើសនិស្សិតនារី ១២០នាក់ឱ្យទទួលបានការស្នាក់នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ដោយមានការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១២០នាក់ ឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ន នៃអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២៥-២០២៦។

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ ៣០កន្លែង ដល់និស្សិត និងអ្នកជំនាញកម្ពុជា ទៅសិក្សាលើវិស័យទឹកនៅអឺរ៉ុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2026

ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពអ្នកជំនាញក្នុងវិស័យទឹកនៅកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ក្រោមកម្មវិធី "European Global Scholarship...

កម្មវិធីផ្លាស់ប្តូរការសិក្សា​ទៅសហរដ្ឋអាមេរិក TechGirls ឆ្នាំ២០២៦ ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2026

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់កម្មវិធី TechGirls 2026 ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សារដូវក្តៅដ៏ល្បីល្បាញ ក្នុងគោលបំណងលើកកម្ពស់យុវតីក្នុងវិស័យវិទ្យាសាស្ត្រ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *