“ឧបករណ៍​រោងជាង​ឈើ​ខ្មែរ​ក្នុង​ខេត្ត​បាត់ដំបង” រំលឹក​អំពី​បែបផែន​នៃ​ការ​រស់នៅ​របស់​ភូមិឋាន​ខ្មែរ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

“ឧបករណ៍​រោងជាងឈើ​ខ្មែរ ក្នុងខេត្តបាត់ដំបង” ជា​បញ្ជី​ឯកសារ​រូបភាព​ដ៏​កម្រ ដែល​ស្ថាបត្យករ ស៊ុន ពោរ៉ា បាន​ចងក្រង​ឡើង​ដើម្បី​ឱ្យ​យុវជន​ជំនាន់​ក្រោយ​បាន​ស្គាល់ ខណៈ​ឧបករណ៍​ទាំងនោះ​កំពុង​តែ​ត្រូវ​បាត់បង់បន្តិចម្តងៗ ជំនួស​ដោយ​ឧបករណ៍​ម៉ាស៊ីនវិញ។ ជាមួយគ្នា ស្នាដៃនេះ ក៏​ជា​ការ​រំលឹក​អនុស្សាវរីយ៍ ​អំពី​បែបផែន នៃ​ការ​រស់នៅ​របស់​ភូមិឋានខ្មែរ ដែល​តែង​ប្រាស្រ័យ​ទាក់ទង​ ​ជួយ​យក​អាសា​គ្នាទៅ​វិញទៅ​មក​តាមរយៈ​ការ​ជួយ​សង់​ផ្ទះ ធ្វើ​អគារ ក៏​ដូចជា​សំណង់​សាសនា​ក្នុង​វត្តអារាមកាលពីជំនាន់ដើម។

លោក ស៊ុន ពោរ៉ា ដែល​ក៏​ជា​មន្ត្រី នៃមហាវិទ្យាល័យ​ស្ថាបត្យកម្ម និង​នគរោបនីយវិទ្យា នៃ​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្ប: និយាយ​ថា លោក​គឺជា​អ្នក​ធ្វើការ​ស្រាវជ្រាវ​ទៅ​លើ​ស្ថាបត្យកម្ម​វត្ត​អារាម ក៏​ដូចជា​សំណង់​អំពីឈើ​នៅ​ប្រទេស​កម្ពុជា, លោក​មានភាព​ស្ញប់ស្ញែង​យ៉ាង​ខ្លាំងអំពី​ស្នាដៃ​ដ៏ល្អ​អស្ចារ្យ​ទាំងនោះ។ នៅពេល​ដែលលោក​កំពុងសង្កេត​មើល​បច្ចេកទេស​សាងសង់ លោក​បាន​សួរ​សំណួរ​ទៅកាន់​ខ្លួន​ឯង​ថា តើ​អ្វី​នៅពី​ក្រោយ​ការ​បង្កើត​ស្ថាបត្យកម្ម​ទាំង​នេះ? តើអ្នក​ណា​ជាអ្នក​សាងសង់? តើ​សម័យ​មុន​ខ្មែរ​ប្រើ​ឧបករណ៍​អ្វីខ្លះ​សម្រាប់​សាងសង់​សំណង់​ទាំង​នោះ?

សំណួរ​ខាងលើ​នេះ បាន​ពញ្ញាក់​អារម្មណ៍​របស់​លោក​ឱ្យ​គិត​ថា អ្នក​ដែល​បញ្ចេញ​កម្លាំង​សាងសង់​គិតគូរ​លើស្ថាបត្យកម្ម និង​ពិសេស​ឧបករណ៍​ប្រើប្រាស់​ក្នុង​វិស័យ​ស្ថាបត្យកម្ម​កាលពី​អតីតកាល​គួរ​តែ​ត្រូវ​បាន​លើក​មក​បង្ហាញ និង​និយាយ​ក្នុង​បច្ចុប្បន្ន​នេះ។

ស្ថាបត្យករ ស៊ុន ពោរ៉ា

“អញ្ចឹង​បំណង [ចងក្រង​សៀវភៅ] ​គឺជាការ​រំលឹក អំពីរបស់​ដែល​យើង​លែង​នឹកនា របស់​ដែលយើង​មិនខ្វល់ខ្វាយ ជាពិសេស​មនុស្ស​ដែល​ជាធនធាន​សំខាន់ ជាក់​ស្តែង​ការស្រាវជ្រាវ​របស់ខ្ញុំ​គឺយើងបាន​រកមនុស្ស​ដែលមាន​វ័យចំណាស់ ដែលគាត់​បានឆ្លងកាត់​ពេលវេលា​ហ្នឹង ជាមួយ​ឧបករណ៍​របស់​គាត់​ដែល​មាន​មក​ដល់​សព្វថ្ងៃ”

បញ្ជី​ឯកសារ​រូបភាព ឧបករណ៍​រោង​ជាង​ឈើ​ខ្មែរ​ក្នុង​ខេត្តបាត់ដំបង មានកម្រាស់​ជាង​២រយទំព័រ បាន​បង្ហាញ និង​ពិពណ៌នា​យ៉ាង​លំអិត​ចំពោះ​ឧបករណ៍​ជាង​ឈើ​នីមួយៗ ដោយ​បង្ហាញ​ពី​គំនូរ​ព្រាង​ដ៏​រស់រវើក​ពីរបៀប​ប្រើប្រាស់​សម្ភារៈ​ទាំងនោះ ក៏​ដូចជា​ពាក្យ​បច្ចេកទេស​ដែល​ជាងឈើ​តែ​ប្រើប្រាស់​ក្នុង​វិស័យ​នេះ​ផង​ដែរ។ ស្ថាបត្យករ ស៊ុន ពោរ៉ា និយាយ​ថា លោក​បាន​ប្រើប្រាស់​រយៈពេល​៣ឆ្នាំ​ក្នុង​ការ​សិក្សា ស្រាវជ្រាវ និង​ចងក្រង​ឯកសារ​នេះ​ឡើង​ជាមួយ​ជាងឈើចំនួន២រូប ដែល​បាន​ឆ្លងកាត់​ពេល​វេលា​ជាច្រើន​ជំនាន់ និង​កំពុង​រស់រាន​មានជីវិត​នៅ​ក្នុង​ខេត្ត​បាត់ដំបង ដោយ​លោក​ចាត់ទុកថា ពួកគាត់​គឺជា​ធនធាន​កម្រ​ចុង​ក្រោយ​ដែល​នៅ​សេសសល់ ហើយ​ពិតជា​ចាំបាច់​ណាស់​ក្នុងការ​រៀបចំ​ចងក្រង​ឯកសារ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ឱ្យបាន​ស្គាល់ បានដឹង​អំពីអត្ថប្រយោជន៍​ឧបករណ៍​ជាង​ឈើខ្មែរ។ លោក​ថា បញ្ជី​ឯកសារ​រូបភាព ឧបករណ៍​រោងជាង​ឈើខ្មែរ​ក្នុង​ខេត្តបាត់ដំបង ត្បិត​ពុំបាន​ធ្វើ​ឱ្យ​ប្រដាប់ប្រដា​ទាំង​នោះ​រស់រាន​ឡើង​វិញ តែ​សៀវភៅ​នេះ​ក៏​បាន​បង្ហាញ​ពី​គុណសម្បត្តិ​នៃសម្ភារៈ​ទាំងនោះ ដែល​បាន​បម្រើ​ក្នុង​វិស័យ​ស្ថាបត្យកម្ម​ខ្មែរ និង​បាន​បន្សល់​ទុក​មរតក​រូបិយ​សម្បូរ​បែប​លើ​ទឹកដី​កម្ពុជា។

កញ្ញា អោក ឧត្តរ៉ាវត្តី និស្សិត​ថ្នាក់​ស្ថាបត្យកម្ម និង​នគរោបនីយកម្ម និយាយ​ថា សៀវភៅ “ឧ​បករណ៍​រោងជាង​ឈើខ្មែរ​ក្នុង​ខេត្តបាត់ដំបង” បាន​បង្ហាញ​ពី​ឧបករណ៍​ដែលជាង​ឈើខ្មែរ​ប្រើប្រាស់​ក្នុងការ​ធ្វើសំណង់​ឈើ​កាល​ពី​សម័យ​មុន ហើយ​តាមរយៈ​សៀវភៅ​នេះ ធ្វើ​ឱ្យ​នាង​ដែល​ជា​យុវជន​ជំនាន់​ក្រោយ ស្គាល់​កាន់តែ​ច្រើន​នូវ​ឧបករណ៍​ជាងឈើ ដែល​មិន​ត្រឹម​តែ​ស្គាល់​ឈ្មោះ​ឧបករណ៍​ប៉ុណ្ណោះ​ទេ តែក៏​បាន​ដឹង​ថា ឧបករណ៍​នោះ​គេ​ប្រើ​សម្រាប់​ធ្វើអ្វីក្នុង​សកម្មភាព​ជាង​ផង​ដែរ។

ក្នុង​សៀវភៅ​កម្រាស់​ជាង​២រយទំព័រនេះ អ្វី​ដែល​ធ្វើ​ឱ្យ​ កញ្ញា ឧត្តរ៉ាវត្តី ​ចាប់​អារម្មណ៍​ជាងគេ គឺ​នៅ​ត្រង់​ជំពូក៣ និង​ជំពូក៤ ដែល​និយាយ​អំពី ជំហូសលក និង​បច្ចេកទេស​ត​ឈើ។ កញ្ញាថា នៅជំពូក​ទាំងពីរ​នេះ​បាន​បង្ហាញ​ពីបច្ចេកទេស ដែល​ក្នុង​នាម​កញ្ញា​ជានិស្សិត​ស្ថាបត្យកម្ម ពិតជា​ចង់​ដឹង​ណាស់​ថា ពេល​សង់សំណង់​ឈើ តើ​គេ​ត្រូវ​តឈើ​ដោយ​វិធីសាស្រ្ត​ដូចម្តេច? ហើយ​មានប៉ុន្មាន​របៀប? កញ្ញាថា សៀវភៅ​នេះ​លើសពី​សៀវភៅ​ដែលចងក្រង​រូបភាព ប៉ុន្តែ​ក៏​បានផ្តល់​ជា​ចំណេះ​ដឹងនៅ​ក្នុងនោះដែរ។

ក្នុង​នាម​ជា​យុវជន​មួយ​រូប កញ្ញា អោក ឧត្តរ៉ាវត្តី គិតថា ឧបករណ៍​ជាង​ឈើខ្មែរ គឺ​មាន​តម្លៃ​ខាង​បេតិកភណ្ឌ ដែល​គួរ​តែ​អភិរក្ស និង​ចងក្រង ។ កញ្ញាថា ​កាលពី​សម័យ​មុន មិន​មាន​ឧបករណ៍​ទំនើប​ដូច​បច្ចុប្បន្ន តែ​ជាង​ឈើ​បាន​ប្រើប្រាស់​កម្លាំង និង​ខួរក្បាល អាច​សាងសង់​នូវ​សំណង់​ស្ថាបត្យកម្ម​ដែល​មាន​លក្ខណៈសិល្បៈ​ល្អប្លែក។

មិនមាន​ទិន្នន័យ​ច្បាស់លាស់​ពី​ចំនួន​ឯកសារ​ដែល​បាន​ចងក្រងពី​ស្ថាបត្យកម្ម​នៅ​កម្ពុជា​នោះ​ទេ ប៉ុន្តែ​ក្នុង​រយៈកាល​ចុង​ក្រោយ​នេះ គេ​កត់​សម្គាល់​ឃើញ​ថា សៀវភៅ​ដែល​និយាយ​ពី​ស្ថាបត្យកម្ម​នៅ​កម្ពុជា ត្រូវ​បាន​ចងក្រង និង​បោះពុម្ពផ្សាយ​ជា​បន្ត​បន្ទាប់​ដោយ​ស្ថាបត្យករ​កម្ពុជា​ជា​ច្រើន​រូប ដូចជាស្នាដៃ “ផ្ទះខ្មែរ១៥០០ឆ្នាំ” របស់​ស្ថាបត្យករ ហុក សុកុល, “ផ្ទះខ្មែរ” របស់លោកសាស្រ្តាចារ្យ សួន សុខកឿន, “ផ្ទះឈើនៅបាត់ដំបង”, “ម៉ូដផ្ទះ និង​ខ្នាត​ផ្ទះខ្មែរ” របស់​លោក អៀង សឿង ជាដើម។

ឯកឧត្ដម ជា ច័ន្ទថែបរ៉ាស អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈស្ថាបត្យករកម្ពុជា មាន​ប្រសាសន៍ថា សម្រាប់​សៀវភៅ “ឧបករណ៍​រោងជាង​ឈើខ្មែរ​ក្នុង​ខេត្ត​បាត់ដំបង” និយាយ​ជា​គោល​លោក​ចាត់ទុក​ថា គឺជា​ការ​អភិរក្ស​ថែរក្សា​មរតក ព្រោះ​ប្រសិន​ជា​យើង​មិន​បាន​ចងក្រង យូរៗ​ទៅ​យើង​នឹង​អាច​បាត់ យើង​អាច​ភ្លេច ហើយ​ពេល​ដែល​យើង​ឃើញ ក៏​អត់​ដឹង​ថា ឧបករណ៍​នោះ​គឺ​ជា​ឧបករណ៍​អ្វី។

ជាមួយ​គ្នា​នេះ​ ឯកឧត្តម​អគ្គលេខាធិការរង ក៏​លើកទឹកចិត្ត​ឱ្យ​ស្ថាបត្យករ ចូលរួម​ធ្វើការ​សិក្សា​ស្រាវជ្រាវ ចងក្រង​ពី​ស្ថាបត្យកម្ម​កម្ពុជា ដើម្បី​ជា​ឯកសារ​ឱ្យ​យុវជន​ជំនាន់​ក្រោយ ក៏​ដូចជា​ស្ថាបត្យករ​ជំនាន់​ក្រោយ​ៗ​ទៀត​បាន​ស្គាល់ពី​ឬសគល់​នៃមរតក​វប្បធម៌​របស់​ខ្លួន​ឱ្យ​ច្បាស់ ខណៈ​បច្ចុប្បន្ន​​ជា​សម័យ​សកលភាវូបនីយកម្ម ដែល​មាន​ការ​ឆ្លង​រចនាបថ​គ្នា​ទៅ​វិញ​ទៅ​មក​ ដូច្នេះស្ថាបត្យករ​ខ្មែរ​ចាំ​បាច់ត្រូវ​ស្គាល់​ពី​ប្រទេស​ជាតិ​ខ្លួន​ឯង ស្គាល់​ពី​ឬសកែវ​របស់​ខ្លួន​ឱ្យ​ច្បាស់៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីអាហារូបករណ៍ចេនហ្ស៊ី ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតកំពុងសិក្សា​នៅ​សាកលវិទ្យាល័យធំៗ​ចំនួន៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2025

និស្សិត​ដែល​កំពុងសិក្សា​នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង និង​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា នឹងមានឱកាស​ទទួលបានអាហារូបករណ៍​១០០%រយៈពេល៤ឆ្នាំ..

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/04/2025

កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០កន្លែងនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ​ គ្រី ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន ចំនួន១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2025

តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានប្រកាសជ្រើសរើសសិស្ស និស្សិតកម្ពុជា ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងខេត្ត Hainan និងខេត្ត Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១០កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2025

កម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme (TIPP) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅតាមសាកលវិទ្យាល័យជាច្រើន នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥...

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *