អាហារូបករណ៍ TVET ចំនួន ១២០៥កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ

សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ នឹង​ជ្រើសរើស​សិស្ស​និស្សិតរហូត​ដល់ចំនួន ១២០៥នាក់ សម្រាប់ទទួលអាហារូបករណ៍​ទៅតាម​មុខ​ជំនាញ និង​កម្រិតសញ្ញាបត្រ។

ក្នុងនោះសម្រាប់កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្រ​រងបច្ចេកទេស) វិទ្យាស្ថានផ្តល់ជូន​អាហារូបករណ៍សរុបចំនួន ១៧៥នាក់ ទៅ​លើជំនាញ វិស្វកម្ម​រថយន្ត ៣០នាក់, ការរចនា និង​បង្កើតគេហទំព័រ ៣០នាក់, គ្រប់គ្រងព័ត៌មានវិទ្យា ៣០នាក់, សេវាកម្មកុំព្យូទ័រ ២៥នាក់, បច្ចេកវិទ្យា​ប្រព័ន្ធបរិក្ខារត្រជាក់ និង​កំដៅ ៣០នាក់ និង​បសុសត្វ ៣០នាក់។

សម្រាប់កម្រិតសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ ៣ (C3) អាហារូបករណ៍សរុបចំនួន ២៦០នាក់ ក្នុងនោះ មានជំនាញ ការផ្សារលោហៈដោយធ្នូអគ្គិសនី ២០នាក់, ការផ្សារឧស្ម័ន ២០នាក់, ការផលិតនំ ២០នាក់, ការថែទាំ និង​ជួសជុលរថយន្ត ២០នាក់, ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត ២០នាក់, ការថែទាំ និង​ជួសជុលម៉ាស៊ីនត្រជាក់រថយន្ត ២០នាក់, ការថែទាំ និងជួសជុលទោចក្រយានយន្ត ២០នាក់, ការរចនាក្រាហ្វិក​ដោយកុំព្យូទ័រ ២០នាក់, សេវាកម្មរដ្ឋបាល ២០នាក់, សេវាកម្មកុំព្យូទ័រ ២០នាក់, ការដំឡើង និង​ថែទាំ​បណ្តាញ​កុំព្យូទ័រ ២០នាក់, សេវាកម្មបរិក្ខា​ត្រជាក់​ក្នុងគេហដ្ឋាន ២០នាក់ និង​ ការកែច្នៃបន្លែ និងផ្លែឈើ ២០នាក់។

ដោយឡែកកម្រិតសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ ២ (C2) វិទ្យាស្ថានផ្តល់អាហារូបករណ៍សរុបចំនួន ៧៧០នាក់ ទៅលើជំនាញ ការផ្សារលោហៈដោយធ្នូអគ្គិសនី ចំនួន៥០នាក់, ការផ្សារឧស្ម័ន ៥០នាក់, ការផលិតនំ ៥០នាក់, ការថែទាំ និង​ជួសជុលរថយន្ត ៧៥នាក់, ការថែទាំ និងជួសជុល​អគ្គិសនីរថយន្ត ៥០នាក់, ការថែទាំ និង​ជួសជុល​ម៉ាស៊ីនត្រជាក់រថយន្ត ៥០នាក់, ការថែទាំ និង​ជួសជុលទោចក្រយានយន្ត ៥០នាក់, ការរចនាក្រាហ្វិកដោយ​កុំព្យូទ័រ ៦៥នាក់, សេវាកម្មរដ្ឋបាល ៥០នាក់, សេវាកម្មកុំព្យូទ័រ ៥០នាក់, ការដំឡើង និង​ថែទាំ​បណ្តាញ​កុំព្យូទ័រ ៥០នាក់, សេវាកម្មបរិក្ខារត្រជាក់​ក្នុងគេហដ្ឋាន ១២០នាក់ និង​ការកែច្នៃ​បន្លែ និង​ផ្លែឈើ ៦០នាក់។

លក្ខខណ្ឌនៃការជ្រើសរើស ៖ សម្រាប់កម្រិតសញ្ញាបត្រជាក់ខ្ពស់បច្ចេកទេស បេក្ខជនត្រូវ​ប្រឡង​ជាប់ ឬធ្លាក់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ៣ (C3) ឬសញ្ញាបត្រ​ដែលមានតម្លៃស្មើ។ សម្រាប់កម្រិតសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ ៣ (C3) បេក្ខជន​ត្រូវ​មានសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​២ (C2) ហើយសម្រាប់កម្រិតសញ្ញាបត្រ​មធ្យមសិក្សា​បច្ចេកទេស និង​វិជ្ជាជីវៈ ២ បេក្ខជន​ត្រូវ​មាន​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1)។

ឯកសារភ្ជាប់​ក្នុងការ​ដាក់ពាក្យ​ចូលរៀន ៖ សៀវភៅគ្រួសារ (ថតចម្លង) ១ច្បាប់, សំបុត្រ​កំណើត (ថតចម្លង) ១ច្បាប់, អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ (ថតចម្លង) ១ច្បាប់, រូបថតថ្មីផ្ទៃពណ៌ខៀវ (ទំហំ៤x៦) ចំនួន ៤សន្លឹក, រូបថតថ្មីផ្ទៃពណ៌ខៀវ (ទំហំ៣x៤) ចំនួន ២សន្លឹក, សញ្ញាបត្រ (ច្បាប់ចម្លងដែលមានបញ្ជាក់​ពីអាជ្ញាធរ​មានសមត្ថកិច្ច) ១ច្បាប់។

កាលបរិច្ឆេទ​ចុះឈ្មោះចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះ ហើយកាលបរិច្ឆេទ​ចូលរៀន​គឺនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥។

សម្រាប់ព័ត៌មាន សូមទំនាក់ទំនងទៅកាន់វិទ្យាស្ថាន​ដែលមានអាសយដ្ឋាន ភូមិ​គាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ឬតាមរយៈទូរស័ព្ទលេខ ០៩៥ ៩៣៤ ៤៤៧៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ និងសិក្សារយៈពេលខ្លីសម្រាប់យុវជន យុវនារី ដែលមានជីវភាពខ្វះខាត នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណៈជន...

អាហារូបករណ៍​ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅ​ប្រទេស​សឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2024

A*STAR Computing and Information Science (ACIS) បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់អ្នកមានបំណងចង់បន្តការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែកុំព្យូទ័រ និង​វិទ្យាសាស្រ្ត​ព័ត៌មាន។

ឱកាស​បន្ត​ការសិក្សាថ្នាក់អនុបណ្ឌិត ឬបណ្ឌិតនៅសហរដ្ឋអាមេរិក ជាមួយនឹងអាហារូបករណ៍ Fulbright

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2026

ផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត)

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសចិន តាមរយៈអាហារូបករណ៍​រដ្ឋាភិបាលចិន​ឆ្នាំ​២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា សហការជាមួយ​សហភាពសហព័ន្ធ​យុវជន​កម្ពុជា នឹងផ្តល់​អាហារូបករណ៍​ដល់​យុវជន​កម្ពុជា​ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា​នៅ​ប្រទេសចិនសម្រាប់ឆ្នាំសិក្សា​២០២៥។

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2023

វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...

ឱកាសហាត់ការជំនាញព័ត៌មានវិទ្យា ចំនួន២០នាក់ នៅអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/03/2026

ការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ នឹងជ្រើសរើសនិស្សិតចូលបម្រើការជាមន្ត្រីហាត់ការ...

អាហារូបករណ៍ពេញលេញ ពីសាកលវិទ្យាល័យ Deakin University អូស្ត្រាលី សម្រាប់ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកស្រាវជ្រាវនៅអូស្ត្រាលី ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតជាតិ-អន្តរជាតិ

អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2026

ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...