អាហារូបករណ៍​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ ​Chevening​ ​ឆ្នាំ​២០២៧​-​២០២៨​ ​បើក​ទទួល​ពាក្យ​ផ្លូវការ​

​ឱកាស​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ ​(​Master​’​s​ ​Degree​) ​រយៈពេល​មួយ​ឆ្នាំ​ពេញ​ក្នុង​ចក្រភព​អង់គ្លេស ​ដោយ​ទទួលបាន​ការ​ឧបត្ថម្ភ​ពេញលេញ​ ​(​Fully​ ​Funded​) ​បាន​មកដល់​ទៀត​ហើយ​។ ​កម្មវិធី​អាហារូបករណ៍​ដ៏​ល្បីល្បាញ​របស់​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ ​Chevening​ ​បាន​ប្រកាស​បើក​ទទួល​ពាក្យសុំ​អាហារូបករណ៍​ជា​ផ្លូវការ​ សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៧​-​២០២៨​។​

​អាហារូបករណ៍​ ​Chevening​ ​ដែល​ផ្តល់​មូលនិធិ​ដោយ​ក្រសួង​ការ​បរទេស​ ​កិច្ចការ​ខម​មិន​វែល ​និង​ការ​អភិវឌ្ឍន៍​អង់គ្លេស​ ​(​FCDO​) ​រួម​ជាមួយ​អង្គការ​ដៃគូ ​មាន​គោលបំណង​ផ្លាស់ប្តូរ​ ​និង​បណ្តុះបណ្តាល​បុគ្គល​ដែល​មាន​សមត្ថភាព​ ​និង​សក្តានុពល​ដឹកនាំ​ខ្ពស់​ មកពី​ជុំវិញ​ពិភពលោក​ ​ឱ្យ​ទៅ​បន្ត​ការ​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​កំពូល​ៗ​ក្នុង​ចក្រភព​អង់គ្លេស​។

​អាហារូបករណ៍​ពេញលេញ​ និង​ផលប្រយោជន៍​

​បេក្ខជន​ដែល​ទទួលបាន​ជ័យលាភី ​នឹង​ទទួលបាន​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​យ៉ាង​ពេញលេញ​ ​រួមមាន​៖​
​ថ្លៃ​សិក្សា​ទាំងស្រុង​ ​នៅ​តាម​សាកលវិទ្យាល័យ​
ប្រាក់​ឧបត្ថម្ភ​ការ​រស់នៅ​ប្រចាំ​ខែ​
​សំបុត្រ​យន្តហោះ​ ​ទៅ​-​មក​ ចក្រភព​អង់គ្លេស​
ថ្លៃ​ទិដ្ឋាការ​ (​Visa​) ​និង​ប្រាក់​ឧបត្ថម្ភ​រៀបចំ​ខ្លួន​ដំបូង​
​ឱកាស​ចូលរួម​បណ្តាញ​ទំនាក់ទំនង​សកល​ រវាង​អ្នកដឹកនាំ​ និង​អ្នកធ្វើ​ការ​សម្រេចចិត្ត​ក្នុង​វិស័យ​សំខាន់​ៗ​ ​ដូចជា​ ​ការ​ប្រែប្រួល​អាកាសធាតុ​ ​កំណើន​សេដ្ឋកិច្ច​ ​ការ​ស្តារ​ឡើងវិញ​ក្រោយ​ជម្លោះ​ ​និង​វិស័យ​អភិវឌ្ឍន៍​ផ្សេង​ៗ​ទៀត​។​

​កាលបរិច្ឆេទ ​និង​កាលវិភាគ​សំខាន់​ៗ​នៃ​ការ​ដាក់ពាក្យ​

​ថ្ងៃ​បើក​ទទួល​ពាក្យ​៖​ ​ថ្ងៃទី​៤​ ​ខែសីហា ​ឆ្នាំ​២០២៦​
​ថ្ងៃ​បិទ​ទទួល​ពាក្យ​៖ ​នៅ​ថ្ងៃអង្គារ​ ​ទី​៦​ ​ខែតុលា ​វេលា​ម៉ោង​ ​៦:០០​ ​ល្ងាច​ ម៉ោង​នៅ​កម្ពុជា​
​ដំណាក់កាល​វាយតម្លៃ​ ​និង​សម្ភាសន៍​៖ ​ចាប់ពី​ខែតុលា ​ឆ្នាំ​២០២៦​ ​ដល់​ខែមេសា ​ឆ្នាំ​២០២៧​
​ការ​ប្រកាស​លទ្ធផល​៖ ​ពាក់កណ្តាល​ខែមិថុនា ​ឆ្នាំ​២០២៧​
​ចាប់ផ្តើម​ការ​សិក្សា​៖​ ​ខែកញ្ញា​/​តុលា ​ឆ្នាំ​២០២៧​

​លក្ខខណ្ឌ​វិនិច្ឆ័យ​ ​និង​ការ​រៀបចំ​ខ្លួន​សម្រាប់​បេក្ខជន​

​ដើម្បី​មាន​សមត្ថភាព​អាច​ដាក់ពាក្យ​ស្នើសុំ​អាហារូបករណ៍​ ​Chevening​ ​បាន​ ​បេក្ខជន​ត្រូវ​៖​
​1. ​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​៖ ​ជា​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ដែល​ស្ថិត​ក្នុង​បញ្ជី​ទទួល​អាហារូបករណ៍​ ​Chevening​ ​មាន​សញ្ញាបត្រ​បរិញ្ញាបត្រ ​និង​មាន​បទពិសោធន៍​ការងារ​យ៉ាងតិច​ ​២​ឆ្នាំ​។
​2. ​សំណេរ​ទម្រង់​ពាក្យ​សុំ​ដ៏​ទាក់ទាញ​៖​ ​បង្ហាញ​ពី​សមត្ថភាព​ដឹកនាំ​ ការ​បង្កើត​បណ្តាញ​ទំនាក់ទំនង​ ​និង​ផែនការ​បេសកកម្ម​ច្បាស់លាស់​ក្នុង​ការ​បង្កើត​ផល​វិជ្ជមាន​ដល់​សង្គមជាតិ​ក្រោយ​បញ្ចប់​ការ​សិក្សា​។​
​3. ​ជ្រើសរើស​ជំនាញ​ ​និង​សាកលវិទ្យាល័យ​៖ ​ជ្រើសរើស​វគ្គ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ដែល​សមស្រប​ចំនួន​ ​៣​ ​នៅក្នុង​សាកលវិទ្យាល័យ​ចក្រភព​អង់គ្លេស​។

​របៀប​ដាក់ពាក្យ​

​បេក្ខជន​ដែល​ចាប់អារម្មណ៍​ទាំងអស់​ ​អាច​រៀបចំ​ប្រវត្តិ​រូប ​និង​អត្ថបទ​សំណេរ ​រួច​ចុះឈ្មោះ​ [​ដាក់ពាក្យ​តាម​ប្រព័ន្ធ​អនឡាញ​ផ្លូវការ​របស់​ ​Chevening​ ​] ​។ ​នៅពេល​ចាប់ផ្តើម​បំពេញ​ពាក្យ​ ​ប្រព័ន្ធ​នឹង​ផ្តល់​ “​លេខ​កូដ​សម្ងាត់​ផ្ទាល់ខ្លួន​ (​Unique​ ​Access​ ​Code​)​”​ ​ដែល​បេក្ខជន​ត្រូវ​រក្សាទុក​ឱ្យ​បាន​ល្អ ​ដើម្បី​ប្រើប្រាស់​ចូល​ទៅកាន់​ប្រព័ន្ធ​នៅ​គ្រប់​ដំណាក់កាល​ទាំងអស់​។

​សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ចូល​ទៅកាន់​ ​៖​ ​https​:​/​/​www​.​chevening​.​org​/​scholarship​/​cambodia​/ ​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសចិន តាមរយៈអាហារូបករណ៍​រដ្ឋាភិបាលចិន​ឆ្នាំ​២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា សហការជាមួយ​សហភាពសហព័ន្ធ​យុវជន​កម្ពុជា នឹងផ្តល់​អាហារូបករណ៍​ដល់​យុវជន​កម្ពុជា​ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា​នៅ​ប្រទេសចិនសម្រាប់ឆ្នាំសិក្សា​២០២៥។

ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

ជាឱកាស​សម្រាប់សិស្ស​និស្សិត ជាពិសេស​គ្រូបង្រៀនភាសាចិន ពេលនេះ​តាមរយៈ​សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាស​ពីការផ្តល់អាហារូបករណ៍​ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្ស៉ី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសរុស្ស៉ី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ២២កន្លែង នៅ​វិទ្យាស្ថានភាសាបរទេស និង​វិទ្យាស្ថានសិក្សា​អន្តរជាតិ និងគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2023

គណៈកម្មាធិការអាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាស​ពីការផ្តល់​អាហារូបករណ៍​ចំនួន ២២កន្លែង សម្រាប់ការសិក្សា​កម្រិតថ្នាក់បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ភាសាបរទេស...

អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2026

មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2023

កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអលណេសិនចំនួន១៧០នាក់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2024

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ផ្ដល់ជូនការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានអលណេសិន ចំនួន១៧០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍សម្រាប់សិស្សនារី​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក តាមរយៈកម្មវិធី SHE-CAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2024

ជាថ្មីម្តងទៀត​នៅឆ្នាំនេះ កម្មវិធីអាហារូបករណ៍ SHE-CAN បានកំពុងស្វែង​រកនិស្សិតស្រ្តីឆ្នើមពីប្រទេស​កម្ពុជា លីបេរីយ៉ា និងហ្គាតេម៉ាឡា ដែលមានការតាំងចិត្តខ្ពស់​ក្នុងការចូលរួមអភិវឌ្ឍប្រទេស​ខ្លួន ទៅ​បន្ត​ការ​សិក្សា​នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2023

ជាឱកាស​សម្រាប់ប្អូនៗជា​សិស្ស​ថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេស​ប្អូនៗ​ដែល​ចង់រៀនខាងមេកានិក) ពេលនេះ​ មានការ​ផ្តល់អាហារូបករណ៍​សម្រាប់​ការ​សិក្សា​វិស្វកម្ម​ឌីហ្សាញ 3D Design & 3D Printing ...