មន្រ្តីអប់រំ ៖ ភាពស្ទាត់លើផ្នែក STEM និងបំណិនសតវត្សរ៍ទី២១ ជាមូលដ្ឋានគ្រឹះសម្រាប់ភាពជោគជ័យនាពេលអនាគតរបស់កុមារ

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម អ៊ុង បូរ៉ាត់ មានប្រសាសន៍ថា នៅក្នុងពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សនេះ ភាពស្ទាត់ជំនាញលើផ្នែក STEM និងបំណិនសតវត្សរ៍ទី២១ តាំងពីវ័យក្មេង គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ភាពជោគជ័យនាពេលអនាគតរបស់កុមារ។

ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ប្រកួតកម្មវិធីសិក្សាបែប STEM ប្រចាំឆ្នាំ២០២៦ Think!Think! World Cup រៀបចំសហការរវាងក្រសួងអប់រំ យុវជន និងកីឡា (MoEYS), ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និង Think!Think! ប្រចាំកម្ពុជា។

ឯកឧត្តម អ៊ុង បូរ៉ាត់ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា

ឯកឧត្តម អ៊ុង បូរ៉ាត់ មានប្រសាសន៍ថា កម្មវិធី Think!Think! World Cup មិនមែនគ្រាន់តែជាការប្រកួតប្រជែងមួយប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាវេទិកាដ៏សំខាន់មួយដែលជួយឱ្យកុមារបណ្ដុះក្តីស្រឡាញ់ចំពោះជំនាញដ៏ចាំបាច់ទាំងនេះ តាមរយៈបទពិសោធន៍ប្រកបដោយភាពសប្បាយរីករាយ និងមានអត្ថន័យជាទីបំផុត។

លោក Kei Kawashima នាយកប្រតិបត្តិក្រុមហ៊ុន Wonderfy បានមានប្រសាសន៍ថា ជាមូលដ្ឋាន ការអប់រំគួរតែជាបទពិសោធន៍ដ៏រីករាយមួយ។ លោកថា Think!Think! បំផុសគំនិតនៃការចង់ដឹង ចង់ឮពីធម្មជាតិរបស់កុមារ និងទាញចេញសក្តានុពលពេញលេញរបស់ពួកគេ តាមរយៈការធ្វើឱ្យការសិក្សាមានភាពសប្បាយរីករាយ។

នាយកប្រតិបត្តិក្រុមហ៊ុន Wonderfy បន្ថែមថា​ កុមារគ្រប់រូបរីកចម្រើនទៅតាមល្បឿនរបស់ពួកគេរៀងៗខ្លួន ដូច្នេះអ្វីដែលសំខាន់បំផុត គឺពួកគេបានទទួលបទពិសោធន៍​នូវភាពរំភើបរីករាយកើតចេញពីការគិតដ៏ពិតប្រាកដ។ កម្មពិធី World Cup ប្រចាំឆ្នាំនេះ គឺជាការអបអរសាទរការរៀនដែលជម្រុញការគិតបែបនោះ។

“យើងនៅតែប្តេជ្ញាថានឹងនាំមកនូវបច្ចេកវិទ្យា និងជំនាញអប់រំដ៏ល្អបំផុតរបស់ប្រទេសជប៉ុន ដើម្បីផ្តល់ដល់កុមារគ្រប់រូបនៅក្នុងប្រទេសកម្ពុជា”

គួរជំរាបជូនថា Think!Think! គឺជាកម្មវិធីបច្ចេកវិទ្យាអប់រំ (EdTech) ឈានមុខគេរបស់ប្រទេសជប៉ុន ដែលផ្តោតលើការអភិវឌ្ឍជំនាញគិតបែបវិភាគ និងជំនាញមិនមែនពុទ្ធិបញ្ញា (Non-cognitive Skills) របស់កុមារ។ ជាមួយនឹងអ្នកប្រើប្រាស់ជាង ២,៥ លាននាក់ទូទាំងពិភពលោក កម្មវិធីនេះមានល្បែងផ្គុំរូប និងហ្គេមយុទ្ធសាស្ត្រយ៉ាងទូលំទូលាយ ដែលត្រូវបានរចនាឡើងដើម្បីជំរុញចំណង់ចង់រៀនសូត្រពេញមួយជីវិត។

ក្នុងព្រឹត្តិការណ៍ប្រកួតកម្មវិធីសិក្សាបែប STEM ប្រចាំឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅកាលពីដើមសប្តាហ៍នេះ មានកុមារប្រមាណ១ពាន់នាក់ មកពីសាលា Think!Think!, សាលាបឋមសិក្សារដ្ឋ និងមជ្ឈមណ្ឌលសិក្សាអភិវឌ្ឍន៍ជប៉ុន (JDLC) បានចូលរួមប្រកួត ដើម្បីបង្ហាញពីជំនាញគិតបែបវិភាគ ជំនាញដោះស្រាយបញ្ហា និងភាពច្នៃប្រឌិតផ្នែកគណិតវិទ្យា។ ជាលទ្ធផល សិស្សឆ្នើមចំនួន ២រូបដែលមានពិន្ទុខ្ពស់បំផុតក្នុងប្រភេទថ្នាក់នីមួយៗ ពួកគេ​នឹង​ទទួលបានរង្វាន់សំបុត្រយន្តហោះ និងឱកាសចូលរួមព្រឹត្តិការណ៍ Think!Think! Cup នៅទីក្រុងតូក្យូក្នុងឆ្នាំ ២០២៦៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ផ្តល់ការ​សិក្សា​ជំនាញឥតគិតថ្លៃ ចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែល​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ​ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស កម្រិតសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ១ (C1) ចំនួន៣០០កន្លែង​ដោយ​ឥតគិតថ្លៃ។

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍នៅសិក្សា​នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

ក្រសួងអប់រំ​ យុវជន និងកីឡា ប្រកាសប្រឡងអាហារូបករណ៍ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជធការកម្ពុជាទៅសិក្សានៅប្រទេសថៃក្រោមអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រីយ័មហាចក្រីសិរិថន។ អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/02/2025

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា​២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។

ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2025

បើ​និយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...