យុវជនកម្ពុជាទទួលបានពានរង្វាន់យុវជនថាមពលអាស៊ានលើកទី៥ នៅប្រទេសម៉ាឡេស៊ី

យុវជនកម្ពុជាចំនួន២រូប គឺលោក តូច ឥនសុភា និងកញ្ញា ឈិត ហេឡែន ត្រូវបានជ្រើសរើសឱ្យ​ទទួលពានរង្វាន់ យុវជនថាមពលអាស៊ាន លើកទី៥ ក្នុងផ្នែកគោលនយោបាយ នៅទីក្រុងគូជីង ប្រទេសម៉ាឡេស៊ី។

នៅក្នុងការចូលរួមប្រកួតខាងលើនេះ គឺបើកសម្រាប់គ្រប់យុវជនអាស៊ានទាំង១០ប្រទេស ដែលមានអ្នកចូលរួម ៣៨៤ ក្រុម ប្រមាណជាង ៦៩៦ យុវជនមកពីបណ្ដាប្រទេសអាស៊ាន។ ហើយការជ្រើសរើសជ័យលាភីមាន ៩ក្រុម ដូចជា ៣ក្រុម សម្រាប់ Policy pitch ៣ក្រុម សម្រាប់ Video pitch និង៣ក្រុមទៀត សម្រាប់ Infographic pitch។

ការ​ប្រកួតអន្តរជាតិសម្រាប់ពានរង្វាន់ 5th ASEAN Energy Youth Award បាន​ប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី ៤ ខែកញ្ញា នាទីក្រុងគូជីង រដ្ឋសហព័ន្ធសារ៉ាវ៉ាក់ ប្រទេសម៉ាឡេស៊ី ក្រោមសន្និបាត Sustainability and Renewable Energy Forum (SAREF 4.0) ដោយ​លោក តូច ឥនសុភា បានលើកយកប្រធានបទ “កិច្ចសហការថាមពលទឹកឆ្លងព្រំដែន – Cross Border Hydro Synergy” មកធ្វើបទបង្ហាញ។

ក្នុងការប្រកួតនេះ ក្រុមកម្ពុជា ដែលដឹកនាំដោយលោក ឥនសុភា បានបង្ហាញដំណោះស្រាយច្នៃប្រឌិតដោយការផ្សាភ្ជាប់បច្ចេកវិទ្យា បញ្ញាសិប្បនិមិត្ត (AI) ជាមួយវិស័យថាមពលជលធាតុ ដើម្បីបង្កើតប្រព័ន្ធផលិត និងចែកចាយថាមពលស្អាតប្រកបដោយប្រសិទ្ធភាព។ គម្រោងរបស់ក្រុមកម្ពុជា មានការច្នៃប្រឌិតជាចម្បងលើការប៉ាន់ស្មានតម្រូវការថាមពល ការតាមដានការផលិតជាពេលវេលាពិត និងការបង្កើនប្រសិទ្ធភាពស្ថានីយ៍ថាមពល។ ការចូលរួមក្នុងការប្រកួតនេះ បានផ្តល់ឱកាសដល់ ឥនសុភា ក្នុងការស្វែងយល់ពីបញ្ហាថាមពលក្នុងតំបន់ ការបង្កើតបណ្តាញទំនាក់ទំនងអន្តរជាតិ និងការអភិវឌ្ឍន៍ជំនាញក្នុងការបង្ហាញ និងការដឹកនាំ។

លោក តូច ឥនសុភា និងកញ្ញា ឈិត ហេឡែន ពិតជាមានកិត្តិយស និងមានមោទនភាពដែលបានទទួលពានរង្វាន់ យុវជនថាមពលអាស៊ាន ប្រចាំតំបន់អាស៊ាន។ ក្នុងនាមជានិស្សិតផ្នែកបច្ចេកវិទ្យាព័ត៌មាន និងវិទ្យាសាស្ត្រ មកពីប្រទេសកម្ពុជា នេះជាឱកាសដែលយើងអាចយកចំណេះដឹងផ្នែកបច្ចេកវិទ្យា​​ ក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត មករួមបញ្ចូលជាមួយនឹងវិស័យថាមពលអាស៊ាន ដើម្បីបង្កើតឡើងនូវថាមពលស្អាត ដែលមិនត្រឹមតែសម្រាប់អាស៊ានទាំង១០ប្រទេសនោះទេ តែសម្រាប់ពិភពលោកទាំងមូលផងដែរ។ នេះមិនមែនត្រឹមតែជាជោគជ័យរបស់យើងទាំង២នាក់នោះទេ តែជាសមិទ្ធិផលរួមនៃប្រទេសកម្ពុជាយើង និងអាស៊ានទាំងមូល។

លោក តូច ឥនសុភា និងកញ្ញា ឈិត ហេឡែន ត្រូវបានជ្រើសរើសទទួលពានរង្វាន់ យុវជនថាមពលអាស៊ាន លើកទី៥ ក្នុងផ្នែកគោលនយោបាយ នៅទីក្រុងគូជីង ប្រទេសម៉ាឡេស៊ី

តាមបទពិសោធន៍នេះ លោក ឥនសុភា បានមើលឃើញថា សមត្ថភាពរបស់យុវជនកម្ពុជាមានប្រសិទ្ធភាពមិនទាបជាងយុវជនអាស៊ានទេ។ លោកសង្កត់ធ្ងន់ថា យុវជនកម្ពុជាមានទាំងជំនាញបច្ចេកទេសដូចជា ការសរសេរកម្មវិធី និងការវិភាគទិន្នន័យ ព្រមទាំងជំនាញទន់ដូចជា ការធ្វើការជាក្រុម ការទំនាក់ទំនង និងភាពជាអ្នកដឹកនាំ។ នេះបានបញ្ជាក់ថា កម្ពុជាអាចប្រកួតប្រជែង និងសហការជាមួយប្រទេសក្នុងតំបន់ ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យា។

សម្រាប់អនាគត ឥនសុភា មានចក្ខុវិស័យចង់បន្តសិក្សានៅក្នុងវិស័យ AI Law (នីតិបញ្ញាសិប្បនិមិត្ត) ដើម្បីចូលរួមកំណត់ និងគ្រប់គ្រងប្រព័ន្ធច្បាប់ពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត។ ក្រៅពីនេះ ឥនសុភា ក៏បានផ្ដល់សារលើកទឹកចិត្តដល់យុវជនកម្ពុជាឱ្យក្លាហាន ចូលរួមក្នុងការប្រកួតប្រជែងទាំងក្នុង និងក្រៅប្រទេស ដើម្បីទទួលបានបទពិសោធន៍ថ្មីៗ ការស្វែងយល់អំពីសង្គម និងការបើកទស្សនៈអន្តរជាតិឱ្យកាន់តែទូលំទូលាយ។

កម្មវិធីយុវជនថាមពលអាស៊ាន ត្រូវ​បាន​បង្កើតឡើងដោយមានគោលបំណងបង្កើនការយល់ដឹងក្នុងចំណោមយុវជនអំពីកិច្ចសហប្រតិបត្តិការថាមពលក្នុងតំបន់ លើដំណោះស្រាយថាមពលវារីអគ្គិសនី និងថាមពលកកើតឡើងវិញ។ វាក៏បម្រើជាវេទិកាមួយសម្រាប់អ្នកចូលរួមសំខាន់ៗ ដើម្បីរួមចំណែកដល់ការកសាងដំណាក់កាលបន្ត នៃផែនការសកម្មភាពអាស៊ានសម្រាប់កិច្ចសហប្រតិបត្តិការថាមពល (APAEC)។ ដោយឡែកប្រធានបទសំខាន់ សម្រាប់ពានរង្វាន់ យុវជនថាមពលអាស៊ាន លើកទី៥ គឺ “ផ្តល់ថាមពលដល់អនាគតអាស៊ាន ៖ នវានុវត្តន៍របស់យុវជនក្នុងផ្នែកវារីអគ្គិសនី និងថាមពលកកើតឡើងវិញ”៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...

ឱ​កាស​សម្រាប់​សិស្ស​បាក់ឌុប​! ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​៦០០​កន្លែង​ ​ផ្តល់​ជូន​ទាំង​កុំព្យូទ័រ​ និង​ការ​សិក្សា​ឥត​គិត​ថ្លៃ​ ​១០០​%​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2026

​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​នេះ​ ​កម្មវិធី​ ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​តាមរយៈ​ក្រសួង​ ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប.​ទ.​) ​នឹង​បន្ត​ផ្តល់​អាហារូបករណ៍​ចំនួន​ ​៦០០​ កន្លែង​ សម្រាប់​សិក្សា​ថ្នាក់​...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2025

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ បានប្រកាស​ផ្តល់អាហារូបករណ៍​ ក្នុងការ​សិក្សា​ជំនាញសំខាន់ៗ​ចំនួន៧​ដែល​កំពុង​មានតម្រូវ​ការ​ទីផ្សារ សម្រាប់យុវជនដែល​កំពុងស្វែង​រក​ជំនាញ​ប្រចាំជីវិត...

វិទ្យាស្ថាន PSE ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រ​ចូលរៀនថ្នាក់ជំនាញចំនួន៣៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/06/2024

អង្គការ​ដើម្បីភាពញញឹម នៃកុមារ (PSE) ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ក្រីក្រ ដើម្បីចូលរៀន​ថ្នាក់​ត្រៀម និង​ថ្នាក់​ជំនាញ​ចំនួន ៣៥០នាក់ សម្រាប់ឆ្នាំ​សិក្សា២០២៤-២០២៥ខាងមុខ។

អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅ​បន្តការ​សិក្សា​នៅ​ប្រទេស​ហុងគ្រី ៣០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

ក្រោមកម្មវិធី​អាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃ​ប្រទេស​ហុងគ្រី នឹងផ្តល់អាហារូបករណ៍​ចំនួន ៣០កន្លែង​ដល់និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស​ហុងគ្រី...

អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2026

ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...