តើជំនាញជីវិតអ្វីខ្លះ ដែលជួយឱ្យយុវជនអាចសម្របខ្លួនទៅក្នុងភាពជាមនុស្សពេញវ័យ?

នៅពេលដែលអ្នកបន្តអភិវឌ្ឍបំណិនជីវិត (Life Skill) ជាប្រចាំ អ្នកនឹងទទួលបានភាពជឿជាក់ និងឯករាជ្យភាព ក្នុងការរស់នៅ។ ត្បិតថា មិនអាចក្លាយជាអ្នកជំនាញទៅលើជំនាញទាំងអស់ ប៉ុន្តែការយល់ដឹងពីមូលដ្ឋានគ្រឹះនៃជំនាញ នឹងជំរុញឱ្យអ្នករស់នៅក្នុងជីវិតជាយុវវ័យ ដោយមិនមានអារម្មណ៍ថាលំបាកនៅពេលជួបបញ្ហា និងឧបសគ្គផ្សេងៗ។ យោងតាម BetterUp យុវជនសម័យថ្មី គួរសិក្សាពីជំនាញសំខាន់ចំនួន ៥ ដើម្បីរស់នៅក្នុងភាពជាមនុស្សពេញវ័យដោយឯករាជ្យ។

១. ជំនាញបញ្ញាផ្នែកអារម្មណ៍ (EQ) ៖ បញ្ញាផ្នែកអារម្មណ៍ ដែលជាទូទៅត្រូវបានគេស្គាល់ថា EI ឬ EQ គឺជាសមត្ថភាពក្នុងការយល់ និងគ្រប់គ្រងខ្លួនឯង ព្រមទាំងអាចយល់អំពីអារម្មណ៍អ្នកដទៃ។ បញ្ញាផ្នែកអារម្មណ៍ស្ដែងឡើងតាមរយៈរបៀបដែលយើងមើលថែខ្លួនឯង និងយល់ចិត្តមនុស្សជុំវិញខ្លួន។ នៅក្នុងជំនាញបញ្ញាផ្នែកអារម្មណ៍មានជំនាញសំខាន់ៗចំនួនបី ដែលអ្នកត្រូវមានដោយខានពុំបាន គឺ សមត្ថភាពនិយាយការពារ និងគាំទ្រគំនិតខ្លួនឯង ឬនរណាម្នាក់ (Assertiveness) សមត្ថភាពយល់ពីអារម្មណ៍អ្នកដទៃ (Empathy) និងការទទួលដឹងច្បាស់ថាខ្លួនឯងកំពុងតែធ្វើអ្វី (Self-awareness)។

នៅពេលដែលអ្នកបន្តអភិវឌ្ឍបំណិនជីវិត (Life Skill) ជាប្រចាំ អ្នកនឹងទទួលបានភាពជឿជាក់ និងឯករាជ្យភាព ក្នុងការរស់នៅ។ ត្បិតថាមិនអាចក្លាយជាអ្នកជំនាញទៅលើជំនាញទាំងអស់ ប៉ុន្តែការយល់ដឹងពីមូលដ្ឋានគ្រឹះនៃជំនាញដែលជំរុញឱ្យអ្នករស់នៅក្នុងជីវិតជាយុវវ័យ ដោយមិនមានអារម្មណ៍ថាលំបាកនៅពេលជួបបញ្ហា និងឧបសគ្គផ្សេងៗ។

២. ការងារផ្ទះ (Housekeeping) ៖ មនុស្សភាគច្រើនមិនចូលចិត្តការងារផ្ទះនោះទេ និងតែងតែមានទម្លាប់ពន្យាពេល នៅពេលដែលត្រូវធ្វើការងារផ្ទះ។ ប៉ុន្តែប្រសិនបើអ្នកមានទម្លាប់គិតថាការងារនេះ ជាកិច្ចការចាំបាច់ អ្នកនឹងអាចសម្រេចកិច្ចការទាំងនេះ​បានលឿន និងមានប្រសិទ្ធភាព។ ជាពិសេស អ្នកនឹងមានអារម្មណ៍រីករាយ ខណៈពេលកំពុងធ្វើ ឬធ្វើកិច្ចការនោះរួចរាល់។ ជំនាញសំខាន់ៗក្នុងផ្ទះ ដែលយុវវ័យគួរចេះ មានដូចជា ជំនាញចម្អិនអាហារ ជំនាញជួសជុលឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និងជំនាញតុបតែង និងរៀបចំផ្ទះ។

៣. ជំនាញបង្កើត និងរក្សាទំនាក់ទំនង (Relationship skills) ៖ ការបង្កើត និងចំណាយពេលវេលាល្អៗជាមួយគ្រួសារ សាច់ញាតិ មិត្តភក្ដិ និងដៃគូស្នេហា គឺជារឿងសំខាន់ ដែលមនុស្សពេញវ័យត្រូវធ្វើ។ ការបង្កើតឱ្យមានទម្លាប់នេះ នឹងធ្វើឱ្យទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនមានភាពស្អិតរមួត និងល្អប្រសើរ។ លើសនេះ អ្នកនឹងយល់ដឹងកាន់តែប្រសើរអំពីមនុស្សជាទីស្រឡាញ់របស់អ្នក។

៤. ជំនាញគ្រប់គ្រងលុយ (Money Management skills) ៖ ជំនាញគ្រប់គ្រងលុយ មិនត្រូវបានបង្រៀននៅក្នុងសាលានោះទេ។ ហេតុនេះហើយបានជាមនុស្សជាច្រើន មានបញ្ហាហិរញ្ញវត្ថុ ខណៈវិបត្តិហិរញ្ញវត្ថុនេះ ក៏ជាប្រភពនៃភាពតានតឹងផងដែរ។ យ៉ាងណាក៏ដោយ គ្មានពាក្យថាយឺតពេលក្នុងការចាប់ផ្ដើមបង្កើតទម្លាប់គ្រប់គ្រងលុយឱ្យមានរបៀបរៀបរយនោះទេ។ ដើម្បីបន្ធូរបន្ថយភាពតានតឹងផ្នែកហិរញ្ញវត្ថុ យុវជនត្រូវសិក្សាអំពីការគ្រប់គ្រងចំណូលចំណាយ (Budgeting) បង្កើតគណនីសន្សំ មានគណនីសន្សំសម្រាប់ជីវិតក្រោយចូលនិវត្តន៍ និងសិក្សាអំពីសេវាកម្មធានារ៉ាប់រ៉ង។

៥. ជំនាញបច្ចេកវិទ្យា (Tech skill) ៖ បច្ចេកវិទ្យាបានក្លាយជាផ្នែកមួយដ៏សំខាន់ សម្រាប់ការរស់នៅក្នុងពិភពលោកសម័យទំនើប ហើយជំនាញមួយចំនួននៅក្នុងវិស័យបច្ចេកវិទ្យា រឹតតែមានសារៈសំខាន់ខ្លាំងសម្រាប់សុវត្ថិភាពផ្ទាល់ខ្លួន និងការអភិវឌ្ឍវិជ្ជាជីវៈ។ យោងតាម​ វិទ្យាស្ថានសម្រាប់អនាគត (Institute for the future) បានឱ្យដឹងថា ៨៥ភាគរយ នៃការងារដែលនឹងមានតម្រូវការខ្ពស់នៅឆ្នាំ ២០៣០ មិនទាន់បានបង្កើតនៅឡើយទេ។ ដូច្នេះ ក្នុងនាមជាយុវជន និងមនុស្សសម័យថ្មី អ្នកត្រូវបន្តស្វែងយល់ពីបច្ចេកវិទ្យាជាប្រចាំ ដើម្បីតាមទាន់ការវិវត្តន៍នៃពិភពលោក និងមានឱកាសបំពេញការងារនៅក្រុមហ៊ុនធំៗ។ ជំនាញបច្ចេកវិទ្យាមូលដ្ឋាន ដែលអ្នកត្រូវចេះមានដូចជា សុវត្ថិភាពឌីជីថល (Digital Safety) ការគ្រប់គ្រងលេខកូដសម្ងាត់ (Password management) ការគិតបែបត្រិះរិះ (Critical Thinking) និងការទំនាក់ទំនងតាមប្រព័ន្ធឌីជីថល៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2023

សាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុនប្រកាសជ្រើសរើសនិស្សិតឆ្នាំមូលដ្ឋាន និងឆ្នាំទី២ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែងសម្រាប់៤២ជំនាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2024

ជាឱកាសល្អសម្រាប់ការសិក្សាជំនាញវិជ្ជាជីវៈចំពោះយុវជន យុវនារី ដែលបោះបង់ការសិក្សា ឬមិនមានលទ្ធភាពបន្តការសិក្សាឱ្យសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែង។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា TVET ១,៥លាន

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍​១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2023

សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១០កន្លែង ដល់​និស្សិត​កម្ពុជា...

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2026

ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ពីការ​ផ្តល់ជូន​ការ​បណ្តុះបណ្តាលជំនាញដូនតាដោយ​ឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញ​ដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,

អន្តេវាសិកដ្ឋានតេជោសន្តិភាពជ្រើសរើសនិស្សិតក្រីក្រជាង៣០០នាក់ស្នាក់នៅ សម្រាប់ឆ្នាំសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2026

អគារអន្តេវាសិកដ្ឋានតេជោសន្តិភាព នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គ្រោងជ្រើសរើសនិស្សិតក្រីក្រជាង ៣០០នាក់