ឯកឧត្ដម ឆាត សុឆេត ៖ ​យុវជន​កាន់តែច្រើនចូលរួម​ក្នុងពិធីបុណ្យមាឃបូជា ដោយទឹកចិត្តជ្រះថ្លា និង​គួរ​ឱ្យ​កោតសរសើរ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

បុណ្យ មាឃបូជា គឺជាពិធីបុណ្យដ៏សំខាន់មួយនៅក្នុងព្រះពុទ្ធសាសនា ដែលតែងប្រារព្ធធ្វើឡើង នៅថ្ងៃ១៥កើត ខែមាឃ ជារៀងរាល់ឆ្នាំ។ ដោយឡែកឆ្នាំនេះ ប្រទេស​កម្ពុជា ​ដែលព្រះពុទ្ធសាសនា ត្រូវ​បានចាត់ទុកជា​សាសនា​របស់រដ្ឋ នឹង​រៀបចំពិធីបុណ្យ​មាឃបូជា នៅបរិវេណ ព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ ស្ថិត​ក្នុងស្រុកពញាព្ញ ខេត្តកណ្តាល រយៈពេល​២ថ្ងៃ គឺនៅថ្ងៃពុធ ១៥កើត និង​ថ្ងៃព្រស្បតិ៍ ១រោច ខែមាឃ ព.ស.២៥៦៨ ត្រូវ​នឹងថ្ងៃទី១២ និង​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ​២០២៥។

ឯកឧត្ដម ឆាត សុឆេត មន្រ្តីជាន់ខ្ពស់ និងជាអ្នកនាំពាក្យ​ក្រសួងធម្មការ និងសាសនា មានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាល ក្រសួងធម្មការ និងសាសនា ក៏​ដូចជាគណៈសង្ឃនាយកទាំងពីរគណៈ តែងតែយកចិត្តទុកដាក់​ក្នុងការរៀបចំពិធីបុណ្យមាឃបូជា ដោយ​ចង់ឃើញ​ព្រឹត្តិការណ៍​នេះ មានភាពផុសផុល​កាន់តែច្រើនឡើង ពោរពេញទៅដោយភាពរីករាយ និងសប្បាយចិត្ត។

“យើងចង់​ឃើញ​ឱ្យ​ព្រឹត្តិការណ៍នេះ គឺផុសផុលកាន់តែច្រើនឡើង… យើងចង់​ឱ្យពិធីនេះ ជាពិធីមួយពោរពេញទៅដោយភាពរីករាយ សប្បាយចិត្ត…”

បើតាមក្រសួងធម្មការ និងសាសនា មាឃបូជា គឺជា​បុណ្យ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ព្រះពុទ្ធសាសនា ដែល​ប្រារព្ធ​ឡើង​ដើម្បីរំលឹក​ដល់ហេតុការណ៍​សំខាន់ៗ​ពីរ​យ៉ាង ទី១ ជាថ្ងៃចតុរង្គសន្និបាត ជាការ​ជួបប្រជុំ​ប្រកបដោយអង្គ៤ គឺ ព្រះសង្ឃ​សមណទូត ១២៥០អង្គ និមន្ត​មក​ជួបជុំគ្នា​ដោយមិនបានណាត់គ្នាជាមុន, ព្រះសង្ឃ​ទាំងអស់​សុទ្ធតែជាឯហិភិក្ខុ (ឯហិភិក្ខុឧបសម្បទា), ព្រះសង្ឃទាំងអស់​សុទ្ធតែ​ជា​ព្រះអរហន្តបានអភិញ្ញា៦, ថ្ងៃ១៥កើត ជាថ្ងៃពេញបូណ៍មីខែមាឃ និង ទី២ ជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធ​ទ្រង់ប្រកាស​កំណត់ព្រះជន្មាយុសង្ខារ។

ជាការកត់សម្គាល់របស់ ឯកឧត្ដម ឆាត សុឆេត បច្ចុប្បន្ននេះ ពីមួយឆ្នាំទៅមួយ​ឆ្នាំ យុវជន​កម្ពុជា​បានស្គាល់​កាន់តែច្បាស់ពីពិធីបុណ្យ​មាឃបូជា តាមរយៈ​ការ​ទទួលព័ត៌មានកាន់តែឆាប់រហ័ស​តាមបណ្តាញសង្គម ក្នុងនោះ​យុវជន​មួយ​ចំនួនធំ​បាន​ចងចាំ​នូវព្រឹត្តិការណ៍​សំខាន់ៗក្នុងពិធីបុណ្យ​មាឃបូជា​នេះយ៉ាងច្បាស់ ។

ជាមួយ​គ្នានេះដែរ ឯកឧត្តម​ក៏​កត់សម្គាល់ឃើញដែរថា យុវជនបាន​ចូលរួម​ក្នុងពិធីបុណ្យ​មាឃបូជាយ៉ាងស្រស្រាក់ស្រស្រាំ ដោយ​ពួកគាត់ស្លៀក​សម្លៀកបំពាក់សមរម្យ មើលទៅប្រកបដោយ​ទឹកចិត្ត​ជ្រះថ្លា និងគួរ​ជាទីកោតសរសើរ ដោយ​ឯកឧត្តម ស្នើដោយទទូចដល់យុវជន​សូមបន្ត​នូវ​សកម្មភាព ទង្វើ ក៏​ដូចជា​កិច្ច​ការ​ទាំងអស់នេះបន្តទៀត ដើម្បី​ឱ្យ​សង្គម​ជាតិរបស់យើង​កាន់តែរុងរឿងឡើង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី MOFCOM ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2025

តាមរយៈការផ្សព្វផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំទាំងអស់នឹងមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធីអាហារូបករណ៍ MOFCOM...

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសសម្រាប់និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិស័យវិទ្យាសាស្រ្ត និង​វិស្វកម្ម ក្នុង​ការ​បាន​ទៅ​ហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...

អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅ​ប្រទេសណូវ៉េលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2024

អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...

ឱកាស​សម្រាប់យុវជន និស្សិត ចូលរួមសិក្ខាសាលាពាក់ព័ន្ធនឹង​កិច្ច​ការពាណិជ្ជកម្មនៅ​ប្រទេ​សចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2024

ដើម្បីចូលរួម​អបអរសាទរ​ឆ្នាំ នៃការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន​កម្ពុជា-ចិន ឆ្នាំ២០២៤ សមាគមទំនាក់ទំនង​យុវជន​កម្ពុជា-ចិន (CCYA) និងសមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (ASCS)...

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *