ក្ដីស្រមៃឈរនិយាយលើវេទិកា​ ជំរុញយុវតី ខឿន រក្សា ឈ្នះជ័យលាភីលេខ១ ផ្នែកនិយាយជាសាធារណៈ

យុវតី ខឿន រក្សា សិស្សមកពីវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សំពៅលូន ខេត្តបាត់ដំបង បាន​ក្លាយ​ជាម្ចាស់ជ័យលាភីលេខ១ ផ្នែកនិយាយជាសាធារណៈ ក្រោយបកស្រាយប្រធានបទ “ពង្រីកធនធាន បង្កើនអនាគត” ក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៥។

ខឿន រក្សា បានប្រាប់ថា រូបនាងធ្លាប់មានក្ដីស្រមៃ ចង់កាន់មេក្រូនិយាយឱ្យអង្គវេទិកាទាំងមូលស្ដាប់ ហើយតាមរយៈការជំនះភាពភ័យខ្លាច​ និងហ្វឹកហាត់ទេពកោសល្យផ្នែកនិយាយនេះ ទីបំផុតក្តីស្រមៃរបស់នាងបានក្លាយជាការពិត។

“មកដល់ចំណុចនេះ ពិតជាសរសើរខ្លួនឯងដែលអាចទទួលបានជោគជ័យ អាចសម្រេចអ្វីដែលខ្លួនធ្លាប់ស្រមៃពីមុន”

យុវតី ខឿន រក្សា ម្ចាស់ជ័យលាភីលេខ១ ផ្នែកនិយាយជាសាធារណៈ

ម្ចាស់ជ័យលាភីលេខ១ ផ្នែកនិយាយជាសាធារណៈ រូបនេះ លើកឡើងថា រូបនាងចាប់ផ្ដើមរៀននិយាយជាសាធារណៈដោយការមើលវីដេអូចែក​រំលែកបទពិសោធរបស់សិស្សច្បង ឬវាគ្មិន អំពីគន្លឹះក្នុងការនិយាយជាសាធារណៈ។ បន្ទាប់មក ក៏ប្រើទេពកោសល្យផ្នែកនិយាយដែលខ្លួនមានមកអនុវត្ត ព្រមទាំងទទួលបានការបង្ហាត់បង្រៀនពីលោកគ្រូដឹកនាំ ជាពិសេសសមាជិកក្រុមជួយផ្ដល់យោបល់ និងណែនាំរាល់ចំណុចខ្វះខាតក្នុងនិយាយ ទើបធ្វើឱ្យការនិយាយរបស់នាងបានល្អប្រសើរ។

យុវតី ខឿន រក្សា បន្ថែមថា ការនិយាយជាសាធារណៈ គឺប្រើគំនិតផ្ទាល់ខ្លួនក្នុងការរៀបចំប្រធានបទលើកយកមកនិយាយ ក៏ដូចជាស្រាវជ្រាវ ដោយ​ទាមទារទាំងការចងចាំ និងយល់ច្បាស់ពីប្រធានបទ។ លើសពីនេះ ​ចំណុចពិសេសដែលនាំឱ្យយុវតី ខឿន រក្សា ជាប់ជ័យលាភីអាចជាប់ជ័យលាភីនិយាយជាសាធារណៈ គឺរួមមាន ការនិយាយមានលក្ខណៈផ្ទាល់ខ្លួន មានសិល្បៈក្នុងការនិយាយទាក់ទាញឱ្យគេចង់ស្ដាប់ និងដឹងពីវិធីលើកដាក់សំឡេងជាដើម។ នាងគិតថា វាមិនទាន់ល្អឥតខ្ចោះទេ ប៉ុន្តែនាងបានបញ្ចេញអស់ពីសមត្ថភាព ហើយបានបញ្ចេញនូវអ្វីជាទេពកោសល្យដែលខ្លួនមាន។

កម្មវិធីប្រកួតជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៥

ជ័យលាភីវោហាសព្ទឆ្នើមរូបនេះ ក៏​បានប្រាប់ពី​គន្លឹះដើម្បីអាចក្លាយខ្លួនជាអ្នកនិយាយជាសាធារណៈ ឬអ្នកនិយាយល្អ ដោយ​ដំបូងឡើយត្រូវសង្កេតមើលខ្លួនឯងថា តើយើងស្រឡាញ់ ឬមានទេពកោសល្យតិចតួចខាងនិយាយដែរ ឬទេ? ហើយបើទោះជាទេពកោសល្យខាងនិយាយមានតិចតួចប៉ុណ្ណាក៏ដោយឱ្យតែស្រឡាញ់ ចង់បង្ហាញ ចង់ឱ្យគេគ្រប់គ្នាឃើញថា​យើងអាចនិយាយ ​យើងអាចកាន់ក្បាលមេក្រូនិយាយឱ្យគេស្ដាប់បាន។ បន្ថែមពីនេះ គឺបណ្ដុះភាពក្លាហាន គឺត្រូវក្លាហាន ហ៊ានសាកល្បងអ្វីដែលថ្មី អ្វីដែលមិនធ្លាប់ធ្វើពីមុនមក។

ជាមួយ​គ្នានេះ រក្សា ក៏បានលើកទឹកចិត្តយុវជន និងអ្នកស្រឡាញ់ចូលចិត្តការនិយាយជាសាធារណៈ កុំមានអារម្មណ៍ភ័យខ្លាច ឬខ្លាចលទ្ធផលនៅថ្ងៃខាងមុខ ពីព្រោះគ្រប់លទ្ធផលទាំងអស់មិនអាចដឹងមុន។ ដូច្នេះ ត្រូវហ៊ានសាកល្បង ហ៊ានចាប់យកអ្វីដែលថ្មី បើកឱកាសឱ្យខ្លួនឯងធ្វើអ្វីថ្មីៗដែលមិនធ្លាប់ធ្វើពីមុនមក។ ប្រសិនជាស្រឡាញ់សូមដាក់ចិត្តស្រឡាញ់ឱ្យបានយូរ កុំឆាប់បោះបង់ ព្រោះគ្រប់បញ្ហានឹងមានដំណោះស្រាយ។

គួរជំរាបជូនថា យុវតី ខឿន រក្សា ជាម្ចាស់ជ័យលាភីលេខ១ ផ្នែកនិយាយជាសាធារណៈ និងជាសមាជិកក្រុមជ័យលាភីលេខ២ ក្នុងកម្មវិធីប្រកួតជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៥៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2023

សាកលវិទ្យាល័យ Melburne នៅប្រទេស​អូស្រ្តាលី បាន​ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

អាហារូបករណ៍​ ​ថ្នាក់​បរិញ្ញាបត្រ​រង​ និង​ថ្នាក់​បរិញ្ញាបត្រ ​២១០​កន្លែង​ ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2026

​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ ​ដែល​ជា​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ​ ស្ថិត​ក្រោម​អាណាព្យាបាល​របស់​ក្រសួង​អប់រំ ​កំពុង​ប្រកាស​ដល់​សិស្សានុសិស្ស​ទាំងអស់​ ​ដែល​បាន​ប្រឡង​ជាប់ ​ឬ​ធ្លាក់​សញ្ញាបត្រ​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Negeri Jakarta ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2026

សាកលវិទ្យាល័យ Negeri Jakarta របស់ប្រទេសឥណ្ឌូនេស៊ី បានប្រកាស់ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​ស្វាយរៀង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2026

សម្រាប់យុវជន ក៏​ដូចជា​ប្រជាពលរដ្ឋ ដែល​កំពុងស្វែង​រក​ការសិក្សា​ជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ពេលនេះ​ឱកាស​បាន​មក​ដល់ហើយ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង កំពុងតែជ្រើសរើសសិក្ខាកាម​ឱ្យចូលរៀន...

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2026

នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *