វិទ្យាសាស្ត្រទិន្នន័យ និងបញ្ញាសិប្បនិម្មិត ជាជំនាញមានតម្រូវការខ្ពស់ និងអាចប្រើបានគ្រប់វិស័យ

ជំនាញវិទ្យាសាស្ត្រទិន្នន័យ (Data Science) និងបញ្ញាសិប្បនិម្មិត (AI) ជាជំនាញដែលកំពុងមានតម្រូវការខ្ពស់នៅកម្ពុជា និងអាចយកទៅប្រើបាននៅគ្រប់វិស័យ ។

លោកស្រីបណ្ឌិត ព្រហ្ម សុភា សាស្ត្រាចារ្យនៃសាកលវិទ្យាល័យខេមតិច ថា ការរៀនជំនាញវិទ្យាសាស្ត្រទិន្នន័យ គឺជាការរៀនអំពីមុខវិជ្ជាមួយ ដែលជួយឱ្យយើងអាចសម្រេចចិត្តលើរឿងអ្វីមួយ ដោយផ្អែកលើទិន្នន័យ ខណៈបញ្ញាសិប្បនិម្មិត គឺជាបញ្ញាដែលបង្កើតឡើងដោយមនុស្ស ហើយជាបច្ចេកវិទ្យាដែលមានសមត្ថភាព អាចសម្រេចចិត្តលើរឿងអ្វីមួយដោយខ្លួនឯង។

លោកស្រីបណ្ឌិត ព្រហ្ម សុភា មានប្រសាសន៍ថា បច្ចុប្បន្នជំនាញទាំងពីរនេះ គឺជាជំនាញថ្មីនៅកម្ពុជា និងមិនទាន់មានការប្រើប្រាស់ទូលំទូលាយនៅឡើយទេ ដូច្នេះចំពោះទីផ្សារការងារវិញ ជំនាញនេះ មានទីផ្សារការងារមានទូលំទូលាយខ្លាំង ដោយក្រោយពីបញ្ចប់ការសិក្សានិស្សិតអាចធ្វើការនៅគ្រប់វិស័យ។

បើតាមលោកស្រីសាស្ត្រាចារ្យ ដើម្បីអាចចូលរៀនជំនាញនេះបាន សិស្សនិស្សិតក៏ត្រូវមានការខិតខំប្រឹងប្រែង អត់ធ្មត់ខ្ពស់ និងត្រូវមានចំណេះដឹងមូលដ្ឋានលើជំនាញវិទ្យាសាស្ត្រ​ផងដែរ។

ដើម្បីសិក្សាលើជំនាញនេះ និស្សិតត្រូវមានចំណូលចិត្តលើបច្ចេកវិទ្យា គណិតវិទ្យា និងការធ្វើអាជីវកម្ម។ ខណៈនិស្សិតត្រូវចំណាយពេលរៀន ត្រឹមតែ ៣ឆ្នាំប៉ុណ្ណោះ។

លោកស្រីបណ្ឌិត ព្រហ្ម សុភា

លោក ហុង សុវណ្ណដារ៉ា ប្រធាននាយកដ្ឋានធនធានមនុស្សនៃធនាគារកាណាឌីយ៉ា និងជាអ្នកជំនាញលើវិស័យគ្រប់គ្រងធនធានមនុស្ស បានលើកឡើងថា ចំពោះបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) អាចជារឿងថ្មីសម្រាប់កម្ពុជា ប៉ុន្តែវិទ្យាសាស្ត្រទិន្នន័យ (Data Science) មិនមែនជារឿងថ្មីទេ ក្នុងវិស័យការងារ ព្រោះជំនាញនេះមានតម្រូវការ និងត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការការងារយូរមកហើយ។ ប៉ុ​ន្តែបច្ចុប្បន្នជំនាញវិទ្យាសាស្ត្រទិន្នន័យ និងបញ្ញាសិប្បនិម្មិត កាន់តែមានតម្រូវការ និងមានសារៈសំខាន់ខ្លាំង។ ជាពិសេស នៅក្នុងវិស័យគ្រប់គ្រងធនធានមនុស្ស (HR) វិស័យហិរញ្ញវត្ថុ វិស័យបច្ចេកវិទ្យា វិស័យកសិកម្ម ការធ្វើសាវនកម្ម ការគ្រប់គ្រង ការធ្វើអាជីវកម្មតាមបែបឌីជីថល និងការធ្វើទីផ្សារ ។ល។

យ៉ាងណាក៏ដោយចំពោះនិស្សិតដែលចាប់អារម្មណ៍ចង់រៀនជំនាញនេះ មានសាលាមួយចំនួនតម្រូវឱ្យមានការប្រឡងជ្រើសរើសនិស្សិត ខណៈសាលាមួយចំនួនទៀតមិនមានលក្ខណៈនេះទេ។ ប៉ុន្តែប្រសិនបើមានលក្ខខណ្ឌប្រឡងចូលរៀន មុខវិជ្ជាគណិតវិទ្យា និងភាសាអង់គ្លេស គឺជាវិជ្ជាអាទិភាពដែលត្រូវប្រឡង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ជ្រើសរើស​យុវជន​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ប្រកាសជ្រើសរើស​យុវជន​ដែល​មក​ពី​គ្រួសារ​មាន​បណ្ណក្រីក្រ១ និងទី២ និង​គ្រួសារងាយរងហានិភ័យ ឱ្យ​ចូលសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង២១០នាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន និងគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររងចំនួន២១០កន្លែង...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/03/2023

វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

អាហារូបករណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ខែផ្នែកបច្ចេកវិទ្យានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង នៃកម្មវិធីអាហារូបករណ៍ព័ត៌មានវិទ្យា Pre University ជំនាន់ទី២។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ GRIPS នៃប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2025

ឱកាសសិក្សាអាហារូបករណ៍នៅ GRIPS នៃប្រទេសជប៉ុនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សារយៈពេល១ឆ្នាំ(MP1) និង ២ឆ្នាំ(MP2) ៣ឆ្នាំ ឬ...

អាហារូបករណ៍ថ្នាក់អន្តរជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ទៅបន្តការសិក្សានៅ សាកលវិទ្យាល័យវូហាន ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2026

សាកលវិទ្យាល័យវូហាន ប្រទេសចិន (Wuhan University) តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្ដិបណ្ឌិត ស សុខា បានប្រកាស​ផ្តល់អាហារូបករណ៍ក្នុងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree)

វិទ្យាស្ថានជាតិអប់រំ ជ្រើសរើសគ្រូបង្រៀន ៤០នាក់ ចូលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសប្រឹក្សាគរុកោសល្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2026

ជាឱកាស​សម្រាប់គ្រូបង្រៀនដែលចង់អភិវឌ្ឍសមត្ថភាព ! ពេលនេះ វិទ្យាស្ថានជាតិអប់រំ បានប្រកាស​ជ្រើសរើស​បេក្ខជនចំនួន ៤០នាក់ ឱ្យ​ចូលសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ឯកទេស​ប្រឹក្សា​គរុកោសល្យ សម្រាប់ជំនាន់ទី៧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...