យុវតី ប៉ាន់ សុខលីន និស្សិតអាហារូបករណ៍ម្ចាស់ក្សត្រិយ៍ សិរិនថន នឹងយកជំនាញទេសចរណ៍​ ទៅអភិវឌ្ឍន៍ស្រុកកំណើត

ការសិក្សាអំពីសេវាកម្មសម្រាប់ភ្ញៀវទេសចរក្នុងប្រទេស និងក្រៅប្រទេសជាអ្វីដែលបុគ្គលិកផ្នែកសេវាកម្មបដិសណ្ឋារកិច្ចទេសចរណ៍ត្រូវសិក្សាស្វែងយល់យកចិត្តទុកដាក់ និងបន្តអភិវឌ្ឍន៍សមត្ថភាពជានិច្ច ។ នេះជាការលើកឡើងរបស់កញ្ញា ប៉ាន់ សុខលីន និស្សិតកម្ពុជាកំពុងសិក្សាជំនាញទេសចរណ៍ នៅសាកលវិទ្យាល័យ Rajamangala University of Technology Thanyaburi នៃប្រទេសថៃ ។

កញ្ញា ប៉ាន់ សុខលីន បានប្រាប់ឱ្យដឹងថា ត្បិតការសិក្សាជំនាញទេសចរណ៍នៅប្រទេសថៃនេះមានផលលំបាកសម្រាប់និស្សិតកម្ពុជា ព្រោះការសិក្សាតម្រូវឱ្យនិស្សិតរៀនអំពីប្រវត្តិសាស្ត្រ វប្បធម៌ ទីកន្លែងរមណីយដ្ឋាន និងការសិក្សាផ្សេងៗដែលជាបែបផែននៃកម្មវិធីសិក្សារបស់សាលាថៃ ប៉ុន្តែការសិក្សាទាំងនេះក៏បានផ្ដល់អត្ថប្រយោជន៍វិញជាច្រើនសម្រាប់និស្សិត ក៏ដូចជាកញ្ញា សុខលីន ផ្ទាល់ផងដែរ ដោយហេតុថា កញ្ញាបានសិក្សាអំពីរបៀបនៃការផ្ដល់សេវាកម្មដល់ភ្ញៀវទេសចរណ៍ ការគ្រប់គ្រងផ្នែកទេសចរណ៍ ដឹងអំពីអ្វីត្រូវអភិវឌ្ឍន៍ និងស្ថាបនាបន្ថែមដើម្បីឱ្យសេវាកម្មនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងសហគមន៍ក្នុងតំបន់របស់ សុខលីន កាន់តែប្រសើរ ។

មានស្រុកកំណើតនៅតំបន់ទេសចរណ៍ប្រាសាទសំបូរព្រៃគុក កញ្ញា ប៉ាន់ សុខលីន បានមើលឃើញពីសារៈប្រយោជន៍នៃការចេះគ្រប់គ្រងទេសចរណ៍ ទើបជំរុញ​ឱ្យ​ សុខលីន សម្រេចចិត្តដាក់ពាក្យប្រឡងយកអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញការគ្រប់គ្រងទេសចរណ៍ពីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រិយ៍មហាចក្រីសិរិនថន នៃព្រះរាជាណាចក្រថៃ រយៈពេល៤ឆ្នាំ រួមជាមួយការចំណាយផ្សេងៗសម្រាប់ការសិក្សាផងដែរ ។

កញ្ញា ប៉ាន់ សុខលីន

“ខ្ញុំនឹងយកចំណេះដែលទទួលបានពីការសិក្សាអាហារូបករណ៍នេះទៅជួយជ្រោមជ្រែង អភិវឌ្ឍន៍ក៏ដូចជាធ្វើយ៉ាងណាឱ្យតំបន់ស្រុកកំណើតខ្ញុំមានភ្ញៀវទេសចរទៅកម្សាន្តច្រើនជាងមុន និងធ្វើឱ្យប្រជាពលរដ្ឋអាចរកប្រាក់ចំណូលបាន “

តើធ្វើដូចម្តេចទើបអាចជាប់អាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រិយ៍មហាចក្រីសិរិនថន ?

និស្សិតអាហារូបករណ៍រូបនេះបានប្រាប់ឱ្យដឹងថា

បើតាមការលើកឡើងរបស់ កញ្ញា ប៉ាន់ សុខលីន ដើម្បីទទួលបានអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រិយ៍មហាចក្រីសិរិនថន សិស្សនិសិ្សត ឬបេក្ខជនដាក់ពាក្យប្រឡងអាហារូបករណ៍ត្រូវត្រៀមខ្លួនក្នុងការប្រឡង២ដំណាក់កាល ដោយដំណាក់កាលទីមួយ បេក្ខជនត្រូវឆ្លងកាត់ការប្រឡងសំណេរដែលមានមុខវិជ្ជាគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវៈវិទ្យា ភាសាអង់គ្លេស និងដំណាក់កាលទីពីរជាវគ្គសម្ភាសន៍(ក្រោយជាប់ក្នុងវគ្គសំណេរ) ។

ជាមួយគ្នានេះក្នុងការស្នើពាក្យប្រឡងអាហារូបករណ៍បេក្ខជនត្រូវត្រៀមឯកសារចាំបាច់មួយចំនួនដូចជា សញ្ញាបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ សំបុត្របញ្ជាក់កំណើត អត្តសញ្ញាណប័ណ្ណ ពាក្យស្នើសុំអាហារូបករណ៍ ប្រតិចារិក ព្រឹត្តិបត្តិពិន្ទុសិក្សានៅថ្នាក់វិទ្យាល័យ លិខិតអនុសាសន៍ពីរច្បាប់ (ពីលោកគ្រូអ្នកគ្រូនៅថ្នាក់វិទ្យាល័យ) ។

កញ្ញា ប៉ាន់ សុខលីន បានបន្ថែមថា ក្រៅពីត្រៀមខ្លួនសម្រាប់ការប្រឡងបេក្ខជនក៏ត្រូវតែសិក្សាស្វែងយល់បន្ថែមអំពីគោលដៅសិក្សារបស់ខ្លួនឯង ស្គាល់ខ្លួនឯង មានការកំណត់គោលដៅខ្លួនឯង និងមានក្ដីស្រមៃក្រោយបញ្ចប់ការសិក្សាមកជួយជាតិតាមរយៈអ្វីផងដែរ ។ ការសិក្សានៅក្នុងប្រទេសថៃអស់រយៈពេល២ឆ្នាំបានធ្វើឱ្យ កញ្ញា ប៉ាន់ សុខលីន យល់ឃើញថា ការដែលសិក្សានៅក្រៅប្រទេស មិនថាជាប្រទេសណានោះទេ គឺសុទ្ធតែបានផ្ដល់សារៈសំខាន់សម្រាប់និស្សិតដូចជា អាចធ្វើឱ្យនិស្សិតមានការគិតកាន់តែទូលាយ ក៏​ដូចជាទទួលបានបទពិសោធន៍ទាំងការសិក្សា និងបទពិសោធន៍ផ្សេងៗជាច្រើនទៀតដែលនៅក្នុងស្រុកមិនទាន់បានជួបដូចជា ការទំនាក់ទំនងជាមួយនិស្សិតបរទេសដែលមកពីប្រទេសផ្សេងៗគ្នា ការរស់នៅបែបនិស្សិតជុំគ្នាចម្រុះជាតិសាសន៍ ការធ្វើដំណើរទៅកាន់កន្លែងផ្សេងៗ និងការប្រាស្រ័យទាក់ទងជាមួយប្រជាជនជនជាតិគេជាដើម ។

ជារួម កញ្ញា ប៉ាន់ សុលីន សូមលើកទឹកចិត្តដល់ប្អូនៗ ឬអ្នកជំនាន់ក្រោយត្រូវមានភាពក្លាហានក្នុងការសិក្សា និងចាប់យកឱកាសសិក្សាឱ្យបានល្អមិនថានៅក្នុងប្រទេស ឬក្រៅប្រទេសឡើយ ។ មួយវិញទៀត ការសិក្សានៅសាកលវិទ្យាល័យដោយអាហារូបករណ៍ គឺផ្ដល់សារៈសំខាន់ជាច្រើនលើសពីការសិក្សាឥតគិតថ្លៃ គឺទទួលបានបទពិសោធន៍ថ្មីៗសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ និងផ្ដល់ឯករាជភាពដល់និស្សិតខ្លួនឯងផងដែរ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង សិក្សា​នៅ​សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/11/2023

ក្រោម​ការ​ឧបត្ថម្ភ និង​គាំទ្រ​ពី​ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សាកលវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ...

ឱ​កាស​សម្រាប់​យុវជន​នៅ​ខេត្ត​ស្ទឹងត្រែង​ រៀន​ជំនាញ​ចំនួន​ ​៩​ ​ឥត​គិត​ថ្លៃ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​សាធារណជន​ទូទៅ​រស់​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​ ​ដែល​ចង់​ទទួលបាន​ជំនាញ​ប្រចាំ​ជីវិត ​ពេលនេះ​ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ស្ទឹងត្រែង

អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សា​នៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2024

កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាស​ផ្តល់អាហារូបករណ៍​១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សា​នៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយ​មានផ្តល់​ថ្លៃសិក្សា...

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2026

តាម​រយៈ​កម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅ​ឆ្នាំ​២០២៦ នេះ​ សាកលវិទ្យាល័យ​ University of Bath ចក្រភពអង់គ្លេស​ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អន្តរ​ជាតិ​ឆ្នើម...

ឱកាសសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន២១០០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/11/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជន យុវនារី និងសាធារណជនសិក្សាវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ រយៈពេល៤ខែ ចំនួន២១០០...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...