យុវតី លុយ សុភី ៖ និទ្ទេស A មិនមែន​សម្រាប់​កូនអ្នកមាន ឬពណ៌សម្បុរ ប៉ុន្តែអាស្រ័យលើសមត្ថភាពពិតប្រាកដ

ភ្នំពេញ – និទ្ទេស A មិន​មែន​សម្រាប់​កូនអ្នកមាន អ្នក​មាន​សម្បុរស ខ្ពស់ ឬទាបនោះទេ ប៉ុន្តែអាស្រ័យលើសមត្ថភាពពិតប្រាកដ តាមរយៈការខិតខំរៀនសូត្រឱ្យពូកែ និងជំនះការលំបាកក្នុងការសិក្សា។ នេះជាការលើកឡើងរបស់ យុវតី លុយ សុភី អតីត​សិស្ស​និទ្ទេស A ឆ្នាំ២០២១ ហើយ​បច្ចុប្បន្ន​នាង​គឺជានិស្សិតឆ្នាំទី១ ជំនាញគ្រប់គ្រងណិជ្ជកម្មអន្តរជាតិ នៃវិទ្យាស្ថានស៊ីអ៊ីអូ ។

អតីតសិស្សនិទ្ទេស A រូបនេះ បន្ថែមថា សម្រាប់រូបនាងផ្ទាល់គ្រាន់តែជាសិស្សកម្រិតមធ្យមប៉ុណ្ណោះ ប៉ុន្តែការដឹងពីវិធីសាស្រ្តក្នុងការរៀនសូត្រឱ្យពូកែ រៀនបែបឆ្លាតវៃ បានជួយជំរុញឱ្យនាង​អាចទទួលបានលទ្ធផលសិក្សាល្អ ។ យុវតី លុយ សុភី បន្តថា រូបនាងបានដាក់គោលដៅរៀនយកនិទ្ទេស A តាំងពីថ្នាក់ទី១០ ហើយនៅពេលចូលរៀនថ្នាក់ទី១២ គឺខិតខំរៀនតាំងពីដើមឆ្នាំទ្វេដង ដោយបានរៀបចំកាលវិភាគច្បាស់លាស់ សុំការណែនាំពីលោកគ្រូ អ្នកគ្រូ ស្វ័យសិក្សាដោយខ្លួនឯង បង្កើតក្លឹបសិក្សា មើលមេរៀនឱ្យគ្រប់ជ្រុងជ្រោយ និងថែរក្សាសុខភាពឱ្យល្អ។

យុវតី លុយ សុភី

“មុនពេលប្រកាសលទ្ធផល ខ្ញុំមានគោលដៅថា ប្រសិនជាខ្ញុំប្រឡងជាប់និទ្ទេស A ខ្ញុំនឹងរៀននៅវិទ្យាស្ថានស៊ីអ៊ីអូ បើជាប់និទ្ទេសB នឹងរៀនជំនាញគីមីចំណីអាហារនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយទីបំផុតខ្ញុំក៏ទទួលបាននិទ្ទេស A និងបានរៀននៅសាលាដែលខ្ញុំចង់រៀន”

យុវតីវ័យ ២០ឆ្នាំរូបនេះ បញ្ជាក់បន្ថែមថា នៅសល់ពេលមិនយូរទៀតទេ សិស្សានុសិស្សថ្នាក់ទី១២ នឹងត្រូវប្រឡងសញ្ញាបត្រមធ្យម​សិក្សា​ទុតិយភូមិ ឬ​បាក់ឌុប ដូច្នេះ​អ្វី​ដែល​សិស្សានុសិស្ស​ត្រូវធ្វើជាចាំបាច់គឺ ទី១. ថែរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្តឱ្យបានរឹងមាំ ទី២. ថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួន អំឡុងពេលជិតដល់ថ្ងៃប្រឡងគួរចំណាយពេលសម្រាកឱ្យបានគ្រប់គ្រាន់ មើលមេរៀននៅផ្ទះ និងមិនគួរដើរលេងកន្លែងឆ្ងាយ ឬទៅកន្លែងគ្មានសុវត្ថិភាព ទី៣. រំលឹកមេរៀនឡើងវិញ ទី៤.ស្វ័យសិក្សាដោយខ្លួនឯងបន្ថែម និងកាត់បន្ថយការរៀនគួរជាមួយគ្រូ ទី៥. ធ្វើតេស្តសមត្ថភាពឱ្យដូចជាពេលប្រឡងបាក់ឌុប ដើម្បីដឹងពីចំណុចខ្វះខាត ហើយកែតម្រូវ និងទី៦. រកពេលសម្រាកឱ្យបានគ្រប់គ្រាន់ ហើយកុំដាក់សម្ពាធលើខ្លួនឯងខ្លាំងពេក ត្រូវខិតខំឱ្យអស់ពីសមត្ថភាពទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។

យុវតី លុយ សុភី

“នៅពេលប្រឡងសិស្សានុសិស្សគួរជៀសវាងសរសេររំលងបន្ទាត់ ឬរំលងជួរ កុំដាក់លេខរៀងលំហាត់ក្រៅបន្ទាត់ខណ្ឌចែកក្រដាសប្រឡង ព្រោះជាសញ្ញាសំគាល់ ហើយសិស្សានុសិស្សចាំចាច់ត្រូវមើលលក្ខខណ្ឌនៃការប្រឡងបាក់ឌុបឱ្យបានច្បាស់ ដើម្បីកុំឱ្យមានកំហុសដែលកើតឡើងដោយអច្ចេតនា”

យុវតីមកពីខេត្តកំពង់ចាមរូបនេះ បន្តថា ក្នុងថ្ងៃប្រឡងសិស្សានុសិស្សដែលជាបេក្ខជនប្រឡងត្រូវសម្រួលអារម្មណ៍ឱ្យបាត់ភ័យជាមុនសិន និងខិតខំប្រឡងឱ្យអស់ពីសមត្ថភាព ដោយធ្វើលំហាត់ ឬសំណួរដែលមាននៅក្នុងក្រដាសប្រឡងឱ្យអស់ គឺមិនទុកលំហាត់ ឬសំណួរណាមួយចោល ទោះបីជាចេះ ឬមិនចេះក៏ដោយ។ ប្រសិនជួបលំហាត់ដែលពិបាកខ្លាំង ឬគិតមិនចេញ យើងអាចដកឃ្លាបន្តិច ហើយនៅពេលធ្វើលំហាត់ ឬឆ្លើយសំណួរចប់ គឺត្រូវផ្ទៀងផ្ទាត់ចម្លើយដែលធ្វើរួចឱ្យគ្រប់ជ្រុងជ្រោយ រួមទាំងលេខតុ លេខបន្ទប់ និងមណ្ឌលប្រឡងជាដើម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សា​ជំនាញ​ក្នុង​វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2024

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាស​ផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​យុវជន​ ដែលមាន​បំណង​ចង់សិក្សា​ជំនាញក្នុងវិស័យ​ធុរកិច្ច និង​ព័ត៌មាន​វិទ្យា។

អាហារូបករណ៍ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2024

សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិត​នៅ​ទីក្រុង​គុនមីង ខេត្ត​យូនណាន ប្រទេស​ចិន បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន៣០នាក់ សម្រាប់​ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល​១ឆ្នាំ...

ស.ស.យ.ក. រាជធានីភ្នំពេញ ផ្តល់​ការ​ចុះឈ្មោះ​ប្រឡង​គណិតវិទ្យាសិង្ហបុរី ចំនួន២៥០កន្លែង ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

ដើម្បីបន្ត​ចូលរួម​ចំណែកជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​ធនធាន​មនុស្ស នៃព្រះរាជាណាចក្រ​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានីភ្នំពេញ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​រៀបចំ​ការ​ប្រឡង​អូឡាំព្យាដ​សិង្ហបុរី (SIMCC)

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេស​អាល្លឺម៉ង់ ពី Heinrich Boll Foundation Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ក្រោមគម្រោងកម្មវិធី Heinrich Boll Foundation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅ...

អាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ GIST ប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងកម្មវិធី MS&PhDរួមបញ្ចូលគ្នា នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និបច្ចេកវិទ្យាGwangju (GIST)សាធារណកូរ៉េពីកម្មវិធីអាហា.....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីរដ្ឋាភិបាលប៊ែលហ្សិកឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលប៊ែលហ្សិក ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសប៊ែលហ្សិកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។