មិនថាលេងកីឡាបាល់ទាត់ បាល់បោះ កីឡាប៉េតង់ រត់ លោតកម្ពស់ វាយសី ឬកីឡាហែលទឹកនោះទេ តាមរយៈសកម្មភាពកីឡាអាចធ្វើឱ្យមនុស្សមានសុខភាពល្អ និងមានអារម្មណ៍រីករាយស្រស់ស្រាយជានិច្ច។ សកម្មភាពលេងកីឡាជាសកម្មភាពពាក់ព័ន្ធនឹងរាងកាយដ៏រស់រវ៉ើក។ លេងកីឡារួមចំណែកដល់ការអភិវឌ្ឍសាច់ដុំ សម្រួលសុខភាពសរសៃឈាមបេះដូង ព្រមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើន។
ការចុះផ្សាយរបស់ sportanddevelopment.org បានឱ្យដឹងថា សកម្មភាពលេងកីឡាអាចជួយកាត់បន្ថយជំងឺរ៉ាំរ៉ៃមួយចំនួន ដូចជា ជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម មហារីក លើសឈាម ជំងឺធាត់ ធ្លាក់ទឹកចិត្ត និងជំងឺពុកឆ្អឹងជាដើម។ លេងកីឡាជួយសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តបានយ៉ាងប្រសើរ។

១. កីឡាជួយដល់សុខភាពទូទៅ ៖ ទម្លាប់លេងកីឡាជួយឱ្យកុមារអភិវឌ្ឍន៍រាងកាយបានយ៉ាងប្រសើរ សុខភាពឆ្អឹងរឹងមាំ មិនងាយបញ្ហាផ្លូវចិត្ត ដែលជាផ្នែកមួយជួយឱ្យពួកគេមានស្មារតីសាមគ្គីភាព និងមានសុខភាពល្អ។ ទន្ទឹមគ្នានេះ សកម្មភាពកីឡាជួយយ៉ាងច្រើនដល់សុខភាពរបស់ស្ត្រីនៅវ័យអស់រដូវ ព្រមទាំងបញ្ចៀសបញ្ហាជំងឺពុកឆ្អឹង ឆ្អឹងស្ពោត ឬបញ្ហាឆ្អឹងត្រគាក។ មនុស្សមានទម្លាប់លេងកីឡា ជួយឱ្យរាងកាយរឹងមាំ សកម្ម ឯករាជ្យគំនិត និងចុះសម្រុងក្នុងចំណោមមនុស្សជានិច្ច។ មនុស្សមានកីឡាជាមនុស្សសកម្មភាព។
២. កីឡាជួយឱ្យរាងកាយមាំមួន ៖ លេងកីឡាអាចឱ្យមនុស្សរក្សាតុល្យភាពទម្ងន់បានល្អ កាយសម្បទាមាំមួន និងទប់ទល់ទៅនឹងភាពចំណាស់ នៃអាយុ និងវ័យ។ លើសពីនេះ លេងកីឡាអាចជួយឱ្យសាច់ដុំលូតលាស់សាច់បានល្អ ព្រមទាំងកាត់បន្ថយជាតិខ្លាញ់នៅក្នុងរាងកាយ។ ចំណែកកុមារដែលលេងកីឡាទំនងជាមិនសូវមានបញ្ហាធាត់ក្នុងវ័យកុមារទេ ហើយទម្ងន់របស់កុមារក៏សមាមាត្រទៅនឹងកម្ពស់កុមារផងដែរ។

៣. កីឡាជំរុញទំនាក់ទំនងរាងកាយ និងសុខភាពផ្លូវចិត្ត ៖ សុខភាពផ្លូវកាយមានចំណងទាក់ទងយ៉ាងជិតស្និទនឹងសុខភាពផ្លូវចិត្ត។ សកម្មភាពលេងកីឡាជួយកាត់បន្ថយបញ្ហាជំងឺធ្លាក់ទឹកចិត្ត ព្រមទាំងបង្កើនវិន័យផ្ទាល់ឱ្យមានរបៀប។ បុគ្គលចូលរួមសកម្មភាពកីឡាអាចទទួលបានអត្ថប្រយោជន៍ពីសង្គមជាច្រើន ដូចជា បង្កើតមិត្តភាពជាមួយមិត្តរួមក្រុម និងជាមនុស្សដែលមានស្មារតីក្រុមយ៉ាងល្អ។ ការលេងកីឡាជាយុទ្ធសាស្ត្រដ៏សំខាន់ ដើម្បីកាត់បន្ថយភាពតានតឹង ពីព្រោះរាងកាយអាចបញ្ចេញសារធាតុពុលមួយចំនួនចេញតាមរយៈញើស និងជួយឱ្យមនុស្សមានអារម្មណ៍ល្អបន្ទាប់ពីធ្វើលំហាត់ប្រាណ ឬលេងកីឡារួច។
៤. កីឡាខុសគ្នា មានមុខងារផ្តល់អត្ថប្រយោជន៍ផ្សេងៗគ្នា ៖ ធម្មតាកីឡាទាំងអស់តែងផ្តល់អត្ថប្រយោជន៍ដល់សុខភាព ប៉ុន្តែអត្ថប្រយោជន៍ទាំងនោះ កើតឡើងអាស្រ័យលើប្រភេទកីឡាផ្សេងៗគ្នាដែរ ។ ជាឧទាហរណ៍ កីឡាវាយប៊ូល ឬកីឡាប៉េតង់ អាចជួយដល់សុខភាពឆ្អឹងឱ្យបានប្រសើរ ដោយសារដៃត្រូវលើកទម្ងន់ញឹកញាប់ ហើយដងខ្លួនត្រូវសម្របតាមចលនានីមួយៗ យោលទៅតាមលំនាំធម្មជាតិ។ ប្រសិនបើលេងវាយប៉េងប៉ុង អាចជួយឱ្យអ្នកលេងបង្កើនចលនាដៃ និងភ្នែកព្រមគ្នា ដែលមានរំញោចដល់ខួរក្បាល ជួយឱ្យមនុស្សគិត និងវិភាគព្រឹត្តការណ៍បានលឿនរហ័ស។

៥. កីឡាជាបែបបត់នៃការរស់នៅមនុស្ស ៖ ការស្រាវជ្រាវបានបង្ហាញថា សកម្មភាពលេងកីឡាអាចជួយដល់ការសម្រេចចិត្តផ្សេងៗរបស់មនុស្ស ព្រមទាំងបង្ហាញពីរបៀបរស់នៅបែបវិជ្ជមាន។ ការចំណាយពេលរាល់ល្ងាច ៣០នាទី ឬពេលវេលាចុងសប្តាហ៍ដើម្បីហាត់កីឡា ឬលេងកីឡាជាក្រុម គឺជាឱកាសដែលមនុស្សម្នាក់ៗ អាចបង្កើតបែបបត់ នៃការរស់នៅផ្ទាល់ខ្លួនឱ្យមានវិន័យ និងមានទម្លាប់ស្រឡាញ់សុខភាពខ្លួន។ មនុស្សម្នាក់អាចជ្រើសរើសកីឡាមួយប្រភេទ ឬច្រើនអាស្រ័យលើចំណង់ចំណូលចិត្តផ្ទាល់ខ្លួន៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/07/2024
ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/06/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/03/2023
វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...
អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/05/2024
អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...
វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/02/2025
ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/04/2024
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានប្រកាសពីការជ្រើសរើសយុវជនរហូតដល់ចំនួន ៥៧០នាក់ ដើម្បីចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើមនៅពាក់កណ្តាល...
អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/02/2025
វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។
គ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang ប្រទេសចិន ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិន ១ឆ្នាំ ដល់និស្សិតកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/06/2026
ផ្អែកតាមការប្រកាសរបស់ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC), សមាគម ក្រោមកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang នាទីក្រុងវិនចូវ (Wenzhou) ក្នុងគោលបំណង...
អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/03/2026
សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសពីការផ្តល់អាហារូបករណ៍ដល់និស្សិតចំនួន ៣០នាក់ សម្រាប់ការបណ្តុះបណ្តាលភាសាចិនរយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal ស្ថិតនៅទីក្រុងគុនមីង






























