ភ្នំពេញ – បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) នឹងរៀបចំកម្មវិធីប្រកួតពានរង្វាន់ឌីជីថលកម្ពុជា ២០២២ ដើម្បីលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ឌីជីថល ដោយបើកឱកាសយ៉ាងទូលំទូលាយសម្រាប់ក្រសួងស្ថាប័នសាធារណៈ សហគ្រាស ក្រុមហ៊ុន ធុរកិច្ចថ្មីឌីជីថល សាកលវិទ្យាល័យ គ្រឹះស្ថានស្រាវជ្រាវ និងអង្គការក្រៅរដ្ឋាភិបាលចូលរួមដាក់ពាក្យប្រកួត។
កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា២០២២ នេះ មានគោលបំណងជំរុញការធ្វើបរិវត្តកម្មឌីជីថលប្រកបដោយបរិយាបន្ន ដើម្បីចូលរួមលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ឌីជីថលនៅកម្ពុជាតាមរយៈការផ្តល់ពានរង្វាន់ ដល់ស្ថាប័ន និងសហគ្រិន ដូចជា ១. ផ្តល់ការទទួលស្គាល់ថ្នាក់ជាតិ ដល់សមិទ្ធិផល ស្នាដៃ ច្នៃប្រឌិត និងជោគជ័យនានាលើនវានុវត្តន៍ឌីជីថលកម្ពុជា។ ២. ផ្តល់ការលើកទឹកចិត្ត ដល់ស្ថាប័នសាធារណៈ សហគ្រាស ធុរកិច្ចថ្មី អង្គការ និងស្ថាប័នពាក់ព័ន្ធនានាក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ឌីជីថល។ ៣. លើកកម្ពស់ការយល់ដឹងពីបច្ចេកវិទ្យាឌីជីថលក្នុងស្រទាប់សាធារណជន និង៤. ផ្តល់ឱកាសដើម្បីបង្ហាញនូវស្នាដៃ សមិទិ្ធផល ជោគជ័យនានា អំពី នវានុវត្តន៍ឌីជីថល ជាមួយនឹងឱកាសវិនិយោគ និងដើម្បីក្លាយជាតំណាងរបស់កម្ពុជាក្នុងការចូលរួមប្រកួតប្រជែងពានរង្វាន់ឌីជីថល ថ្នាក់តំបន់ និងសកល។

សម្រាប់លក្ខខណ្ឌនៃការចូលរួមគឺជាក្រសួង-ស្ថាប័នសាធារណៈ សហគ្រាស ក្រុមហ៊ុន ឬអង្គការ ដែលបានចុះបញ្ជី និងមានអាជ្ញាប័ណ្ណត្រឹមត្រូវ ស្របទៅតាមច្បាប់ព្រះរាជាណាចក្រកម្ពុជា។ ជាម្ចាស់ក្រុមហ៊ុន ត្រូវមានសញ្ជាតិខ្មែរ ឬមានលំនៅដ្ឋានអចិន្ត្រៃយ៍ក្នុងព្រះរាជាណាចក្រកម្ពុជា, ផលិតផល ត្រូវតែមានកម្មសិទ្ធិបញ្ញា ដោយក្រុមហ៊ុនឬស្ថាប័នសាម៉ីផ្ទាល់ និងអភិវឌ្ឍន៍ ឬបង្កើតឡើងដោយប្រើប្រាស់ ធនធានយ៉ាងហោចណាស់ ៥១% នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្រាប់ធុរកិច្ចថ្មីឌីជីថល (Digital Startups) ត្រូវមានអាយុមិនលើសពី ៣០ឆ្នាំ ដោយរាប់ចាប់ពីថ្ងៃចុះបញ្ជីពាណិជ្ជកម្មជាផ្លូវការ, ក្រុមហ៊ុនដែលក្ស័យធន មិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងកម្មវិធីនេះបានឡើយ។
ពានរង្វាន់ឌីជីថលកម្ពុជា ២០២២ នឹងផ្តល់ប្រាក់រង្វាន់សរុបចំនួន ៤៨លានរៀល ដល់ជ័យលាភីល្អបំផុតប្រចាំឆ្នាំនៃប្រភេទពានរង្វាន់ចំនួន ៦ ប្រភេទរួមមាន ១. សេវារដ្ឋាភិបាលឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Government Service of the Year) ២. ស្ថាប័ននុវានុវត្តន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Innovation Organization of the year) ៣. បច្ចេកវិទ្យានុវានុវត្តន៍សង្គមល្អបំផុតប្រចាំឆ្នាំ (Best Social Innovation Technology of the year) ៤. មាតិកាឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Content of the year) ៥. ការស្រាវជ្រាវ និងអភិវឌ្ឍន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital R&D of the year) និង៦. ធុរកិច្ចថ្មីឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Startup of the year)។

គួរជម្រាបជូនថា ពានរង្វាន់ឌីជីថលកម្ពុជា ២០២២ (Cambodia Digital Awards – CDA22) ជាពានរង្វាន់ថ្នាក់ជាតិធំជាងគេបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីគាំទ្រដល់នវានុវត្តន៍ ការច្នៃប្រឌិត សហគ្រិនភាព និងធុរកិច្ចឌីជីថលនៅកម្ពុជា ឆ្លើយតបទៅនឹងនិន្នាការសកលនៃការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល។ ចុះឈ្មោះតាមរយៈតំណភ្ជាប់ http://reg.cda.cadt.edu.kh ផុតកំណត់ទទួលពាក្យនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ច ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/10/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច។
សាកលវិទ្យាល័យលីមកុកវីង ប្រកាសជ្រើសរើសសិស្សថ្នាក់ទី១២ ចូលរួមការប្រឡងសិស្សពូកែ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/03/2025
សាកលវិទ្យាល័យ លីមកុកវីង កំពុងប្រកាសជ្រើសរើសសិស្សវិទ្យាល័យថ្នាក់ទី១២ នៅទូទាំងប្រទេសចូលរួមប្រឡង «ការប្រឡងសិស្សពូកែទូទាំងប្រទេស» ប្រចាំសាកលវិទ្យាល័យ លីមកុកវីងសម្រាប់ឆ្នាំសិក្សា២០២៥។ ការប្រឡងនេះផ្ដល់ជូនសម្រាប់តែ...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...
អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈអាន ចនផន ឆ្នាំ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/03/2024
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...
ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/12/2023
វិទ្យាស្ថានបច្ចេកទេសខេត្តព្រះសីហនុ បានប្រកាសផ្តល់អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សាកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ (C1) ដោយសិក្សារយៈពេល៤ខែ ដោយឥតគិតថ្លៃ។
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Debrecen ប្រទេសហុងគ្រី ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/05/2025
កម្មវិធីអាហារូបករណ៍ University of Debrecen Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ ស្នើពាក្យដើម្បីសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Debrecen នៃទីក្រុង Debrecen ប្រទេសហុងគ្រី...
ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សារដូវក្ដៅនៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/11/2024
ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សានារដូវក្ដៅក្នុងប្រទេស អាល្លឺម៉ង់ឆ្នាំសិក្សា២០២៥ ពីកម្មវិធី DAAD University Summer Courses 2025 ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយការសិក្សា...






























