ភ្នំពេញ – មានរបៀបច្រើនណាស់ដើម្បីអាចចេញទៅសិក្សានៅក្រៅប្រទេសបាន ដោយក្នុងនោះមានដូចជាការសិក្សាដោយបង់ថ្លៃ, ដោយអាហារូបករណ៍ពីរដ្ឋាភិបាល ឬពីសាលារបស់ប្រទេសនីមួយៗ ។ សម្រាប់ កញ្ញា ម៉ាន សុខធារ៉ា នាងបានចាកចេញពីប្រទេសកម្ពុជា ទៅសិក្សានៅប្រទេសសឹង្ហបុរី តាំងតែនាងមានអាយុ១៥ឆ្នាំម្ល៉េះ តាមរយៈអាហារូបករណ៍ នៃសាលា The United World College of South East Asia ឆ្នាំសិក្សា២០២០-២០២៥។
យុវតី ម៉ាន សុខធារ៉ា បានប្រាប់ថា នាងទទួលបានអាហារូបករណ៍រយៈពេល៥ឆ្នាំសិក្សានៅប្រទេសសិង្ហបុរី ពីកម្មវិធីអាហារូបករណ៍ UWCSEA ដែលសិក្សានៅថ្នាក់វិទ្យាល័យ ដោយមកទល់ពេលនេះ កញ្ញា សុខធារ៉ា សិក្សាបានរយៈពេល២ឆ្នាំមកហើយ ។
ហេតុអ្វីបានជាកញ្ញា ម៉ាន សុខធារ៉ា ដាក់ពាក្យយកអាហារូបករណ៍ UWCSEA ហើយមកសិក្សានៅក្រៅប្រទេសតាំងពីអាយុ១៥ឆ្នាំ?
នៅក្នុងវ័យ១៥ឆ្នាំ សុខធារ៉ា ទទួលបានការណែនាំ ជំរុញ និងលើកទឹកចិត្តពីឪពុកម្ដាយឱ្យដាក់ពាក្យអាហារូបករណ៍ UWCSEA ដែលជាអាហារូបករណ៍ថ្នាក់វិទ្យាល័យ និងសិក្សានៅក្នុងសាលាល្បីមួយក្នុងប្រទេសសិង្ហបុរី ។ យុវតី ម៉ាន សុខធារ៉ា បានបន្តថា បូកបញ្ចូលជាមួយការខិតខំប្រឹងប្រែងរៀនសូត្រ និងមានក្ដី
ស្រមៃចង់ទៅសិក្សាក្រៅប្រទេស កញ្ញាបានសាកល្បងបំពេញពាក្យស្នើសុំអាហារូបរកណ៍នេះកាលពីឆ្នាំ២០២០ ។
កញ្ញា ម៉ាន សុខធារ៉ា
“ខ្ញុំដាក់ពាក្យ និងស្គាល់អាហារូបករណ៍នេះ ព្រោះមានអ្នកម្ដាយជាអ្នកជម្រុញដល់ការសិក្សារបស់ខ្ញុំ”
ដំណើរការដាក់ពាក្យ សុខធារ៉ា បានចែករំលែកថា អាហារូបករណ៍តែងតែផ្ដល់ឱ្យសិស្សដែលមានក្ដីស្រមៃសិក្សាក្រៅប្រទេស និងសិស្សដែលមានសមត្ថភាព ។ អាហារូបករណ៍ទាមទារលក្ខខណ្ឌឱ្យសិស្ស ត្រូវជាសិស្សានុសិស្សកំពុងសិក្សានៅថ្នាក់វិទ្យាល័យ (ក្រោមថ្នាក់ទី១២ និងមានអាយុទៅតាមការកំណត់របស់អាហារូបករណ៍) ។ អាហារូបករណ៍មិនបានកំណត់ថា បេក្ខជនស្នើពាក្យអាហារូបករណ៍ត្រូវតែជាសិស្សដែលមានលំដាប់ពិន្ទុខ្ពស់ក្នុងថ្នាក់រៀន និងជាសិស្សពូកែនោះទេ អ្វីដែលសំខាន់បេក្ខជនត្រូវមានសមត្ថភាពក្នុងការប្រើប្រាស់ភាសាអង់គ្លេសក្នុងការទំនាក់ទំនងឱ្យបានល្អ មានការប្ដេជ្ញាចិត្ត មហិច្ឆតា និងចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ។

យុវតីវ័យក្មេងរូបនេះបានបន្ថែមថា ការសិក្សានៅបរទេសម្នាក់ឯងជាឱកាសដែលអាចជួយឱ្យកញ្ញាមានឯករាជ្យភាព អាចបង្កើតទំនាក់ទំនងជាមួយមនុស្សដែលមានសញ្ជាតិសាសន៍ដទៃ អាចពង្រឹងសមត្ថភាពខ្លួន និងរៀនសូត្រពីបទពិសោធន៍ដែលចែករំលែកដោយអ្នកជុំវិញខ្លួនជាច្រើន ។ លើសពីនេះ ការសិក្សានៅឆ្ងាយស្រុកកំណើតបានធ្វើឱ្យកញ្ញាអាចសម្របខ្លួន និងរៀនសូត្របន្ថែមជាមួយនឹងវប្បធម៌ ការសម្របខ្លួនទៅនឹងបរិស្ថាន និងការទំនាក់ទំនងមកកាន់គ្រួសារ និងជាមួយបរិស្ថានបានយ៉ាងល្អប្រសើរ ។

ជាចុងក្រោយកញ្ញា ម៉ាន សុខធារ៉ា សូមជូនពរ និងលើកទឹកចិត្តដល់ប្អូនៗដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ ឬសិស្សច្បងដែលកំពុងសិក្សានៅថ្នាក់មហាវិទ្យាល័យ សាកល្បងដាក់ពាក្យអាហារូបករណ៍ដែលខ្លួនស្រលាញ់ និងព្យាយាមស្វែងយល់ពីតម្រូវការអាហារូបករណ៍នោះ និងទទួលបានជោគជ័យទាំងអស់គ្នា ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/02/2026
ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។
វគ្គបណ្តុះបណ្តាលខ្លីតាមប្រព័ន្ធអនឡាញ “Good Governance” របស់ប្រទេសនូវែលសេឡង់ ដល់មន្រ្តីកម្ពុជា ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/12/2025
រដ្ឋាភិបាលនូវែលសេឡង់ នឹងរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលខ្លី ក្រោមប្រធានបទ "Good Governance" តាមប្រព័ន្ធអនឡាញ រយៈពេលសិក្សាចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដល់មន្រ្តីរាជការកម្ពុជា។
អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/03/2026
សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសពីការផ្តល់អាហារូបករណ៍ដល់និស្សិតចំនួន ៣០នាក់ សម្រាប់ការបណ្តុះបណ្តាលភាសាចិនរយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal ស្ថិតនៅទីក្រុងគុនមីង
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែងនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន០៥កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរ...
មូលនិធិអាហារូបករណ៍ Mabuchi International ផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាចេះភាសាជប៉ុន ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/11/2025
មូលនិធិអាហារូបករណ៍អន្តរជាតិម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ប្រកាសផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៦។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ប្រទេសបារាំងឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 10/09/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ចំនួន២០កន្លែងពីកម្មវិធីអាហារូបករណ៍ Ampere Scholarship ក្នុងឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ផ្នែកវិទ្យាសាស្ត្រពិត ផ្នែកសិល្បៈ និងផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រ។
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/01/2024
ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...






























