ភ្នំពេញ – អាការៈថប់បារម្ភ គឺជាអារម្មណ៍ធម្មជាតិរបស់មនុស្សម្នាក់អាចកើតឡើងពីការគំរាមកំហែង ឬលំនឹកគិតអ្វីមួយ ។ អាការៈថប់បារម្ភរមែងធ្វើឱ្យយុវជនមានអារម្មណ៍ថាមិនស្រួលអារម្មណ៍ ឬព្រួយបារម្ភនឹងរឿងអ្វីមួយ។ ថប់បារម្ភមានសញ្ញាមួយចំនួនកើតឡើងលើផ្លូវកាយ ដូចជាអត្រាចង្វាក់បេះដូងខ្ពស់ ការដកដង្ហើមលឿន ឈឺក្បាល និងបញ្ហាឈឺក្រពះជាដើម។ អង្គការយូនីសេហ្វកម្ពុជាបានបង្ហាញគន្លឹះ ៥ចំណុចសម្រាប់យុវជនមានអារម្មណ៍ថប់បារម្ភ ដើម្បីកែប្រែស្ថានការណ៍ឱ្យល្អប្រសើរវិញ។
១. ដកដង្ហើមវែង ៖ ដកដង្ហើមយឺតៗចូលតាមច្រមុះ និងចេញតាមមាត់ ។ ធ្វើបែបនេះឱ្យបានច្រើនដងរហូតដល់ស្ងប់អារម្មណ៍។ ការដកដង្ហើមយឺតៗចូលទៅដល់ក្បាលពោះដោយចេតនា គឺជាវិធីងាយនិងមានប្រសិទ្ធភាពបំផុតកាត់បន្ថយស្ថានភាពថប់បារម្ភ ដោយសារការបង្កើនការផ្គត់ផ្គង់អុកស៊ីសែនទៅដល់ខួរក្បាល និងជួយឱ្យស្ងប់អារម្មណ៍។ ទម្លាប់ធ្វើលំហាត់ដកដង្ហើមប្រចាំថ្ងៃ ជាមធ្យោបាយធ្វើឱ្យរាងកាយសម្រាក និងបង្វែរអារម្មណ៍ចេញពីអាការៈព្រួយបារម្ភ។
២. និយាយជាមួយមិត្តភក្ដិ ឬមនុស្សដែលអ្នកទុកចិត្ត ៖ គួរប្រាប់អ្នកណាម្នាក់អំពីអារម្មណ៍របស់អ្នក និងសាកសួរពីអារម្មណ៍របស់គេ។ ការនិយាយជាមួយអ្នកណាម្នាក់អាចជួយសម្រាលសម្ពាធមួយចំនួន ព្រមទាំងជួយដោះស្រាយបញ្ហាដែលបង្កពីអាការៈថប់បារម្ភ។ ចំណែកការគាំទ្រចំពោះអ្នកណាម្នាក់ដែលកំពុងមានអារម្មណ៍ថប់បារម្ភ ឬស្តាប់រឿងរ៉ាវរបស់នរណាម្នាក់ ជាជំនួយដ៏ប្រសើរដែលអាចអនុវត្តជាប្រចាំ។

៣. វិលត្រឡប់ទៅតម្រូវការមូលដ្ឋានវិញ ៖ នៅពេលតម្រូវការមូលដ្ឋានដូចជា ការទទួលទានដំណេក និងការទទួលទានអាហារល្អៗ មិនត្រូវបានបំពេញ មនុស្សងាយនឹងមានអារម្មណ៍ថប់បារម្ភ និងមិនស្រួលខ្លួន។ សូមថែទាំសុខភាពផ្លូវកាយឱ្យបានប្រសើរ ដូចជា ដេកឱ្យបានគ្រប់គ្រាន់និងស្កប់ស្កល់ ទទួលទានអាហារល្អ ធ្វើលំហាត់ប្រាណ និងរៀនតាមដានស្ថានភាពផ្លូវចិត្តឱ្យរបស់ខ្លួនឱ្យបានល្អ។ ប្រសិនបើទទួលទានជាតិកាហ្វេអ៊ីន ប្រើប្រាស់ថ្នាំជក់ និងគ្រឿងស្រវឹង ដើម្បីសម្រាលអារម្មណ៍ពីភាពថប់បារម្ភ នឹងរឹតតែថប់បារម្ភកាន់តែខ្លាំងនៅក្នុងរយៈពេលវែង។
៤. បញ្ចូលសកម្មភាពធ្វើឱ្យស្ងប់អារម្មណ៍នៅក្នុងទម្លាប់ប្រចាំថ្ងៃ ៖ សូមសាកល្បងចំណាយពេលយ៉ាងតិចមួយម៉ោងធ្វើសកម្មភាពមួយ ដែលធ្វើឱ្យអ្នកមានអារម្មណ៍កាន់តែល្អ ដូចជា អានសៀវភៅដែលអ្នកចូលចិត្ត គូរគំនូរ ឬសរសេរអត្ថបទ។ អារម្មណ៍មិនបានត្រៀមលក្ខណៈ និងប្រញាប់ប្រញាល់នឹងរឿងអ្វីមួយអាចបង្កឱ្យមានអាការៈថប់បារម្ភ និងភាពតានតឹងក្នុងចិត្តកើតឡើង។ ប្រសិនបើអ្នកដឹងថា អ្នកនឹងមានអ្វីមួយដែលសំខាន់នឹងកើតនៅក្នុងពេលខាងមុខឆាប់ៗ ដូចជាការប្រឡងនៅសាលារៀន ឬការបរិច្ឆេទកំណត់ប្រគល់ការងារនៅកន្លែងធ្វើការ សូមព្យាយាមរៀបចំផែនការជាមុន និងផ្ដល់ពេលវេលាឱ្យខ្លួនឯងសម្រាប់ត្រៀម។

៥. ស្វែងរកការគាំទ្របន្ថែម ៖ ប្រសិនបើអ្នកមានរោគសញ្ញាថប់បារម្ភជាប្រចាំ ដែលរំខានជីវិតប្រចាំថ្ងៃ សូមរកការគាំទ្របន្ថែម ឬការប្រឹក្សាដ៏ត្រឹមត្រូវ ។ សូមគិតអំពីផលប៉ះពាល់អវិជ្ជមាននៃភាពថប់បារម្ភមកលើគុណភាពជីវិត ការសិក្សា ការងារ ទំនាក់ទំនង និងសមត្ថភាពរបស់អ្នក។ ការសុំជំនួយ គឺជាសិទ្ធិមនុស្សរបស់អ្នក និងជាសញ្ញាបង្ហាញពីការយល់ដឹងអំពីខ្លួនឯង និងសេចក្ដីក្លាហានជម្នះអ្វីមួយដែលពិបាក។ ប្រសិនបើអ្នកមិនដឹងអំពីកន្លែងដែលទទួលជំនួយ សូមសួរអ្នកណាម្នាក់ ដែលអ្នកទុកចិត្ត ឬស្រាវជ្រាវតាមប្រព័ន្ធអនឡាញ ដើម្បីស្វែងរកការគាំទ្រសុខុមាលភាពផ្លូវចិត្ត៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសម្រាប់និស្សិតកម្ពុជា! អាហារូបករណ៍ពេញថ្លៃ DAAD ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក STEM នៅប្រទេសអាល្លឺម៉ង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/06/2026
បច្ចុប្បន្ន កម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាព DAAD Study Scholarships for STEM Disciplines របស់រដ្ឋាភិបាលអាល្លឺម៉ង់ កំពុងបើកទទួលពាក្យស្នើសុំពីនិស្សិតមកពីប្រទេសកំពុងអភិវឌ្ឍ រួមទាំងប្រទេសកម្ពុជាផងដែរ...
វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ ផ្តល់អាហារូបករណ៍ ១០០% ដល់និស្សិតដែលមានគ្រួសារជាយុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/07/2025
ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស និងចូលរួមសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលី វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ (វ.ប.ធ.) បានប្រកាសផ្តល់អាហារូបករណ៍...
ឱកាសផ្លាស់ប្តូរការសិក្សានៅសាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេសអេស្ប៉ាញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/03/2026
ជាឱកាសសម្រាប់សិស្សនិស្សិតកំពុងសិក្សាផ្នែកតូរ្យតន្រ្តី, សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានប្រកាសពីការផ្តល់អាហារូបករណ៍ដល់និស្សិតចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរការសិក្សានៅសាកលវិទ្យាល័យ Conservatorio
អាហារូបករណ៍ប្រភេទ B ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យធានជីន ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/01/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យធានជីន សម្រាប់ឆ្នាំសិក្សា២០២៥។
អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/12/2023
សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/03/2023
វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...
ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/06/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។






























