ទោះរៀន​ត្រឹម​ថ្នាក់ទី៧ ប៉ុន្តែកញ្ញា សៅ ស្រីម៉ៅ នៅ​តែអាច​រួមចំណែកអភិវឌ្ឍវិស័យអប់រំ និង​ជួយ​​សង្គមតាមរយៈសិល្បៈគំនូរ

ភ្នំពេញ – រូប​ភាពជាគំនូរ​ដែលគេ​ឃើញ​នៅ​ក្នុង​សៀវភៅ​ភាសាអង់គ្លេស (English for fun) របស់​​ក្រសួងអប់រំ យុវជន និង​កីឡា សម្រាប់ការ​សិក្សា​ចាប់ពី​កម្រិត​បឋមសិក្សា រហូត​ដល់​កម្រិត​វិទ្យាល័យ ដ៏​គួរ​ឱ្យ​ទាក់ទាញ តាមពិត​ទៅ​វា​ត្រូវ​បានគូ​រ​ឡើង​ដោយ​វិចិត្រ​ការិនី​ សៅ ស្រីម៉ៅ ដែល​នាង​​បាន​បញ្ចប់​ការ​សិក្សា​ត្រឹម​ថ្នាក់ទី​៧​ប៉ុណ្ណោះ។

ស្រីម៉ៅ​ មាន​ខ្សែជីវិត​ដ៏​វែងឆ្ងាយ​មួយ​ដែល​មិន​អាច​ពិពណ៌នា​អស់ , ត្បិត​តែ ស្រីម៉ៅ រៀន​បាន​ត្រឹម​ថ្នាក់ទី៧​នៅក្នុង​ប្រព័ន្ធអប់រំ​​ចំណេះទូទៅ​​មែន ប៉ុន្តែ​នាង​មានចំណេះ​ដឹង​ និង​ទេពកោសល្យ​នៅ​ក្នុង​​ផ្នែក​សិល្បៈគំរូដ៏ច្រើនសន្ធឹក ហើយ​បច្ចុប្បន្ន​នាង​មាន​ឱកាស​ក្នុង​ការ​ចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំនៅ​កម្ពុជា​តាមរយៈការគូររូបនៅក្នុងសៀវភៅសម្រាប់ក្រសួងអប់រំ ។

វិចិត្រការិនី សៅ ស្រីម៉ៅ បាន​និយាយថា ដោយសារតែអាជីពជាអ្នកសិល្បៈ និងមើលឃើញជាក់ស្ដែងពីស្ថានភាពក្មេងៗនៅក្នុងសហគមន៍ដែលនាងបានជួបកន្លងមកមានការខ្វះខាតនូវ​សៀវភៅអាន ទើបនាងសម្រេចចិត្តចូលរួម​​គម្រោង​គំនូរ​ជាមួយ​ក្រសួងអប់រំ ។

តាមរយៈភារកិច្ច និងទំនួលខុសត្រូវ ស្រីម៉ៅ ចាប់ផ្តើមស្និតជាមួយកិច្ចការអប់រំជាច្រើន តួយ៉ាងដូចជានៅមុនពេលផលិតសៀវភៅម្តងៗ នាងតែងសិក្សា ស្រាវជ្រាវបន្ថែមអំពីអត្ថន័យខ្លឹមសារជាមុនសិន ទើបអាចគូសរូបដែលឆ្លើយតបទៅនឹងអត្ថន័យទាំងនោះបាន។ កត្តាទាំងនេះហើយធ្វើឱ្យនាងរឹងរឹតតែឱ្យតម្លៃទៅការអប់រំបន្ថែមមួយកម្រិតទៀត។

ទោះមិនបានត្រឡប់ទៅផ្តើមការសិក្សាឡើងវិញ ប៉ុន្តែ ស្រីម៉ៅ បានរិះរកវិធីសាស្រ្តនានាដើម្បីអភិវឌ្ឍសមត្ថភាពដូចជា ការស្វ័យសិក្សា និងឈ្វេងយល់ទៅតាមរយៈការអាន, ការសង្កេតបញ្ហាសង្គមតាមដានព័ត៌មានថ្មីៗ និងហ៊ានផ្តល់ឱកាសឱ្យខ្លួនឯងសាកល្បងគម្រោង ឬភារកិច្ចថ្មីៗតាមរយៈជំនាញរបស់ខ្លួនដើម្បីអភិវឌ្ឍសមត្ថភាពបន្ថែម។

កញ្ញា សៅ ស្រីម៉ៅ

“ទោះមានបញ្ហាអ្វីក៏ដោយ ខ្ញុំនៅតែបន្តដើរទៅមុខជានិច្ច និងតែងតែគាំទ្រខ្លួនឯង ព្រោះមានតែខ្លួនឯងទេទើបជាកម្លាំងចិត្តដែលមិនចេះរីងស្ងួត”

តាមពិត​ទៅ​ ត្បិតតែ កញ្ញា សៅ ស្រីម៉ៅ រៀនសូត្រ​បានត្រឹម​ថ្នាក់ទី​៧ក៏​ពិត​មែន ប៉ុន្តែ​នាង​បានសាងសមិទ្ធិផល និង​ផល​ប្រយោជន៍​​ជាច្រើនសម្រាប់​សង្គម​​​តាម​រយៈ​ជំនាញ​សិល្បៈរបស់​នាង តួយ៉ាង​ដូចជា​ពេល​កន្លងមក ស្នាដៃគំនូរ ក៏​ដូចជា​ការ​សូន្យរូបរបស់នាងត្រូវ​បាន​គេ​យកទៅតាំងពីព័ណ៌នៅប្រទេសជាច្រើនជុំវិញពិភពលោក, នាង​ក៏​បាន​បង្កើត​ជាទីតាំង​មួយ​​​ដោយ​ឱ្យ​ឈ្មោះថា ទីសំចត ដើម្បី​បម្រើផលប្រយោជន៍សង្គម​ដូចជា ការបង្ហាញពីសិល្បៈ ការស្នាក់អាស្រ័យក្នុងរយៈពេលខ្លី និងជាកន្លែងផ្តល់នូវ​ភាពច្នៃប្រតិដ្ឋដល់អ្នកសិល្បៈឯទៀតជា​ដើម។

យ៉ាងណាក៏ដោយ ការ​សម្រេច​បាន​នូវ​សមិទ្ធិផល​ទាំងនេះ ស្រីម៉ៅ បាន​បញ្ជាក់ថា វាបាន​មក​ដោយ​ការ​ខិតខំ​របស់ខ្លួន​ឯង ហើយ​អ្វី​ដែល​សំខាន់បំផុត​នោះ គឺ​កា​រយកចិត្ត​ទុកដាក់​ទៅ​លើ​សុខភាព ទាំងផ្លូវ​កាយ និង​ផ្លូវ​ចិត្ត។ « តាមរយៈបទពិសោធន៍ ការដែលខ្ញុំ​អាចឱ្យខ្លួនឯងមានវីធីទទួលបានការងារច្រើន គឺដោយតែខ្ញុំផ្តោតទៅលើសុខភាពជាអាទិភាព និងមានការបង្កើតវិន័យផងដែរ តែខ្ញុំ​តែងតែឆ្លៀតពេលហាត់ប្រាណ បរិភោគអាហាសុខភាព និងរៀបចំផែនការងារឱ្យបានត្រឹមត្រូវ»៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពី ADB-KFP ឆ្នាំ២០២៦ ទៅសិក្សានៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2026

ឱកាសសម្រាប់មន្ត្រីរាជការ បុគ្គលិកអង្គការ និងនិស្សិតកម្ពុជា ដែលមានបំណងចង់ពង្រឹងសមត្ថភាពលើជំនាញគោលនយោបាយ និងការគ្រប់គ្រង ពេលនេះសាលាគោលនយោបាយសាធារណៈ និងការគ្រប់គ្រង KDI (KDI School)

ឱកាស​សម្រាប់ប្រជាពលរដ្ឋ និង​យុវជន​នៅ​ខេត្តបន្ទាយមានជ័យ សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ​ចំនួន ១៦៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2024

វិទ្យាស្ថាន​ពហុបច្ចកទេស​ខេត្ត​បន្ទាយមានជ័យ បានជូនដំណឹងថា វិទ្យាស្ថាន​នឹង​បើក​វគ្គបណ្តុះបណ្តាល​ដល់បងប្អូន​ប្រជាពលរដ្ឋ យុវជន កម្មករ កម្មការិនី និងជនចំណាកស្រុក ដែលមកពី​គ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥០កន្លែង លើជំនាញបច្ចេកវិទ្យាឌីជីថល នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ប្រកាស​ជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ៥០ នាក់ ស្មើនឹង ២ ថ្នាក់ ដើម្បីសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនជំនាញបច្ចេកវិទ្យាឌីជីថល...

ឱកាសសម្រាប់និស្សិតកម្ពុជា! អាហារូបករណ៍ពេញថ្លៃ DAAD ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក STEM នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2026

បច្ចុប្បន្ន កម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាព DAAD Study Scholarships for STEM Disciplines របស់រដ្ឋាភិបាលអាល្លឺម៉ង់ កំពុង​​បើក​ទទួល​ពាក្យ​ស្នើសុំពីនិស្សិតមក​ពីប្រទេស​កំពុងអភិវឌ្ឍ រួមទាំងប្រទេសកម្ពុជាផងដែរ...

អាហារូបករណ៍​ចូលសិក្សា​វគ្គ​បណ្តុះបណ្តាល​ជំនាញអប់រំ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាស​ដល់​និស្សិត​ដែល​កំពុង​សិក្សា​ថ្នាក់បរិញ្ញាបត្រ ឬ​បញ្ចប់ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ និង​គ្រប់ស្ថាប័នទាំងអស់ថា សាកលវិទ្យាល័យ​នឹងផ្តល់អាហារូបករណ៍​ចំនួន១៥កន្លែង...

អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2025

ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។

កម្មវិធី Kemitraan Negara Berkembang ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2023

ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...