ភ្នំពេញ – វិបត្តិរីករាលដាលនៃជំងឺកូវីដ-១៩ បានបង្ខំឱ្យគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលនៅស្ទើរទូទាំងពិភពលោកត្រូវបិទទ្វារ ហើយមានតែវត្តមានរបស់បច្ចេកវិទ្យាប៉ុណ្ណោះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្ដល់ជាដំណោះស្រាយសម្រាប់ធានាបាននូវនិរន្តរភាពក្នុងការបណ្ដុះបណ្ដាលសិស្សានុសិស្ស។ ទន្ទឹមគ្នានេះ បើនិយាយពីក្មេងជំនាន់ថ្មី ច្បាស់ជាចូលចិត្តបច្ចេកវិទ្យា ប៉ុន្តែបើលោកគ្រូ អ្នកគ្រូដែលមានវ័យចំណាស់ គឺមានការលំបាកក្នុងការសម្របខ្លួនចាប់យកបច្ចេកវិទ្យាអប់រំឌីជីថល ។ នេះបើតាមការលើកឡើងរបស់ លោក គង់ សំនៀង ប្រធាននាយកប្រតិបត្តិការ នៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប និងជាសមាជិកក្រុមប្រឹក្សាភិបាលប្រព័ន្ធសេវាអប់រំនៅកម្ពុជា ក្នុងសិក្ខាសាលាប្រចាំខែស្ដីពី ការលើកកម្ពស់គុណភាពសិក្សាតាមរយៈការពង្រឹងនវានុវត្តន៍ និងសហគ្រិនភាព កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២កន្លងទៅ។

លោក គង់ សំនៀង ប្រធាននាយកប្រតិបត្តិការ នៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប មានប្រសាសន៍ថា ដើម្បីបញ្ជ្រាបប្រជាពលរដ្ឋ គ្រូបង្រៀន សិស្សានុសិស្សឱ្យទទួលយកការប្រើប្រាស់បច្ចេកវិទ្យាអប់រំ គឺទាមទារការចូលរួមពីផ្នែកពាក់ព័ន្ធទាំងវិស័យសាធារណៈ និងវិស័យឯកជន។
លោក គង់ សំនៀង បន្តថា ចំពោះការអនុវត្ត គឺទី១.វិស័យសាធារណៈ និងវិស័យឯកជន ត្រូវលើកទឹកចិត្តប្រជាពលរដ្ឋ ក៏ដូចជាអាណាព្យាបាលសិស្ស តាមរយៈផ្ដល់ការបណ្ដុះបណ្ដាល ផ្ដល់សិក្ខាសាលា លើកគុណតម្លៃអំពីសារៈប្រយោជន៍ នៃការប្រើប្រព័ន្ធឌីជីថល និងគុណវិបត្តិរបស់នៃការប្រើប្រព័ន្ធឌីជីថលមួយចំនួនដែលមិនបានផលប្រយោជន៍ ធ្វើឱ្យពួកគាត់ខ្ជះខ្ជាយពេលវេលា និងខាតប្រយោជន៍ ហើយទី២. លោកគ្រូ អ្នកគ្រូ ក៏ត្រូវយល់ និងគិតថា ៥ឆ្នាំ ទៅ១០ ឆ្នាំទៅមុខ មានអ្វីប្រែប្រួលខ្លះ? ព្រោះបច្ចេកវិទ្យានឹងវិវត្តទៅមុខជារៀងរហូត ប៉ុន្តែក្នុងសាលារៀនមិនអាចអត់គ្រូបានទេ គឺត្រូវតែមានគ្រូដែលយល់ពីប្រព័ន្ធបច្ចេកវិទ្យា យល់អំពីការប្រើប្រាស់ប្រព័ន្ធឌីជីថល និងយល់អំពីការប្រើប្រាស់ នៃការរៀនអនឡាញ ។
-លោក គង់ សំនៀង
“គ្រូបង្រៀនកាលពីមុនមានការរីករាលដាលជំងឺកូវីដ-១៩ គឺមិនមែនជាគ្រូឌីជីថលទេ ប៉ុន្តែដោយសារដំណាក់កាលកូវីដនេះ ចង់មិនចង់ លោកគ្រូ អ្នកគ្រូត្រូវតែផ្លាស់ប្ដូរខ្លួន ផ្លាស់ប្ដូរវិធីសាស្រ្តនៃការបង្រៀន និងអភិវឌ្ឍខ្លួនឱ្យក្លាយទៅជាគ្រូឌីជីថល”

លោក គង់ សំនៀង បន្ថែមថា ការផ្លាស់ប្ដូរពីគ្រូបង្រៀនធម្មតាទៅជាគ្រូបង្រៀនឌីជីថលមិនមែនជារឿងងាយស្រួលទេ គឺវាត្រូវការពេលវេលា ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី លោកសូមកោតសរសើរដល់គ្រូបង្រៀនទាំងអស់ ជាពិសេសលោកគ្រូ អ្នកគ្រូដែលមកពីសាលាសាធារណៈ គណៈគ្រប់គ្រងសាលារៀនមានការខិតខំតខំប្រឹងប្រែងអភិវឌ្ឍខ្លួនក្នុងការផ្ដល់ការអប់រំបែបឌីជីថលទៅដល់សិស្សានុសិស្ស។ លោក គង់ សំនៀង បន្តថា ចំពោះវិស័យសាធារណៈ ក៏កំពុងឆ្ពោះទៅរកបច្ចេកវិទ្យាឌីជីថលផងដែរ ជាពិសេសសាលារៀនមួយចំនួនមានលទ្ធភាពអាចទិញយកប្រព័ន្ធគ្រប់គ្រងសាលារៀនឌីជីថលមកដាក់ប្រើប្រាស់ ចំណែកសាលាដែលគ្មានធនធានគ្រប់គ្រាន់អាចប្រើប្រាស់ថវិការបស់រដ្ឋផងដែរ។
លោក គង់ សំនៀង
“ខ្ញុំគិតថាមិនយូរនោះទេ ការដើរទន្ទឹមគ្នាក្នុងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសាលារៀនឌីជីថលនៅក្នុងសាលាសាធារណៈ និងឯកជន ប្រហែលជា ៤ទៅ៥ឆ្នាំ ទៅមុខទៀត តែដើម្បីបង្កើនការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសាលារៀនឌីជីថលឱ្យដំណើរការបាន លុះត្រាតែមានប្រព័ន្ធអ៊ីនធឺណិត”
គួរជម្រាបជូនថា បើតាមការសិក្សារបស់មជ្ឈមណ្ឌលអប់រំ៤.០ ស្ដីពី បច្ចេកវិទ្យា និងការអប់រំឆ្លាតវៃនៅកម្ពុជា បានបញ្ជាក់ថា ដើម្បីឈានទៅរកការអប់រំឆ្លាតវៃ វិស័យអប់រំមានភារកិច្ចពីរគឺ ទី១. ទទួលយកនូវបច្ចេកវិទ្យាថ្មី ដើម្បីកែលម្អប្រសិទ្ធភាពរបស់ខ្លួន និងទី២. បង្កើតធនធានមនុស្ស ដែលអាចប្រើប្រាស់ឧបករណ៍ថ្មីៗដែលមានស្រាប់ និងបង្កើតបច្ចេកវិទ្យាថ្មីៗសម្រាប់ជាប្រយោជន៍ដល់វិស័យអប់រំខ្លួនឯងផ្ទាល់ និងវិស័យដទៃទៀតផងដែរ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សាជំនាញក្នុងវិស័យធុរកិច្ច និងព័ត៌មានវិទ្យា ដោយឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/04/2024
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាសផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់យុវជន ដែលមានបំណងចង់សិក្សាជំនាញក្នុងវិស័យធុរកិច្ច និងព័ត៌មានវិទ្យា។
អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/06/2024
អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...
អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/01/2026
មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...
មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/03/2024
មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។
ឱកាសអាហារូបករណ៍ Dr Goh Keng Swee (GKS) សម្រាប់ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/01/2025
អាហារូបករណ៍ Dr Goh Keng Swee (GKS) ដែលជាអាហារូបករណ៍ឯកជនគ្រប់គ្រងដោយសមាគមធនាគារនៅសិង្ហបុរី។ ជារៀងរាល់ឆ្នាំ អាហារូបករណ៍តែងតែផ្តល់ជូនដល់បុគ្គលឆ្នើម ដែលមកពីប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមមាន ប្រ៊ុយណេ កម្ពុជា...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/12/2024
កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ផ្តល់ការសិក្សាជំនាញពេញនិយមចំនួន១១ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/09/2024
ជាឱកាសសម្រាប់យុវជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកែប ដែលមានបំណងចង់ទទួលបានជំនាញពិតប្រាកដមួយសម្រាប់ជីវិត ពេលនេះមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ប្រកាសជ្រើសរើសសិក្ខាកាមឱ្យចូលរៀនដោយឥតគិតថ្លៃ ទៅលើជំនាញចំនួន១១។
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តរតនគិរី ផ្តល់ការសិក្សាជំនាញ១១ ដោយឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/11/2024
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តរតនគិរី បានប្រកាសផ្តល់ការសិក្សាជំនាញចំនួន១១ ដោយឥតគិតថ្លៃ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក៏ដូចជាកម្មករនិយោជិកក្រៅប្រព័ន្ធ។






























