ការជជែកដេញដោល គឺជាវេទិកាបង្ហាញនៅភាពប៉ិនប្រសប់ក្នុងការនិយាយ និងបកស្រាយបានក្បោះក្បាយដោយមិនមានភាពរអាក់រអួលពេលនិយាយពិភាក្សា និងតស៊ូមតិលើប្រធានបទជាក់លាក់ណាមួយ។ នៅក្នុងការជជែក បេក្ខជនត្រូវលើកយកទឡ្ហីករណ៍ ឬអំណះអំណាងដើម្បីការពារទស្សនៈរបស់ខ្លួន និងប្រឆាំងតបតទៅនឹងទស្សនៈរបស់ភាគី ឬបេក្ខជនម្ខាងទៀត។ តើកម្មវិធីជជែកដេញដោល ផ្តល់ផលប្រយោជន៍អ្វីខ្លះចំពោះ យុវជន សាលារៀន និងសង្គមជាតិ?
១. អត្ថប្រយោជន៍ចំពោះយុវជន ៖ បើយោងតាមអគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា កម្មវិធីជជែកដេញដោល បានជួយយុវជនទទួលបានចំណេះដឹងទូលំទូលាយ និងបង្កើតឱកាសក្នុងការបង្ហាញខ្លួនក្នុងសង្គម, ទទួលបានចំណេះដឹង ដើម្បីដោះស្រាយបញ្ហាដោយត្រឹមត្រូវ និងដោយសន្តិវិធី ថែមទាំងមានការផ្លាស់ប្ដូរផ្នត់គំនិត និងពង្រីកទស្សនៈវិស័យជាវិជ្ជមាន ។ ជាងនេះទៅទៀត យុវជនអាចពង្រីក និងពង្រឹងសមត្ថភាពក្នុងការចែករំលែកគំនិត និងជំនាញស្រាវជ្រាវ វិភាគ និងសំយោគ ក្នុងការបង្កើតទឡ្ហីករណ៍ ដែលសមហេតុផល និងមានឯកសារយោងច្បាស់លាស់។ វាក៏ជាឱកាសអាចឱ្យយុវជនអភិវឌ្ឍសមត្ថភាពនៃការធ្វើបទបង្ហាញ និងការជជែកដេញដោលប្រកបដោយប្រសិទ្ធភាព និងបង្កើនបណ្តាញទំនាក់ទំនងល្អក្នុងចំណោមយុវជន និងការផ្លាស់ប្តូរបទពិសោធន៍ ក្នុងតម្លៃមិត្តភាព។ ហើយអ្វីដែលសំខាន់នោះ កម្មវិធីជជែកដេញដោល នឹងជួយយុវជនបង្កើនទំនុកចិត្ត ការជឿជាក់លើខ្លួនឯង មានឥរិយាបថល្អ និងជំនាញក្នុងការត្រិះរិះពិចារណា។

២. អត្ថប្រយោជន៍ចំពោះសាលារៀន ៖ សម្រាប់សាលារៀនវិញ នឹងមានឱកាសពង្រីកក្រុមប្រឹក្សាយុវជនកម្ពុជា ក្លឹបសិក្សា និងក្លឹបជជែកដេញដោលនៅតាម សាលារៀន។ ធ្វើឱ្យមានវប្បធម៌សន្ទនាក្នុងចំណោមយុវជន និងគណៈគ្រប់គ្រងសាលារៀន ពង្រឹងវិន័យសិក្សា សណ្តាប់ធ្នាប់ និងរក្សាបាននូវបរិស្ថានសាលារៀនស្អាត និងសាលារៀនគំរូ។ ចូលរួមចំណែក និងគាំទ្រដល់កម្មវិធីកំណែទម្រង់គ្រប់គ្រងសាលារៀន និង ប្រសិទ្ធភាពការរៀន និងបង្រៀនឆ្លើយតបទៅនឹងបរិបទថ្មី។

៣. អត្ថប្រយោជន៍ចំពោះសង្គមជាតិ ៖ ជាកាពិតជាក់ស្ដែងមួយ ការរៀបចំ «កម្មវិធីជជែកដេញដោលយុវជន» បានឆ្លើយតបតាមគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជា និងយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ក៏ដូចជាការលើកកម្ពស់សិទ្ធិសេរីភាព ការចូលរួម និងការទទួលខុសត្រូវរបស់យុវជននៅក្នុងសង្គមជាតិ និងសហគមន៍រស់នៅរបស់ពួកគេ។ ទន្ទឹមគ្នានោះ កម្មវិធីក៏បានបណ្ដុះបណ្តាលដល់យុវជននូវជំនាញសតវត្សរ៍ទី២១ លើ បំណិនសម្បទា ចរិយាសម្បទា និងវិជ្ជាសម្បទា ដើម្បីក្លាយទៅជា សិស្សល្អ កូនល្អ មិត្តល្អ និងជាពលរដ្ឋល្អ សម្រាប់ចូលរួមអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជាផងដែរ៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន ១២៦០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/09/2024
សម្រាប់បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនសំណាកស្រុក ដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ ដែលចង់ទទួលបានជំនាញមួយពិតប្រាកដសម្រាប់ជីវិត ពេលនេះវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Skoltech នៃប្រទេសរុស្សី ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/05/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Skoltech ពីកម្មវិធីអាហារូបករណ៍ Skoltech Univeristy Russia Scholarship 2025 សម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៣៥០កន្លែងនៅប្រទេសបារាំង ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/10/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី The Frience Eiffel Excellence Scholarship ចំនួន៣៥០កន្លែងឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងផ្នែកមនុស្សសាស្ត្រ...
ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យ SUSTech ប្រទេសចិន ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/03/2025
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតចំនួន១០រូប ឱ្យទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅ សាកលវិទ្យាល័យ SUSTech ( Southern University of Science and Technology) នៃសាធារណរដ្ឋប្រជាមានិតចិន...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង២១០នាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/12/2024
វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន និងគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររងចំនួន២១០កន្លែង...
អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/01/2026
សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...
ឱកាសសម្រាប់អ្នករៀនជំនាញព័ត៌មានវិទ្យា រដ្ឋសភាជ្រើសរើសមន្រ្តីកិច្ចសន្យា ចំនួន៣០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/11/2025
ជាឱកាសសម្រាប់សិស្សនិស្សិតដែលមានជំនាញព័ត៌មានវិទ្យា (IT) ពេលនេះ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាសប្រឡងជ្រើសរើសមន្រ្តីកិច្ចសន្យាទាំងពីរភេទ ចំនួន៣០នាក់ ដើម្បីបំពេញការងារនៅរដ្ឋសភាជាតិ។
កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/05/2023
កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...






























