សម្តេចតេជោ ៖ រដ្ឋមន្រ្តី​ក្រសួងអប់រំខិតខំខ្លាំងណាស់ក្នុងការ​ធ្វើទំនើបកម្ម​វិស័យ​អប់រំ

ភ្នំពេញ – មានប្រសាសន៍​នៅ​ក្នុង​ពិធី​ប្រគល់សញ្ញាបត្រ​ជូន​និស្សិត​ជ័យ​លាភី របស់​សាកលវិទ្យាល័យ​អាស៊ី-អឺរ៉ុប នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ​២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បាន​មានប្រសាសន៍​ដោយ​ធ្វើ​ការ​កោតសរសើរ​ចំពោះ​រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង​កីឡា ដែល​បាន​ខិតខំ​ក្នុង​ការ​អភិវឌ្ឍវិស័យអប់រំ។

សម្តេចតេជោ​បាន​មានប្រសាសន៍ថា បើទោះបីជា​យើង​ត្រូវ​ទទួល​ការ​ប្រមាថពីមនុស្សខ្លះថា គុណភាពអប់រំនៅ​កម្ពុជាខ្សោយ ក៏​ប៉ុន្តែ​សម្តេចតេជោ​បញ្ជាក់ថា ភាពខ្លាំង ឬខ្សោយ បញ្ហា​មិន​ស្ថិត​ត្រង់គេថានោះទេ គឺស្ថិត​នៅ​ត្រង់យើងពង្រឹង និង​ការ​ខិតខំខ្លួន​ឯង។

“យើងទទួលស្គាល់នូវចំណុច​ខ្វះ​ខាត​ដែលត្រូវ​ពង្រឹងចាប់តាំងពីថ្នាក់បឋម រហូត​មក​ដល់ថ្នាក់ខ្ពស់ជាបន្ត មក​ដល់ឧត្តមសិក្សា ឬ​ក្រោយ​ឧត្តម​សិក្សា​ ដែល​កិច្ច​ការ​ងារនេះ រដ្ឋមន្រ្តី​ក្រសួងអប់រំ យុវជន និ​ងកីឡា បានខិតខំប្រឹងប្រែង​ខ្លាំង​ណាស់….”

ជាមួយ​គ្នា​នេះ សម្តេចនាយករដ្ឋមន្រ្តី ក៏​បាន​សម្តែង​ការ​កោតសរសើរ​ដល់រដ្ឋមន្រ្តីក្រសួងអប់រំ ក្នុង​ការ​ធ្វើ​ទំនើបកម្ម​វិស័យ​អប់រំ ដោយ​ក្នុងនោះ​ក៏​មាន​ការ​ដាក់វិទ្យាល័យ​មួយ​ចំនួន​ឱ្យ​ទៅ​ជា​វិទ្យាល័យ​បែបថ្មី ដែលជា​ពិធីសាស្រ្ត​ដើម្បីពង្រឹងគុណភាព នៃការ​អប់រំនៅ​កម្ពុជា​ឱ្យ​ទាន់សម័យ​ និង​ធ្វើទំនើបកម្ម​ក្នុង​វិស័យ​អប់រំ សិក្សាធិការ។

គួរ​បញ្ជាក់ថា ក្នុង​គំនិត​ផ្តួច​ផ្តើម​ជួយ​ដល់​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​ឱ្យ​មាន​លទ្ធភាព​ប្រកួត​ប្រជែង​ប្រកប​ដោយ​ប្រសិទ្ធភាព​ជាមួយ​ប្រព័ន្ធអប់រំ​បណ្តា​ប្រទេស​ក្នុង​សហគមន៍​អាស៊ាន ក្រសួងអប់រំ យុវជន និង​កីឡា បានបង្កើត​ឡើងនូវ​សាលា​រៀន​ជំនាន់ថ្មី នៅ​តំបន់​មួយ​ចំនួន ​​ក្នុង​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ឱ្យ​មានជំនាញ​ខ្ពស់​លើ​មុខវិជ្ជា​វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា។ ជាមួយ​គ្នា​នេះ ក្រសួងអប់រំ ក៏​បានធ្វើ​ការ​កែលម្អ​វិធីសាស្ត្រ​បង្រៀន ផលិត​កម្មវិធី​ទូរស័ព្ទដៃ Apps រៀបចំ​កម្មវិធី​មុខវិជ្ជា​បច្ចេកវិទ្យា​ព័ត៌មាន​តាម​ការសរសេ​រ​កម្មវិធី​កុំព្យូទ័រ (Coding) គម្រោង​អប់រំ​ឌីជីថល​បង្កើត Media Studio និង​បង្កើត Date Center និង ​Smart E-Classroom​ ជាដើម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅ​សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2026

ឱកាស​សម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែង​រក​អាហារូបករណ៍សិក្សា​ជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2023

កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2024

ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...

សាកលវិទ្យាល័យបូណាម៉ារី ផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រ ដល់​កូនៗ​របស់​វីរកងទ័ពពលី និង​ពិការ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍធនធាន​មនុស្ស និង​ដើម្បី​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​វីរកងទ័ព សាកលវិទ្យាល័យ​បូណាម៉ារី (BMU) បានប្រកាស​ថា សាកលវិទ្យាល័យនឹង​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍​ចូលសិក្សា​វគ្គ​បណ្តុះបណ្តាល​ជំនាញអប់រំ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាស​ដល់​និស្សិត​ដែល​កំពុង​សិក្សា​ថ្នាក់បរិញ្ញាបត្រ ឬ​បញ្ចប់ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ និង​គ្រប់ស្ថាប័នទាំងអស់ថា សាកលវិទ្យាល័យ​នឹងផ្តល់អាហារូបករណ៍​ចំនួន១៥កន្លែង...

ឱកាសសិក្សាជំនាញផលិត និង​តុបតែងគ្រឿងសង្ហារឹមឥតគិតថ្លៃ! សម្រាប់បងប្អូនអតីតពលករទេសន្តរប្រវេសន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2025

មជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) បានប្រកាស​ជ្រើសរើសសិក្ខាកាម​ដែលជាអតីតពលករ​ទេសន្តរប្រវេសន៍ ធ្វើមាតុភូមិនិវត្តន៍​មក​ប្រទេស​កំណើតវិញ ឱ្យ​ចូលរួមវគ្គបណ្តុះបណ្តាលមុខវិជ្ជាផលិត...

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

ឱកាស​អាហារូបករណ៍រៀនជំនាញ TVET ចំនួន ៦៦៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០%...