រដ្ឋមន្រ្តីក្រសួងអប់រំ ៖ ការវិនិយោគ​១ដុល្លារទៅ​លើ​កុមារ​តូច យើង​នឹង​ទទួល​ផល​វិញ៧ដុល្លារ​នៅពេល​អនាគត

ភ្នំពេញ – បច្ចុប្បន្ន​ឪពុកម្តាយ​ភាគច្រើន​ហាក់​មិន​សូវ​ចាប់អារម្មណ៍ធ្វើ​ការវិនិយោគ​លើ​ការ​រៀនសូត្រ​ទៅ​លើ​​កូនតូចៗ​របស់ខ្លួន​​ឡើយ ដោយ​ភាគច្រើន​ពួក​គាត់​បែរ​ជា​គិត​ និង​សន្សំ​ប្រាក់​សម្រាប់​​ការ​សិក្សា​របស់​កូន​នៅពេល​ពួក​គេ​រៀន​នៅ​ឧត្តម​សិក្សា​ ខណៈ​ដែល​អ្នក​អប់រំ​មើលឃើញថា ការ​វិនិយោគ​ទៅ​លើ​ការ​សិក្សា​របស់កូន​នៅតូចៗ​គឺជា​រឿង​ដ៏សំខាន់បំផុត។

បើតាម​ប្រសាសន៍​របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង​កីឡា ថា ការអប់រំ​កុមារ​តូច គឺពិតជា​មានសារៈសំខាន់។ ឯកឧត្តមបញ្ជាក់ថា ប្រសិនបើសង់ផ្ទះ មិនផ្តោតទៅ​លើគ្រឹះ ហើយ​បើសិន​ជា​ការ​បង្រៀន​មិន​ផ្តោត​ទៅ​លើ​កុមារ​តូចទេ គឺមិនទទួល​បានជោគជ័យ​ឡើយ។

ឯកឧត្តម ហង់ជួន ណារ៉ុន

“ការ​សិក្សា​បានរកឃើញថា ក្មេង​ដែល​រៀន​ពីកុមារតូច គឺ​គាត់នឹងអាច​រៀន​ចប់​បឋមសិក្សា រួចបន្ត​ដល់មធ្យមសិក្សា និង​ឈាន​ទៅ​ដល់​ថ្នាក់ឧត្តមសិក្សា​ថែមទៀត ដោយ​សារ​តែ​គាត់​មាន​ភាពក្លាហាន ដែល​យើង​ហៅថា បំណិនមិន​មែន​ពុទ្ធិ មានន័យថា ចេះទំនាក់ទំនងសង្គម​ មានភាពក្លាហាន មាន​ភាពតស៊ូ ជា​ក្មេង​មួយ​ដែលមាន​ភាព​ឯករាជ្យ”

បើតាម​ប្រសាសន៍​លើក​ឡើង​របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ការ​អប់រំកុមារតូច គឺជាការ​បណ្តុះបំណិន ដោយ​មានទាំង​បំណិនចំណេះដឹង ហើយ​និង​បំណិន​មិន​ពាក់ព័ន្ធចំណេះដឹង​ដូចជា ឱ្យ​កុមារ​មានកាយសម្បទាររឹងមាំ បង្រៀន​កុមារ​​ឱ្យ​មានភាពក្លាហាន ឱ្យ​មានភាពឯករាជ្យ ឱ្យ​ចេះទំនាក់ទំនងជាមួយ​កុមារ​ផ្សេង​ទៀត​ ចេះរស់​នៅ​ក្នុង​សង្គមជាដើម។

ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា ការ​អប់រំកុមារតូចសំខាន់ណាស់ ហើយ​​ការ​វិនិយោគ១ដុល្លារទៅ​លើកុមារតូចនេះ យើងនឹងទទួលផលវិញ ៧ដុល្លារ។ ដូច្នេះ​ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្ត​លើកទឹកចិត្ត​ដល់​មាតាបិតា​ទាំងអស់​គួរ​ធ្វើ​ការ​វិនិយោគ​ទៅ​លើ​កូនៗ​ចាប់ពីកុមារតូចទៅ ដើម្បីជា​មូលដ្ឋានគ្រឹះ​សម្រាប់ពួក​គេ​ទទួលបាន​ជោគជ័យ​ក្នុង​ការ​បន្ត​ការ​សិក្សា​នៅ​ថ្នាក់បឋមសិក្សា មធ្យមសិក្សា និង​ឧត្តម​សិក្សា។

បើយោង​តាម​របាយការណ៍​​បូកសរុបលទ្ធផលការងារ​ របស់ក្រសួងអប់រំយុវជន និង​កីឡាឆ្នាំ​សិក្សា​២០២១-២០២២ បានបង្ហាញថា បច្ចុប្បន្ន​កម្ពុជា​មាន​សាលា​មត្តេយ្យ​សិក្សា​គ្រប់រូបភាព​ចំនួន ៨៣៣៤សាលា ក្នុងនោះ​មត្តេយ្យ​សិក្សា​រដ្ឋ​មាន​ចំនួន ៤៥៦៣ ខណៈមត្តេយ្យ​សិក្សា​ឯកជន​មាន​ចំនួន ៦៨៨ និង​មត្តេយ្យ​សហគមន៍​ចំនួន ៣០៨៣កន្លែង។ ដោយ​ឡែក​កុមារទទួលបាន​សេវាអប់រំ​មាន​ចំនួន ៣៣០ ៨០១នាក់ ក្នុងនោះ​កុមារ​អាយុ​៣ឆ្នាំ​មាន​ចំនួន ៣៧ ៨៣៩នាក់, កុមារ​អាយុ​៤ឆ្នាំ​មាន​ចំនួន ៩៤ ១៧៤នាក់ និង​កុមារ​អាយុ​ ៥ឆ្នាំ មាន​ចំនួន ១៩៨ ៩១៧នាក់៕​


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីសាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2023

ឱកាសសិក្សាអាហារូករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានផ្សេងៗក្នុងសាកលវិទ្យាល័យ Yale សម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកសិក្សានៅសហរដ្ឋអាមេរិក។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញបត្រ ....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យចំនួន១០កន្លែងនៅវិទ្យាស្ថានវ៉ាន់ដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន១០កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យ នៅវិទ្យាស្ថាន វ៉ាន់ដា ក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី...

មូលនិធិព្រីនស៍ ផ្តល់ជូនអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ដល់និសិ្សតចំនួន ១០០នាក់ ជាសសរទ្រូងនៃការរីកចម្រើនរបស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

នៅក្នុងដំណើរឆ្ពោះទៅរកការពង្រឹងវិស័យអប់រំ ថ្មីៗនេះ មូលនិធិព្រីនស៍ ជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅអាល្លឺម៉ង់ ពីកម្មវិធី Neudert-Foundation ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Neufert Founation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សារយៈពេល ១ឆ្នាំ ទៅ២ឆ្នាំ តាមកម្មវិធីសិក្សា។

អាហារូបករណ៍ TVET ចំនួន ១២០៥កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ នឹង​ជ្រើសរើស​សិស្ស​និស្សិតរហូត​ដល់ចំនួន ១២០៥នាក់ សម្រាប់ទទួលអាហារូបករណ៍​ទៅតាម​មុខ​ជំនាញ និង​កម្រិតសញ្ញាបត្រ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ នៃប្រទេសវៀតណាមឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2024

សាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICTU) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកាសជ្រើសរើសបេក្ខជនសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥...