រកឃើញ​បេក្ខជនបួនក្រុម ឡើងទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ២០២២

ភ្នំពេញ- កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ២០២២ បានរកឃើញ​បេក្ខជន​ចំនួន​៤ក្រុម ដើម្បី​ឡើងទៅ​កាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយ​ពី​ឆ្លង​កាត់ជជែក​ដេញដោលដ៏ស្វិតស្វាញ ក្នុង​វគ្គជម្រុះជុំទី៣ តាមរយៈប្រព័ន្ធអនឡាញ កាលពីពេលថ្មីៗនេះ។

បេក្ខជនទាំង៤ក្រុម ដែល​បានឈ្នះ​ក្នុង​វគ្គជម្រុះជុំទី៣ និង​ឈាន​ទៅ​ប្រកួត​នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែល​គ្រោងធ្វើ​ឡើង​នៅ​ថ្ងៃទី២ ខែកក្កដា ឆ្នាំ​២០២២ខាងមុខ រួមមាន ទី១.បេក្ខជន​មក​ពី​វិទ្យាល័យសម្ដេចឪ សម្ដេចម៉ែ ខេត្តរតនៈគិរី, ទី២.បេក្ខជន​មក​ពី​សាលាប៊ែលធីរាជធានីភ្នំពេញ, ទី៣.បេក្ខជន​មក​ពី​សាលារៀនសុវណ្ណភូមិសាខាទី២៥ ខេត្តតាកែវ និង ទី៤.បេក្ខជន​មក​ពី​វិទ្យាល័យប្រាសាទបាគង ខេត្តសៀមរាប។

លោកជំទាវ ស្រូយ សុជាតិ អគនាយក នៃអគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា បាន​មានប្រសាសន៍បញ្ជាក់ថា ក្នុង​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ​នាពេលខាងមុខនេះ ក្រសួងបានលើក​យក​ប្រធានបទ​ចំនួន២ សម្រាប់បេក្ខជន​ធ្វើការ​សួរដេញដោល​គ្នា នោះ​គឺ ប្រធានបទទី១ ការបង្កើនការលើកទឹកចិត្តគឺជាកត្តាចម្បងក្នុងការបង្កើនប្រសិទ្ធភាព និងគុណភាពរបស់អត្តពលិកឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ។ ក្នុងនោះ វិទ្យាល័យប្រាសាទបាគង ខេត្តសៀមរាប ជាក្រុមស្រប និងសាលារៀនសុវណ្ណភូមិទី២៥ ខេត្តតាកែវ ជាក្រុមបដិសេធ។

ដោយឡែកប្រធានបទទី២ គឺ ទម្លាប់នៃការស្រាវជ្រាវរបស់សិស្ស គឺជាចំណុចអាទិភាពដើម្បីទទួលបាននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ដោយក្នុងនោះ វិទ្យាល័យសម្ដេចឪ សម្ដេចម៉ែ ខេត្តរតនៈគិរី  ជាក្រុមស្រប និងសាលាប៊ែលធី រាជធានីភ្នំពេញ ជាក្រុមបដិសេធ។

គួរជម្រាបជូនថា កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិនេះ ត្រូវ​ក្រសួងអប់រំ យុវជន និង​កីឡា រៀបចំ​ឡើងក្នុងគោលបំណងបណ្តុះស្មារតីយុវជនឱ្យចេះប្រើប្រាស់វប្បធម៌សន្ទនា បំណិនស្រាវជ្រាវ ការដោះស្រាយបញ្ហា បំណិនត្រិះរិះពិចារណា ការចែករំលែកគំនិត និងការនិយាយជាសាធារណៈដល់យុវសិស្សដែល​កំពុងសិក្សានៅកម្រិតថ្នាក់វិទ្យាល័យ។ ហើយ​សម្រាប់វគ្គផ្តាច់ព្រ័ត្រ​ដែល​នឹងប្រព្រឹត្តទៅ​នៅ​ថ្ងៃទី២ ខែកក្កដា ខាងមុខនេះ ប្រារព្ធឡើងដោយផ្ទាល់នៅមជ្ឈមណ្ឌលម៉ានី (The Many Center) និងផ្សាយបន្តផ្ទាល់លើហ្វេសប៊ុកផេកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីអង្គការសហគមន៍យើង ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ពីអង្គការសហគមន៍យើង ក្នុងឆ្នាំសិក្សា២០២៦សម្រាប់សិស្សជាប់ថ្នាក់ទី១២ ឬកំពុងសិក្សាថ្នាក់ទី១២។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សានៅក្នុងខេត្តសៀមរាប។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Donghua ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2025

កម្មវិធីអាហារូបករណ៍ Donghua University Scholarship 2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Donghua ប្រទេសចិន។

អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2025

ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍នៅសិក្សា​នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

ក្រសួងអប់រំ​ យុវជន និងកីឡា ប្រកាសប្រឡងអាហារូបករណ៍ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជធការកម្ពុជាទៅសិក្សានៅប្រទេសថៃក្រោមអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រីយ័មហាចក្រីសិរិថន។ អាហារូបករណ៍...

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សា​នៅសាកលវិទ្យាល័យ SUSTech ប្រទេស​ចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតចំនួន១០រូប ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅ សាកលវិទ្យាល័យ SUSTech ( Southern University of Science and Technology) នៃសាធារណរដ្ឋប្រជាមានិតចិន...

អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2025

ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។