កន្លងមកគេតែងឃើញកម្លាំងសមត្ថកិច្ចចម្រុះ ចុះឃាត់រថយន្តដែលមានបិទស្ទីកឃ័រពណ៌ខ្មៅនៅលើកញ្ចក់ ដោយបានប្រើវិធានការបកចេញ និងផាកពិន័យថែមទៀត ។ ការណ៍នេះ ក៏ធ្វើឱ្យមានចម្ងល់ពីប្រជាពលរដ្ឋផងដែរថា តើគេត្រូវបិទស្ទីកឃ័រ ឬក៏ UV ការពារកំដៅថ្ងៃកម្រិតណា ទើបមិនខុសច្បាប់?
ឆ្លើយតបនឹងសំណួរនេះ លោក ព្រហ្ម វណ្ណថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានមានប្រសាសន៍ថា បើយោងតាមអនុក្រឹត្យលេខ ៨០.អនក្របក ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១០ ស្តីពីការប្រើប្រាស់រថយន្តដែលបិទកញ្ចក់ ឬបាំងកញ្ចក់ ត្រង់មាត្រា៥ កឋាខណ្ឌទី១ បានចែងថា ហាមបិទបន្ទះផ្លាស្ទីកជ័រ ដែលនាំឱ្យមើលពីខាងក្រៅ ទៅក្នុងរថយន្តមិនឃើញទៅលើកញ្ចក់រថយន្តដែលធ្វើចរាចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះ ទាក់ទងនឹងការបិទកញ្ចក់ UV ការពារកំដៅថ្ងៃនេះ លោកផ្តល់ដំបូន្មានថា ម្ចាស់រថយន្តត្រូវបិទកញ្ចក់ UV ក្នុងកម្រិតធ្វើយ៉ាងម៉េច ឱ្យមើលពីខាងក្រៅទៅក្នុងរថយន្តឃើញច្បាស់ នោះគឺមិនខុសច្បាប់នោះទេ។

សូមបញ្ជាក់ថា អនុក្រឹត្យស្តីពីការប្រើប្រាស់រថយន្តដែលបិទ ឬបាំងកញ្ចក់ ធ្វើឡើងដើម្បីង្ការ ទប់ស្កាត់បទល្មើសដែលបង្កឡើងដោយជនល្មើសប្រើប្រាស់រថយន្តបិទកញ្ចក់ពណ៌ ឬដាក់របាំង វាំងនន ដែលមើលពីក្រៅទៅក្នុងមិនឃើញ ដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់ស្ថាប័ន និងមន្រ្តីមានសមត្ថកិច្ចក្នុងការបំពេញភារកិច្ចត្រួតពិនិត្យ។
តាមមាត្រា៧ នៃអនុក្រឹត្យនេះ ជនណាប្រើប្រាស់រថយន្តកញ្ចក់ពណ៌ ឬដាក់របាំង វាំងននបាំងកញ្ចក់ដែលមើលពីក្រៅទៅក្នុងមិនឃើញ ធ្វើចរាចរណ៍លើផ្លូវសាធារណៈ នឹងត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន ៥ម៉ឺនរៀល ហើយករណីមិនបានបង់ប្រាក់ពិន័យភ្លាម នឹងត្រូវពិន័យបន្ថែមចំនួន១ម៉ឺនរៀល ក្នុងមួយថ្ងៃលើប្រាក់ពិន័យមូលដ្ឋាន។ ហើយករណីមិនបង់ប្រាក់ពិន័យលើសពី ៣០ថ្ងៃ ត្រូវបញ្ជូនសំណុំរឿងទៅតុលាការ។

ដោយឡែកជនណានាំចូលរថយន្តកញ្ចក់ពណ៌មើលពីក្រៅទៅក្នុងមិនឃើញ ផ្ទុយនឹងបទប្បញ្ញត្តិ នៃអនុក្រឹត្យនេះ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន ២លានរៀល ហើយត្រូវធ្វើការកែតម្រូវស្របតាមបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ។ ក្នុងករណីមិនបានបង់ប្រាក់ពិន័យភ្លាម ត្រូវពិន័យបន្ថែមចំនួន២ម៉ឺនរៀលក្នុងមួយថ្ងៃ លើប្រាក់ពិន័យមូលដ្ឋាន ហើយបើមិនបង់ប្រាក់ពិន័យលើសពី៣០ថ្ងៃ នឹងត្រូវបញ្ជូនសំណុំរឿងទៅតុលាការ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/03/2023
កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/11/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/03/2025
ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។
កម្មវិធីផ្លាស់ប្តូរការសិក្សាទៅសហរដ្ឋអាមេរិក TechGirls ឆ្នាំ២០២៦ ផ្តើមទទួលពាក្យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/01/2026
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់កម្មវិធី TechGirls 2026 ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សារដូវក្តៅដ៏ល្បីល្បាញ ក្នុងគោលបំណងលើកកម្ពស់យុវតីក្នុងវិស័យវិទ្យាសាស្ត្រ...
ឱកាសអាហារូបករណ៍ ៥០កន្លែងសម្រាប់និស្សិតកម្ពុជា ទៅបន្តការសិក្សានៅប្រទេសចិន តាមរយៈកម្មវិធី 2025-Skilk Road Program
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/05/2025
ក្រោមកិច្ចសហការរវាងសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងសាកលវិទ្យាល័យមួយចំនួននៅប្រទេសចិន សមាគមបានប្រកាសពីការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៥០កន្លែង ដែលជាប្រភេទអាហារូបករណ៍...
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១០០% កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន១០៥កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/10/2025
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង បានប្រកាសផ្តល់អាហារូបករណ៍ ១០០% សរុបចំនួន ១០៥កន្លែង សម្រាប់ការសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស សិក្សារយៈពេល ២ឆ្នាំដោយឥតគិតថ្លៃ។
អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/04/2026
ឱកាសទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សាជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/07/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/03/2025
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...





























