ប្រសិនបើអ្នកចេះតែចង់ត្រួតពិនិត្យមើលអ្វីៗដដែលៗ ធ្វើអ្វីដដែលៗ ឬមានគំនិតគិតអ្វីដដែលៗម្តងហើយម្តងទៀត នោះអ្នកអាចនឹងមានជំងឺផ្លូវចិត្ត អូស៊ីឌី (OCD)។ បើតាមវេជ្ជបណ្ឌិតផ្នែកជំងឺផ្លូវចិត្ត អ្នកមានជំងឺនេះ មិនអាចគ្រប់គ្រងនូវគំនិតដែលកើតមាន ឬមិនអាចទប់ទល់ទៅនឹងសកម្មភាពដែលឆ្លើយតបនឹងការគិតរបស់ខ្លួនឯងបានឡើយ។
លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា ឯកទេសជំងឺផ្លូវចិត្ត និងជានាយកប្រតិបត្តិអង្គការចិត្តសង្គមអន្ដរវប្បធម៌ (TPO) និយាយថា អ្នកជំងឺអូស៊ីឌីមានគំនិតថា ដៃរបស់ខ្លួនមិនស្អាត ឬខ្លួនមិនទាន់ចាក់សោរផ្ទះ ឬឡាន ដូច្នេះចេះតែចង់លាងដៃ ឬចង់ទៅត្រួតពិនិត្យមើលថាតើទ្វារផ្ទះឬឡាន បានចាក់ សោរត្រឹមត្រូវឬនៅ។ ក្រោយពីបានលាងដៃស្អាត ឬ ត្រួតពិនិត្យមើលរួចរាល់ហើយ មួយរយៈខ្លីក្រោយមក អ្នកជំងឺមានគំនិតទាំងនេះឡើងវិញជាថ្មីទៀត ដែលជាហេតុនាំឱ្យអ្នកជំងឺទៅលាងដៃ ឬទៅត្រួតពិនិត្យមើលសោរម្តងទៀត។

អ្នកជំនាញខាងផ្លូវចិត្តរូបនេះបញ្ជាក់ថា សកម្មភាពទាំងនេះ កើតមានជាច្រើនដងក្នុងមួយថ្ងៃ ហើយអ្នកជំងឺភាគច្រើនបានដឹងថា សកម្មភាពទាំងនេះគឺ ជាសកម្មភាពដែលមិនមានន័យអ្វីសោះ ប៉ុន្តែតែអាចទប់មិនធ្វើ សកម្មភាពទាំងនេះបានឡើយ។
“វាអាចនាំឱ្យអ្នកជំងឺមានការថប់បារម្មណ៍ ធ្លាក់ទឹកចិត្ត រហូតជួនកាលអាចចង់សំលាប់ខ្លួនដោយការរំខានពីគំនិត និងសកម្មភាពទាំងនេះ”
បើតាមលោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា គេមិនបានដឹងពីមូលហេតុ នៃជំងឺនេះទេ ប៉ុន្តែកត្តាដែលជាហានិភ័យដែលនាំឱ្យកើតជំងឺនេះ មានដូចជា អ្នកជំងឺមានប្រវត្តិត្រូវបានគេធ្វើបាបពីកុមារភាព ឬកត្តាស្រ្តេសក្នុងជីវិតផ្សេងទៀត។
យ៉ាងណាក៏ដោយ គេអាចព្យាបាលជំងឺនេះបាន ដោយប្រើបាស់ឱសថ និងការព្យាបាលដោយអកប្បកិរិយា។ បើតាមលោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា ការព្យាបាល ដោយអកប្បកិរិយា គឺចូលរួមទប់មិនឱ្យអ្នកជំងឺមានសកម្មភាព។ ជាក់ស្ដែង នៅពេលអ្នកជំងឺមានគំនិតថាដៃរបស់ខ្លួនមិនស្អាត ធ្វើឱ្យខ្លួនចេះតែចង់ទៅលាងដៃ ដូច្នេះមនុស្សនៅជុំវិញខ្លួន ត្រូវទប់មិនឱ្យអ្នកជំងឺទៅលាងដៃ។ ការទប់មិនឱ្យទៅលាងដៃធ្វើឱ្យអ្នកជំងឺមានការ ថប់បារម្មណ៍ខ្លាំងណាស់ ដូច្នេះត្រូវបង្រៀនឱ្យអ្នកជំងឺដកដង្ហើមយឺតៗ។

លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា បញ្ជាក់ចុងក្រោយថា ជាទូទៅជំងឺនេះកើតមាន ប្រហែល ២ទៅ៣ ភាគរយនៃប្រជាជនទូទៅ ហើយវ័យដែលកើតជំងឺនេះ គឺនៅអាយុមុន២០ឆ្នាំ ដោយប្រសិនបើមិនព្យាបាល សភាពបែបនេះអាចនៅមានបន្តជាច្រើនទស្សវត្យ។ ជួនកាលគេហៅមនុស្ស ដែលមានលក្ខណៈប្រុងប្រយ័ត្ន មនុស្សចង់បានអ្វីឥតខ្ចោះថា ជាមនុស្ស អូស៊ីឌី OCD ផងដែរ។៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/05/2023
សាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុនប្រកាសជ្រើសរើសនិស្សិតឆ្នាំមូលដ្ឋាន និងឆ្នាំទី២ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ...
ក្រសួងអប់រំប្រកាសពីអាហារូបករណ៍ថ្នាក់វេជ្ជសាស្រ្តទូទៅ និងថ្នាក់ Medical Residency នៅសាធារណរដ្ឋអាស៊ែបៃហ្សង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/05/2025
ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៥ ឧសភា បានជូនដំណឹងថា សាធារណរដ្ឋ អាស៊ែបៃហ្សង់ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន ៣កន្លែង ក្រោមកម្មវិធីអាហារូបករណ៍ "Heydar Aliyev-International Education Grand Program”
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/09/2023
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...
អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/01/2026
មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/05/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...
ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/02/2024
ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/05/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និងរចនាក្រាហ្វិច
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/05/2023
ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញបច្ចេកទេសដោយឥតគិតថ្លៃចំនួន ៤៥នាក់។...






























