បុរសជនជាតិប្រេស៊ីលអាយុ​ ១០០ឆ្នាំធ្វើការនៅក្រុមហ៊ុនតែមួយ​ ៨៤ឆ្នាំជាប់កំណត់ត្រាពិភពលោក

ប្រេស៊ីល​ – តាមព័ត៌មានរបស់​ Guinness World Records នាពេលថ្មីៗបានបង្ហាញថា លោក Walter Orthmann បុរសជនជាតិប្រេស៊ីលមានអាយុ ១០០ឆ្នាំ បានបំបែកកំណត់ត្រាពិភពលោកចំពោះស្នាដៃឆ្នើមលើការងាររបស់ខ្លួន​ ដែលបានបំពេញការងារនៅក្នុងក្រុមហ៊ុនតែមួយអស់រយៈពេល ៨៤ឆ្នាំ ។ លោក Walter Orthmann បានបង្ហាញសារទៅកាន់មនុស្សជុំវិញខ្លួនថា ចំណង់ចំណូលចិត្ត វិន័យ និងការប្ដេជ្ញាចិត្ត បានជំរុញទឹកចិត្តគាត់ឱ្យបន្តធ្វើអ្វីៗដែលខ្លួនស្រឡាញ់ ចិញ្ចឹមចិត្តធ្វើការដោយមិនបោះបង់ ឬផ្លាស់ការងារទៅស្ថាប័នផ្សេងឡើយ ។

លោក Walter Orthmann​ កើតនៅថ្ងៃទី១៧​ ខែមេសា ឆ្នាំ១៩២២ នៅទីក្រុង​ Brusque ប្រទេសប្រេស៊ីល​ ។ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៣៨ អាយុ​ ១៥ឆ្នាំ លោកបានចូលបម្រើការងារក្នុងតួនាទីជាជំនួយការផ្នែកដឹកជញ្ជូន​ នៅក្រុមហ៊ុនវាយនភណ្ឌ​ក្រណាត់ Industrias Renaux SA ដែលបច្ចុប្បន្នមានឈ្មោះថា ReneauxView ។ ផ្តើមធ្វើការដោយយកចិត្តទុកដាក់ រយៈពេលមិនយូរប៉ុន្មានលោកក៏ឡើងតំណែងខ្ពស់ជាងមុនក្នុងតួនាទីគ្រប់គ្រងរដ្ឋបាល ហើយក្រោយមកបានឡើងតំណែងជាអ្នកគ្រប់គ្រងផ្នែកលក់ប្រចាំក្រុមហ៊ុន ។

ទស្សនៈជីវិតក្នុងពេលបំពេញការងារ​ ៨៥ឆ្នាំកន្លងទៅ ជារឿងៗលោក Walter​ បានរំលឹកខ្លួនឯងថា​ ការថែរក្សាសុខភាពឱ្យល្អ និងបំពេញការងារឱ្យបានល្អ ជាកម្លាំងចិត្តដ៏ខ្លាំងជំរុញដល់ប្រសិទ្ធភាពការងារ ។ ទោះនៅទីណា​​ ឬធ្វើការនៅកន្លែងណាក៏ដោយ ប្រសិនបើគ្មានការតាំងចិត្ត និងរក្សាជំហការងារពិតប្រាកដ នោះលទ្ធផលការងារក៏មិនអាចកើតមានដែរ ។ លោកកំណត់គោលដៅថា ជីវិតការងារនៅមួយកន្លែងក៏ពិតមែន ប៉ុន្តែចំណេះដឹងពីការងារកើតមានថ្មីៗជារៀងរាល់ថ្ងៃ ដែលអាចរៀន​ និងចែករំលែកទៅកាន់មនុស្សជុំវិញខ្លួន ។

លោក Walter Orthmann​ បាននិយាយថា ៖

“យើងមិនអាចធ្វើការងារគ្រាន់តែដើម្បីធ្វើនោះទេ ព្រោះធ្វើបែបនេះមិនអាចទទួលបានលទ្ធផលល្អដាច់ខាត។ ធ្វើការងារបែបនេះ អ្នកស៊ូទ្រាំមិនបានយូរនោះទេ”

គេដឹងថាលោក Walter​ ជាមនុស្សស្រឡាញ់ការងារ និងស្រឡាញ់សុខភាពខ្លាំងបំផុត ។ លោកតែងគិតទៅដល់បញ្ហារបបអាហារប្រចាំថ្ងៃជារឿងសំខាន់​ ព្រមទាំងយកចិត្តទុកដាក់និងសម្រិតសម្រាំងអាហារដែលមិនប៉ះពាល់ចំពោះសុខភាព ។ អាហារប្រចាំថ្ងៃ បុរសម្នាក់នេះចៀសវាងទទួលទានអាហារផ្អែក ឬប្រៃពេក​ ។ ការជ្រើសរើសអាហារបានល្អ ជួយឱ្យរាងកាយមាំមួន ការគិតលឿនរហ័ស​ រក្សាលំនឹងវ័យបានល្អ​ និងព្រមទាំងស្វាហាប់ជានិច្ច ។

សូមជម្រាបថា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២​ កន្លងទៅ លោក Walter Orthmann បានធ្វើខួបកំណើតគម្រប់មានអាយុ ១០០ឆ្នាំ។ ការប្រារព្ធខួបនេះបានរៀបចំនៅក្នុងក្រុមហ៊ុនផ្ទាល់​ក្រោមវត្តមានមិត្តរួមការងារ មិត្តភក្តិ និងក្រុមគ្រួសាររបស់គាត់ ។​ ផ្អែកតាមប្រវត្តិរបស់លោក កាលពីកុមារភាពលោក Walter ជាក្មេងប្រុសមានចរឹកអំណត់ ប្រឹងប្រែង និងតស៊ូសិក្សាជានិច្ច ។​

លោកជាមនុស្សមានការចងចាំល្អ​ និងជាមនុស្សល្អិតល្អន់រាល់គ្រប់កិច្ចការតាំងពីកុមារ ហើយលោកជាមនុស្សមានឆន្ទៈសប្បុរសចំពោះក្រុមការងារ និងចូលចិត្តធ្វើសកម្មភាពមនុស្សធម៌ ដែលធ្វើឱ្យគាត់ក្លាយជាអ្នកដឹកនាំឆ្នើម និងជានិមិត្តរូមដ៏មានអត្ថន័យសម្រាប់គ្រួសារ បុគ្គលិករបស់គាត់ ព្រមទាំងមនុស្សជាច្រើន ៕ 


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍១០០% សម្រាប់ការសិក្សាជំនាញរយៈពេលខ្លី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2026

ជាឱកាស​សម្រាប់សាធារណៈជន ក៏​ដូចជា​បងប្អូនពលករ​ចំណាកស្រុក​ដែល​ចង់បាន​ជំនាញ​មួយ​ពិតប្រាកដ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​ឧត្តរមានជ័យ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍១០០%

ក្រសួងការងារ​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅ​សិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2024

តាមរយៈ​កិច្ច​សហការ​រវាង​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំ​សិក្សា​២០២៤-២០២៥...

អាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សានៅសាកលវិទ្យាល័យ Sydney ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2023

ឱកាសសិក្សាអាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សាសម្រាប់អន្តរជាតិនៅសាកលវិទ្យាល័យSydny ប្រទេសអូស្រ្តាលីឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការផ្ដល់ឱ្យពីសាកលវិទ្យាល័យSydny...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង​ ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ផ្តល់អាហារូបករណ៍១០០% ព្រមជាមួយ​កន្លែងស្នាក់នៅ ដល់កូនៗ​វីរៈកងទ័ព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាស​ផ្តល់អាហារូបករណ៍​១០០%

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោម​កម្មវិធី MOFCOM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2024

សម្រាប់ឆ្នាំ​២០២៤នេះ ​កម្មវិធីអាហារូបករណ៍ MOFCOM នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​សម្រាប់​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សិក្សា​រយៈពេល១-២ឆ្នាំ និង​ថ្នាក់បណ្ឌិត សិក្សា​រយៈពេល៣ឆ្នាំ...

អាហារូបករណ៍កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (CLYLP) ទៅកាន់ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2026

តើអ្នកជាអ្នកដឹកនាំវ័យក្មេងដែលកំពុងបម្រើការងារក្នុងសហគមន៍ ឬអង្គការសង្គមស៊ីវិលមែនទេ? កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (Cambodia Laos Young Leaders Programme - CLYLP) កំពុងបើកទទួលពាក្យសម្រាប់បេក្ខជន...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលកូឡុំប៊ី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

រដ្ឋាភិបាលកូឡុំប៊ីប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ មកពីគ្រប់ប្រទេសទូទាំងពិភពលោក ឱ្យមានឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកូឡុំប៊ី សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបកណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេស​ព្រុយណេ ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2025

ស្ថានឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​ព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតបរទេស​ទៅ​សិក្សា​នៅ​ប្រទេស​ព្រុយណេ​សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧