ភ្នំពេញ – ក្នុងសារលិខិតអបអរទិវាអន្តរជាតិស្តីពីគ្រួសារ ថ្ងៃទី១៥ ឧសភា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអំពាវនាវទៅដល់គ្រួសារ និងសហគមន៍នីមួយៗ ត្រូវបន្តពង្រឹងនូវស្មារតីសាមគ្គីភាពល្អ យកចិត្តទុកដាក់អប់រំសីលធម៌ និងប្រពៃណីទំនៀមទម្លាប់ល្អប្រកបដោយមនសិការ និងការទទួលខុសត្រូវខ្ពស់ដល់សមាជិកគ្រួសារ តាមរយៈការផ្តល់ការអប់រំរៀនសូត្រ សីលធម៌ សុជីវធម៌ ចរិយាធម៌ ចំណេះដឹងទូទៅ និងជំនាញវិជ្ជាជីវៈផ្សេងៗ។
ក្នុងនោះ ព្រះសង្ឃ មាតាបិតា លោកគ្រូអ្នកគ្រូ អាណាព្យាបាល គួរចូលរួមចំណែកតាមគ្រប់លទ្ធភាព ក្នុងការជួយផ្តល់ដំបូន្មានល្អៗដល់សមាជិកគ្រួសារ និងសហគមន៍សម្រាប់ក្មេងជំនាន់ក្រោយត្រងត្រាប់រៀនសូត្រ និងគោរពអនុវត្តតាមប្រកបដោយស្មារតីខ្ពស់ ដូចទស្សនៈលើកឡើងថា «មនុស្សចាស់ជាថ្នាលបណ្តុះបណ្តាលសម្រាប់ក្មេងជំនាន់ក្រោយ»។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏សង្ឃឹមថា ទិវាអន្តរជាតិស្តីពីគ្រួសារឆ្នាំនេះ ដែលធ្វើឡើងក្រោមប្រធានបទ «គ្រួសារជាមូលដ្ឋានគ្រឹះនៃការថែរក្សា និងការពារសន្តិភាព» នឹងចូលរួមបង្កើនឆន្ទៈរបស់ប្រជាជនគ្រប់រូប ឱ្យយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតលើសុខមាលភាពគ្រួសារ និងការអភិវឌ្ឍគ្រួសាររបស់ខ្លួន ពិសេសក្នុងបរិបទ ការប្រយុទ្ធទប់ស្កាត់ នៃការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។ ព្រមជាមួយគ្នា បន្តជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តរួមចំណែកក្នុងការលើកកម្ពស់វប្បធម៌សន្តិភាព សាមគ្គីភាព និងសុខដុមនីយកម្មគ្រួសារដោយសន្តិសហវិជ្ជមាន ដើម្បីឈានឆ្ពោះទៅរកការលុបបំបាត់ភាពក្រីក្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ដែរថា សម្រាប់ទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ ឧសភា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធធ្វើចំនួន ២៨លើករួចមកហើយ ដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល តែងរៀបចំព្រឹត្តិការណ៍ជួបជុំ ការផលិតនូវខ្សែភាពយន្តអប់រំខ្លីៗ និងកម្មវិធីផ្សព្វផ្សាយអំពីការអប់រំទូន្មានដល់កូនចៅប្រុសស្រី លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត កម្មករ កម្មការិនី អ្នកធ្វើការងារក្នុងប្រព័ន្ធបណ្តាញផ្សព្វផ្សាយជាច្រើន ដើម្បីអបអរសាទរនៅក្នុងឱកាសប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/05/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...
ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍ ១០០% ចំនួន៥៩កន្លែង នៅសាកលវិទ្យាល័យចំនួនប្រាំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/08/2025
ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្នាំសិក្សា២០២៥-២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានប្រកាសផ្ដល់អាហារូបករណ៍១០០%ចំនួន៥៩កន្លែង និងអាហារូបករណ៍៥០% មិនកំណត់ចំនួន...
ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/06/2023
កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...
វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/12/2024
វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ប្រកាសការប្រឡងជ្រើសរើសសិស្ស និស្សិត និងសាធារណជន ជាច្រើនកន្លែង ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ក្រោមគម្រោងព្រះរាជទានរបស់ ព្រះអង្គម្ចាស់ក្សត្រីយមហាចក្រីសិរិនថន
អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/06/2024
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/01/2024
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ សម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្តោតលើឧត្តមភាព...
អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/07/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនរៀនជំនាញ TVET ចំនួន ៦៣០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/11/2023
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសថា នៅក្នុងឆ្នាំសិក្សា២០២៣-២០២៤ វិទ្យាស្ថាននឹងជ្រើសរើសយុវជន យុវនារី មកពីគ្រួសារក្រីក្រ និងគ្រួសារ...
ឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសរុស្ស៊ីចំនួន៤០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/01/2023
សមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ីបានជូនដំណឹងថា ក្នុងឆ្នាំសិក្សា២០២៣នេះ រដ្ឋាភិបាល នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែងដល់សិស្ស និស្សិត ...





























