ភ្នំពេញ – បច្ចុប្បន្នមាននិស្សិតខ្មែរជាច្រើនកំពុងបន្តការសិក្សារបស់ខ្លួននៅក្រៅប្រទេស ដោយមានទាំងនៅតំបន់អាស៊ី ក៏ដូចជាតំបន់អឺរ៉ុប តាមរយៈអាហារូបករណ៍នានា ។ តាមពិតទៅការសិក្សានៅក្រៅប្រទេស និស្សិតទាំងអស់មិនមែនទទួលបានបទពិសោធន៍ដូចគ្នានោះទេ អត្ថបទនេះ យើងនឹងបង្ហាញពីបទពិសោធន៍ នៃការសិក្សា និងការរស់នៅរបស់លោក ឃឿន ចន្ទតូ ដែលជានិស្សិតអាហារូបករណ៍ កំពុងស្នាក់នៅ និងសិក្សាថ្នាក់បរិញ្ញាបត្រនៅប្រទេសរុស្ស៊ី។
លោក ឃឿន ចន្ទតូ មានស្រុកកំណើតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់, បច្ចុប្បន្នលោកជានិស្សិតអាហារូបករណ៍កំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញទំនាក់ទនងអន្តរជាតិ នៅវិទ្យាស្ថានជាតិទំនាក់ទំនងអន្តរជាតិ(MGIMO) នៃរដ្ឋធានីមូស្គូ សហព័ន្ធរុស្សី ។ ថ្លែងប្រាប់ AMS ពីរដ្ឋធានីមូស្គូ លោក ចន្ទតូ បានសម្តែងនូវមោទនភាពដែលរូបលោកមានឱកាសជាប់អាហារូបករណ៍មកសិក្សានៅស្ថាប័នអប់រំដ៏ធំមួយក្នុងប្រទេសរុស្សី ដែលបណ្ដុំទៅដោយបុគ្គលល្បីៗទូទាំងពិភពលោក ហើយជាពិសេសនោះ គឺស្តង់ដារប្រព័ន្ធអប់រំដ៏ល្អ។ លោកថា អាហារូបករណ៍នេះ គឺជាចំណែកមួយដ៏ប្រសើរនៅក្នុងដំណើរជីវិតសិក្សារបស់លោក។
លោក ឃឿន ចន្ទតូ
“ការទទួលបានអាហារូបករណ៍ដើម្បីសិក្សាជាចំណែកមួយដ៏ប្រសើរនៅក្នុងដំណើរជីវិតសិក្សា ប៉ុន្តែប្រសិនបើអ្នកបណ្ដោយឱកាសសិក្សាទៅតាមពេលវេលា ប្រៀបដូចជាយកឱកាសសិក្សាទៅចោលតាមពេលវេលាឱ្យកន្លងផុតដូចគ្នា “
យុវជនវ័យ១៩ឆ្នាំរូបនេះ រៀបរាប់ថា ក្រោយពីលោកបានដំណឹងថា លោកទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសរុស្សី លោកមានអារម្មណ៍រីករាយលាយជាមួយការបារម្ភពីបញ្ហា នៃការហូបចុក និងអាកាសធាតុ ព្រោះវាជាលើកទីមួយដែលលោកត្រូវធ្វើដំណើរឆ្ងាយពីផ្ទះបែបនេះ ។ ប៉ុន្តែក្រោយពីលោកបានទៅដល់ប្រទេសរុស្ស៊ីមួយរយៈ លោកនិងនិស្សិតដទៃទៀតអាចសម្របខ្លួនទៅនឹងអាកាសធាតុ និងរបៀបរស់នៅបានប្រសើរ ព្រោះតែលោកជាមនុស្សដែលមានភាពបត់បែន និងអាចទម្លាប់ខ្លួនជាមួយនឹងអាកាសធាតុបានយ៉ាងល្អប្រសើរ ។

បើនិយាយពីប្រព័ន្ធអប់រំនៅប្រទេសរុស្ស៊ីវិញ លោកសរសើរថា វាពិតជាល្អប្រសើរ និងមានគុណភាពខ្ពស់ ។ លោកថា សាកលវិទ្យាល័យនៅប្រទេសរុស្ស៊ី គេមានវិន័យតឹងរឹង និងហ្មត់ចត់ ចំណែកការសិក្សា គឺគេគិតលំដាប់ពិន្ទុពី១ ដល់ ៥ ហើយប្រសិនបើទទួលបានពិន្ទុ២ គឺមានន័យថាធ្លាក់ តែបើទទួលបានពិន្ទុ៥មានន័យថាល្អណាស់ ។ មិនតែប៉ុណ្ណោះ ការសិក្សាទាំងថ្នាក់វិទ្យាសាស្រ្តពិត និងថ្នាក់វិទ្យាសាស្ត្រសង្គម សុទ្ធតែមានការពិសោធន៍ និងអនុវត្តផ្ទាល់ដែលជាចំនុចសំខាន់ធ្វើឱ្យសិស្សានុសិស្សអាចយល់ និងមានទាំងទ្រឹស្ដី និងបទពិសោធន៍ ។
លោក ឃឿន ចន្ទតូ
“នៅក្នុងប្រព័ន្ធអប់រំនៅប្រទេសរុស្ស៊ីមានស្តង់ដារល្អហើយថែមទាំងមានលោកគ្រូ អ្នកគ្រូដែលយកចិត្តទុក្ខដាក់ចំពោះសិស្សានុសិស្សបរទេសថែមទៀតផង ពួកគាត់មានតិចនិចក្នុងការពន្យល់ និងក្បោះក្បាយដែលធ្វើឱ្យសិស្សងាយយល់ ឆាប់ចាំ ងាយចេះ… ខ្ញុំសូមប្ដេជ្ញាចិត្តថានឹងយកចំណេះដឹងដែលទទួលបានពីការសិក្សានេះទៅបម្រើប្រទេសជាតិយើងវិញ”

ជាចុងក្រោយ ឃឿន ចន្ទតូ បានផ្ដាំទៅសិស្ស-និស្សិតដែលមានបំណងចង់ដាក់ពាក្យអាហារូបករណ៍មកសិក្សានៅប្រទេសរុស្សី សូមរួសរាន់ធ្វើការដាក់ពាក្យស្នើសុំអាហារូបករណ៍ហើយកុំបារម្ភរឿងមករៀនឆ្ងាយផ្ទះឯកា ព្រោះថាមានសិស្សច្បងនិស្សិតខ្មែរជាច្រើនកំពុងសិក្សានៅទីនេះ និងទទួលបានការយកចិត្តទុកដាក់ ជួយសម្រួលទាំងការស្នាក់នៅ និងការសិក្សា ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/01/2026
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ RMUTP ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/01/2025
សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃព្រះរាជាណាចក្រថៃឡង់ដ៍ កំពុងធ្វើការជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។
សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាសផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/08/2025
សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា
ឱកាសអាហារូបករណ៍រដ្ឋាភិបាលចិន នៅសាកលវិទ្យាល័យ Shanghai Jiao Tong
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/02/2026
សាកលវិទ្យាល័យ Shanghai Jiao Tong University (SJTU) ដែលជាគ្រឹះស្ថានសិក្សាដ៏ល្បីល្បាញលំដាប់កំពូលនៅក្នុងទីក្រុងស៊ាងហៃ ប្រទេសចិន កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ ដើម្បីទទួលអាហារូបករណ៍រដ្ឋាភិបាលចិន (CSC Type B)
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/02/2026
ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។
អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/11/2025
កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...
កម្មវិធីអាហារូបករណ៍ចេនហ្ស៊ី ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យធំៗចំនួន៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/01/2025
និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យជាតិគ្រប់គ្រង និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នឹងមានឱកាសទទួលបានអាហារូបករណ៍១០០%រយៈពេល៤ឆ្នាំ..
អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/12/2024
មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...





























