បន្ទាប់ពីបញ្ចប់ការសិក្សានៅកម្រិតវិទ្យាល័យ យុវជនត្រូវបន្តធ្វើរឿងជាច្រើនទៀតនៅក្នុងដំណើរជីវិត រាប់ទាំងការសិក្សា ការងារ ទំនាក់ទំនងគ្រួសារ និងកសាងទំនាក់ទំនងនៅក្នុងសង្គម ។ ស្របគ្នានេះដែរ ដើម្បីសម្រេចលទ្ធផលសិក្សា ឬលទ្ធផលការងារសមតាមបំណងនៅក្នុងដំណាក់កាលនេះ មានវិធីសាស្ត្រជាច្រើនដែលមនុស្សបានអនុវត្ត ប៉ុន្តែមិនប្រាកដថា បទពិសោធន៍ជីវិតរបស់មនុស្សម្នាក់ៗដូចគ្នាទាំងអស់នោះទេ ។ យ៉ាងណាខាងក្រោមជាទម្លាប់ល្អទាំង ៥ចំណុចអាចជួយឱ្យជីវិតរឹងមាំផ្សំនឹងការខិតខំប្រឹងប្រែងឱ្យកាន់តែប្រសើរ ។

១. ធ្វើខ្លួនជាមនុស្សខ្នះខ្នែងធ្វើការ (Hard Working) ៖ ជារឿងធម្មតាដំណើរជីវិតគឺមិនងាយស្រួលឡើយ ប៉ុន្តែវេលាណាដែលអ្នកបានផ្តល់ឱកាសឱ្យខ្លួនឯងបានហ្វឹកហាត់ ឬសាកល្បងកិច្ចការឱ្យបានសមរម្យ នោះជីវិតនឹងងាយស្រួលជាក់ជាមិនខាន ។ ការលំបាកទាំងឡាយ នឹងក្លាយទៅជារឿងងាយស្រួលនៅពេលមនុស្សម្នាក់បានខ្នះខ្នែងក្នុងការងារ ធ្វើការដោយទំនុកចិត្ត ធ្វើការដោយទំនួលខុសត្រូវ ធ្វើការដោយមានទិដៅ និងធ្វើការដើម្បីបន្ស៊ាំខ្លួនឱ្យរួចជាស្រេច ។
២. រក្សាឥរិយាបថ (Attitude) ៖ អ្វីដែលមើលឃើញពីខាងក្រៅ គឺមិនមានតម្លៃដូចផ្នែកខាងក្នុងនោះទេ ។ មនុស្សពូកែនឹងក្លាយជាគ្មានតម្លៃ ប្រសិនបើមិនចេះរក្សាឥរិយាបថវិជ្ជមាន ឬមិនអាចយល់ពីជម្រៅចិត្តមនុស្សជុំវិញខ្លួន ។ យើងមិនអាចស្គាល់ចិត្តអ្នកដទៃបានទាំងអស់គ្នា ប៉ុន្តែយើងអាចដឹងថា មនុស្សម្នាក់ត្រូវការអ្វីឱ្យប្រាកដតាមរយៈជម្រៅដួងចិត្ត ។ គ្រប់កាលៈទេសៈក្នុងដំណើរជីវិតជាយុវជន តម្លៃវិជ្ជមានបំផុតក្រៅពីចំណេះនិងជំនាញ គឺវិន័យ សីលធម៌ និងសុជីវធម៌ក្នុងការរស់នៅ ។
៣. រក្សាជំនឿចិត្ត (Belief) ៖ ជំនឿចិត្តត្រូវមានចំពោះខ្លួនឯង និងចំពោះអ្នកដទៃ ។ យើងអាចរាប់អានមនុស្សគ្រប់គ្នាបានដោយងាយ ប៉ុន្តែស្និទ្ធស្នាលតែជាមួយមនុស្សដែលមានគុណភាពតែប៉ុណ្ណោះ នោះនឹងអាចចៀសវាងបានបញ្ហាធ្ងន់ធ្ងរ ។ ត្រូវតែជឿជាក់ថា គ្រប់បញ្ហាសុទ្ធតែមានដំណោះស្រាយ ។ រក្សាជំនឿចិត្តជានិច្ច នោះជីវិតនឹងមានថាមពល ហើយអាចជម្នះរាល់ការលំបាកទាំងឡាយ ។ ប្រសិនបើជួបបញ្ហាដោះស្រាយមិនបាន វិធីល្អបំផុតត្រូវក្លាហានស្វែងរកជំនួយ ។

៤. ការគ្រប់គ្រងព័ត៌មាន (Information) ៖ អាវុធដ៏មានប្រសិទ្ធភាពដើម្បីទទួលបានជោគជ័យ គឺការក្ដាប់បានព័ត៌មានទូលំទូលាយ ។ មានទម្លាប់រក្សា ឬទទួលបានព័ត៌មានល្អត្រឹមត្រូវទាន់ហេតុការណ៍ ជួយឱ្យការសម្រេចចិត្តបានត្រឹមត្រូវ ។ ព័ត៌មានទាំងអស់នៅក្នុងសង្គមសុទ្ធតែសំខាន់ ប៉ុន្តែព័ត៌មានដែលកាន់តែសំខាន់សម្រាប់គុណភាពជីវិត គឺមនុស្សចេះច្រោះយកព័ត៌មានដែលមានប្រយោជន៍សម្រាប់ការសម្រេចចិត្តដ៏ត្រឹមត្រូវ ។
៥. ការគ្រប់គ្រងពេលវេលា (Timing) ៖ ជីវិតគឺជាដំណើរមួយដែលមិនអាចវិលត្រឡប់ក្រោយ។ ដូចនេះ ត្រូវតែប្រាកដឬច្បាស់នូវអ្វីដែលសំខាន់និងចាំបាច់ “ត្រូវតែធ្វើ” និងអ្វីដែលមិនសំខាន់មិនចាំបាច់ “គួរតែបោះបង់”។ ពិតប្រាកដណាស់ ម៉ោងធ្វើការគឺត្រូវធ្វើការ ម៉ោងសម្រាកគឺត្រូវសម្រាក។ ចំណុចនេះអាចនិយាយបានថា ជីវិតចែកជាពីររដូវ គឺរដូវប្រាំង រាប់ពីអាយុ ០ឆ្នាំ រហូតដល់ ៣០ឆ្នាំ ជារយៈពេលនៃការលត់ដំខ្លួន និងហ្វឹកហាត់ដោយជំនាញ ព្រមទាំងរៀនជម្នះបញ្ហា ។ ចំណែករដូវវស្សា អាយុគិតចាប់ ៣០ឆ្នាំ រហូតដល់ថ្ងៃចុងក្រោយ គឺជារយៈពេលធ្វើការងារ និងសម្រាកលម្ដែដោយមិនមានកង្វល់ ។

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសម្រាប់សិស្សថ្នាក់ទី១២ ដែលចង់ចូលរៀននៅសាកលវិទ្យាល័យ, អង្គការកុមារមេគង្គ ប្រកាសអាហារូបករណ៍ឆ្នាំ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/12/2025
សម្រាប់ប្អូនៗសិស្សានុសិស្សដែលកំពុងរៀនថ្នាក់ទី១២ ក្នុងឆ្នាំសិក្សា២០២៥-២០២៦, អង្គការកុមារមេគង្គបានប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/02/2025
សាកលលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងធ្វើការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក ជំនាន់ទី៩ ចំនួន៥០នាក់ ដោយក្នុងនោះនឹងផ្ដល់អាហារូបករណ៍ចំនួន៥កន្លែងពីកម្មវិធីអាហារូបករណ៍ The Fred Hollows Foundation...
អាហារូបករណ៍ថ្នាក់ភាសា នៅប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/05/2023
សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតកម្ពុជា បានប្រកាសអំពីអាហារូបករណ៍ថ្នាក់ភាសា សិក្សានៅប្រទេសចិន រយៈពេល១ឆ្នាំ។...
វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់២៨០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/11/2024
សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសមៈ បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្រជាន់ខ្ពស់ពាណិជ្ជសាស្រ្ត (សិក្សារយៈពេល២ឆ្នាំ) រហូតដល់២៨០កន្លែងសម្រាប់សិស្ស...
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍១០០ភាគរយជាច្រើនកន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/01/2023
ជាឱកាសល្អសម្រាប់យុវជនរស់នៅក្នុងខេត្តកោះកុង ពេលនេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង បានប្រកាសផ្តល់អាហារូបករណ៍១០០%...
អាហារូបករណ៍ម៉ាណាគី ទៅសិក្សានៅប្រទេសណូវែលហ្សេឡង់ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/03/2026
ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជនកម្ពុជា។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/03/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...
អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/04/2026
កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅអាល្លឺម៉ង់ ពីកម្មវិធី Neudert-Foundation ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/11/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Neufert Founation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សារយៈពេល ១ឆ្នាំ ទៅ២ឆ្នាំ តាមកម្មវិធីសិក្សា។





























