ភ្នំពេញ – កុមារគ្រប់រូបអាចញញឹមស្រស់ស្រាយ ឬទទួលបានការអប់រំពេញលេញនៅពេលសុខភាពមាត់ធ្មេញរបស់ពួកគេទទួលបានការថែទាំល្អប្រសើរពីម្តាយឪពុក ឬអាណាព្យាបាល។ ការសម្អាតមាត់ធ្មេញបានល្អ ព្រមទាំងចំណេះដឹងទទួលទានអាហារដែលមិនប៉ះពាល់ដល់សុខភាពធ្មេញសំខាន់សម្រាប់កុមារ ពិសេសប្រភេទអាហារនិងភេសជ្ជៈផ្អែមងាយបណ្តាលឱ្យធ្មេញកុមារងារខូច។ ខាងក្រោមនេះជាចំណេះដឹងមួយចំនួនដែលលោកស្រីទន្តបណ្ឌិត ណម ចំណាន ប្រធានផ្នែកគ្លីនិកមន្ទីរព្យាបាលធ្មេញ មែលវីន បានណែនាំដល់ម្តាយឪពុកដើម្បីដឹងពីការវិវត្តន៍និងការថែទាំសុខភាពធ្មេញកុមារ។
១. ទារកពីអាយុពី ៦ខែដល់២ឆ្នាំ ៖ ការសម្អាតធ្មេញទឹកដោះដំបូង គឺជាតួនាទីរបស់ឪពុកម្តាយដោយប្រើស្បៃផ្សើមទឹកតិចៗជូតថ្មមៗលើផ្ទៃធ្មេញដើម្បីកាត់បន្ថយជាតិផ្អែម ក៏ដូចជាសម្អាតបាក់តេរីដែលតោងស្អិតលើផ្ទៃធ្មេញរៀងរាល់ពេលបំបៅដោះរួច។ បន្ថែមពីនោះ អាណាព្យាបាលគួរតែឧស្សាហ៍ប្រើខ្សែអំបោះទាក់នៅចន្លោះធ្មេញស្រាលៗដើម្បីកោសសម្អាតឱ្យបានគ្រប់ផ្ទៃធ្មេញ ។

២. កុមារពីអាយុ២ឆ្នាំដល់៤ឆ្នាំ៖ នេះជាពេលដែលកុមារកំពុងរៀនដើរ រៀនរត់ ហើយក៏ជាពេលដែលកុមាររៀនប្រើដៃចាប់កាន់ឧបករណ៍ប្រើប្រាស់មួយចំនួនបាន។ វាជាពេលវេលាដ៏សំខាន់ដែលឪពុកម្តាយចាប់ផ្តើមនាំកុមារឱ្យចេះរៀនកាន់ច្រាសដុសធ្មេញនៅក្នុងបន្ទប់ទឹក ឬក៏ដាក់គាត់អង្គុយលើភ្លៅផ្តេកក្បាលលើខ្លួន ហើយឆ្លុះកញ្ចក់ដុសឱ្យគាត់មើល ឬឱ្យនរណាម្នាក់ធ្វើជាគំរូដុសធ្មេញនៅទល់មុខគាត់ក៏បាន។
ការបង្រៀនឱ្យកុមារចេះសម្អាតមាត់ធ្មេញអាចរៀនតាមរយៈការប្រើប្រាស់ App តុក្កតាបង្រៀនដុសធ្មេញជាជំនួយ ដើម្បីលើកទឹកចិត្តកុមារឱ្យចាប់ផ្តើមទម្លាប់ដុសធ្មេញ ព្រោះនៅអាយុនេះកុមារចូលចិត្តរៀនធ្វើតាមមនុស្សធំណាស់ ។ គួរកត់ចំណាំថា នៅអាយុនេះត្រូវជ្រើសរើសថ្នាំដុសធ្មេញដែលមានហ្ល្វុយអររ៉ាយកំហាប់តិច (អាចមើលបាននៅលើទីបថ្នាំដុសធ្មេញ ឬគេសសេរថាសម្រាប់កុមារ) ហើយដាក់ទំហំថ្នាំដុសធ្មេញតូចប៉ុនគ្រាប់សណ្តែកបាយប៉ុណ្ណោះ ជៀសវាងគាត់លេបចូលពោះដែលអាចបណ្តាលឱ្យលើសជាតិហ្ល្វុយអររ៉ាយ។ បើគាត់ចូលចិត្តលេបថ្នាំដុសធ្មេញ យើងអាចដុសតែជាមួយនឹងច្រាសធម្មតា និងទឹកប៉ុណ្ណឹងសិនបានហើយ ។

៣. កុមារពីអាយុ៤ឆ្នាំដល់ ៦ឆ្នាំ ៖ វ័យនេះកុមាររាងធំបន្តិចគាត់អាចកាន់ច្រាសដុសធ្មេញបានដោយខ្លួនឯង តែពេលខ្លះពួកគាត់ក៏ខ្ជិល ឬគេចមិនចង់ដុសធ្មេញដែរ ដូច្នេះអាណាព្យាបាលត្រូវបន្តការលើកទឹកចិត្តតាមរយៈការផ្តល់ជារង្វាន់ជូនគាត់រៀងរាល់សប្តាហ៍ដូចជាការទិញសៀវភៅអាន ឬជូនគាត់ទៅញាំអាហារដែលគាត់ចូលចិត្តជាដើម ។
បណ្ឌិតផ្នែកធ្មេញដដែលបន្តថា អាណាព្យាបាលគួរតែចាប់ផ្តើមនាំកុមារមកទទួលសេវាកម្មថែទាំធ្មេញបាននៅគ្លីនិកផ្ទាល់គួរតែចាប់ផ្តើមពីអាយុ២ឆ្នាំឡើងព្រោះជាពេលដែលធ្មេញទឹកដោះដុះគ្រប់ចំនួន ។ បើទោះបីជាពួកគាត់ពុំទាន់ព្រមឲ្យគ្រូពេទ្យពិនិត្យក៏ដោយ ប៉ុន្តែក្មេងអាចបន្សាំអារម្មណ៍ជាមួយបរិយាកាសគ្លីនិក ពិសេសគឺគ្រូពេទ្យធ្មេញអាចជួយបង្រៀនពីរបស់ដុសធ្មេញដែលត្រឹមត្រូវ ដែលជាសកម្មភាពកាត់បន្ថយការភ័យខ្លាចនៅពេលដែលពួកគាត់មកពិនិត្យលើកក្រោយ និងជួយការពារកុំឱ្យមានជម្ងឺដង្កូវស៊ីធ្មេញ ។ ដូច្នេះរៀងរាល់ពេលដែលឪពុកម្តាយអញ្ជើញមកពិនិត្យធ្មេញរៀងរាល់ ៦ខែម្តង គួរតែនាំយកកូនតូចៗមកជាមួយផង។
“ការនាំកុមារមកទទួលការពិនិត្យឱ្យបានទៀងទាត់នឹងជួយកាត់បន្ថយការចំណាយរបស់ឪពុកម្តាយតាមរយៈការពត់ធ្មេញនៅពេលធំឡើង ។ នៅពេលដែលកុមារពុំមានការឈឺចាប់ធ្មេញ នោះកុមារអាចញាំចំណីបានឆ្ញាញ់ ញញឹមស្អាត មិនខកខានការរៀនសូត្រ (សុំច្បាប់មកព្យាបាលធ្មេញ) និងមិនយំរករឿងឪពុកម្តាយពេលដែលឈឺ”
លោកស្រីទន្តបណ្ឌិត ណម ចំណាន
អ្នកជំនាញរូបនេះបន្ថែមថា នៅពេលដែលម្តាយឪពុកយកចិត្តទុកដាក់ពិនិត្យសុខភាពធ្មេញកុមារបានទៀងទាត់ ភាគច្រើនធ្មេញកុមារមិនសូវមានបញ្ហាអ្វីច្រើនទេ។ ម្តាយឪពុកត្រូវដឹងថា កុមារតូចៗមិនងាយឱ្យពេទ្យធ្មេញប៉ះធ្មេញទេ ដូច្នេះវាអាស្រ័យមួយចំណែកធំទៅលើការសហការណ៍របស់គាត់ ពិសេសគឺអាណាព្យាបាលដែលត្រូវតែនៅក្បែរកូនគាត់ជានិច្ច ដើម្បីជួយនិយាយលួងលោម លើកទឹកចិត្ត និងការផ្តល់ជារង្វាន់ផ្សេងៗបន្ទាប់ពីធ្វើធ្មេញរួច ។

លោកស្រីបញ្ជាក់បន្តថា កូនក្មេងមិនងាយផ្ចង់អារម្មណ៍ហាមាត់ឱ្យគ្រូពេទ្យធ្វើការងារប៉ះធ្មេញបានយូរទេ ដែលតម្រូវឱ្យគ្រូពេទ្យត្រូវត្រៀមលក្ខណៈឱ្យបានរួចរាល់ ហើយជំនួយការវិញក៏ត្រូវមានចាប់ពី ២នាក់ឡើង ដើម្បីឱ្យពេលវេលានៃការងារកាន់តែលឿន ហើយមានប្រសិទ្ធិភាព ។ ការធ្វើបែបនេះគឺជាការផ្តល់នូវបទពិសោធន៍មួយដ៏ល្អដល់កុមារ ដើម្បីលើកទឹកចិត្តឲ្យពួកគាត់មកទទួលការព្យាបាលបន្តបន្ទាប់ទៀតតាមគោលការណ៍ធ្វើពីការងារស្រាលៗទៅដល់ការងារធំៗ ។
ជាទូទៅការព្យាបាលធ្មេញកុមារធ្មេញកុមារ អ្នកជំនាញប្រើបច្ចេកទេស “Tell-Show-Do” មានន័យថា ប្រាប់ថាគ្រូពេទ្យនឹងត្រូវធ្វើអ្វី រួចបង្ហាញរបស់ដែលត្រូវដាក់ចូលមាត់គាត់ ពេលខ្លះឱ្យគាត់កាន់ ឬស្ទាបកុំឱ្យខ្លាច រួចហើយធ្វើតែម្តង គឺពន្យល់បណ្តើរធ្វើបណ្តើរ ។ ពេលធ្វើជាមួយកូនក្មេងម្តងៗ គឺត្រូវមានភាពអត់ធ្មត់ព្រោះត្រូវការពន្យល់និងលួងលោមច្រើន ។ ទោះជាយ៉ាងណាក៏ដោយ មានក្មេងប្រហែល១០% ដែលពុំសហការ ទោះជាខំពន្យល់យ៉ាងណាក៏មិនព្រមស្តាប់ដែរ ប៉ុន្តែអ្នកជំនាញនៅតែមានវិធីសាស្រ្តមួយចំនួនថែមទៀតដើម្បីជួយសម្រួលអាម្មណ៍គាត់មុន និងកំឡុងពេលព្យាបាល គឺការដាក់ថ្នាំសណ្តំស្រាលដើម្បីកុំឱ្យគាត់ខ្លាច ។
សូមជម្រាបជូនថា នៅគ្លីនិក Melvin Dental Care មានគ្រូពេទ្យដែលមានបទពិសោធន៍ក្នុងការព្យាបាលជាមួយកុមារតូចៗជាច្រើនដោយជោគជ័យ ប្រសិនបើកុមារខ្លាចពេទ្យធ្មេញ គឺនៅតែមានវីធីដើម្បីជួយព្យាបាលការពារធ្មេញតាមរយៈការបិទថ្នាំហ្ល្វរអររ៉ាយ និងការប្រឹក្សាក្នុងការថែទាំធ្មេញកុមារចាប់ពីអាយុ ២ឆ្នាំឡើង ។ លើសពីនោះ មែលវីន ក៏មានតុសម្រាប់កុមារតូចៗអាចអង្គុយលេងរៀបផ្គុំរូបភាព អានសៀវភៅ ផាត់ពណ៌ ក៏ដូចជាការទទួលបាននូវការបង្រៀនដុសធ្មេញពីក្រុមគ្រូពេទ្យផងដែរ ៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/07/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...

៤ចំណុច ដែលបេក្ខភាពស្នើអាហារូបករណ៍ Australia Awards គួរដឹងក្នុងពេលដាក់ពាក្យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/04/2025
នៅក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ Australia Awards មានច្រើនដំណាក់កាល ដែលបេក្ខជនត្រូវយកចិត្តទុកដាក់ ក្នុងពេលដាក់ពាក្យស្នើក្នុងដំណាក់កាលនីមួយៗ។ ឯកសារដាក់ស្នើពាក្យ ជាចំណុចរឹតតែសំខាន់ត្រូវត្រៀម និងដាក់ពាក្យស្នើបានឱ្យគ្រប់លក្ខខណ្ឌ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/06/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/06/2025
កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យដាក់ពាក្យ ដើម្បីផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

ឱកាសផ្លាស់ប្ដូរការសិក្សារដូវក្ដៅនៅប្រទេសជប៉ុនពីកម្មវិធី Sokendai KEK ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/02/2025
កម្មវិធី SOkendai KEK Summer Student Program 2025 នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិទូទាំងពិភពលោក ចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សាក្នុងវិស័យស្រាវជ្រាវរយៈពេល៨សប្ដាហ៍។

អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/02/2025
វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/01/2024
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ សម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្តោតលើឧត្តមភាព...

ក្រសួងអប់រំជ្រើសរើសកុមារីចូលរួមប្រកួតកម្មវិធីតិចណូវេសិនកម្ពុជា ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/01/2025
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនារីអាយុពី៨ ដល់១៨ឆ្នាំ ចូលរួមប្រកួតកម្មវិធីតិចណូវេសិន កម្ពុជា ឆ្នាំ២០២៥ ដើម្បីបង្កើនបរិមាណក្មេងស្រីបញ្ចប់ការសិក្សាលើជំនាញកុំព្យូទ័រ ។ កម្មវិធីនេះ ជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍកម្មវិធី...


































































