សាកលវិទ្យាល័យ CamTech ប្រកាសផ្តល់អាហារូបករណ៍​ទេពកោសល្យស្ទែម ៥០កន្លែង

ភ្នំពេញ – សាកលវិទ្យាល័យ​បច្ចេកវិទ្យា និង​វិទ្យាសាស្រ្ត​កម្ពុជា ហៅកាត់ថា ខេមតិច (CamTech) បានប្រកាស​ផ្តល់អាហារូបករណ៍​ទេពកោសល្យ​ស្ទែម (STEM Genius Scholarship) ចំនួន​ ៥០កន្លែង ដោយ​ក្នុង​នោះ ៣៥កន្លែង​សម្រាប់ថ្នាក់​បរិញ្ញាបត្ររយៈពេល ៤ឆ្នាំ និង​ ១៥កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្ររងរយៈពេល​ពីរឆ្នាំ។

សម្រាប់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ត្រូវ​បានចែកចេញជាពីរ ដោយ ទី១.អាហារូបករណ៍ពេញ ១០០ភាគរយ ចំនួន ១៦កន្លែង ក្នុងនោះ ១០កន្លែង​ជា​ប្រភេទអាហារូបករណ៍​ទេពកោសល្យ​ស្ទែម ហង់ជួន ណារ៉ុន, ២កន្លែង​ ជាប្រភេទអាហារូបករណ៍​សម្រាប់ស្រ្តីលើជំនាញស្ទែម, ២កន្លែង សម្រាប់អាហារូបករណ៍​សមធម៌​សម្រាប់សិស្ស​មក​ពី​បណ្តា​ខេត្ត និង ២កន្លែង អាហារូបករណ៍​សម្រាប់សិស្សទូទៅ។

សិស្សដែលទទួលបានអាហារូបករណ៍នេះ មានប្រាំពីរជំនាញសម្រាប់ជ្រើសរើស ដូចជា វិស្វកម្មរ៉ូបូត និងស្វ័យ​ប្រវត្តិកម្ម, វិទ្យាសាស្រ្តទិន្នន័យ និងបញ្ញាសិប្បនិម្មិត, សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត, វិស្វកម្មសូហ្វវែរ, ស្ថាបត្យកម្ម, ការ​រចនា​ផ្នែកខាងក្នុង និង បច្ចេកវិទ្យាអប់រំ។

ទី២ អាហារូបករណ៍ពិសេស ចំនួន ១៩កន្លែង ក្នុងនោះ ៩កន្លែងសម្រាប់មុខជំនាញ​ឯកទេស ៧៥% និង ១០កន្លែង សម្រាប់មុខជំនាញឯកទេស ៥០% ។ សិស្ស​ដែលទទួលបានអាហារូបករណ៍នេះ មាន ៩មុខជំនាញសម្រាប់ជ្រើសរើស រួមមាន ៖ វិស្វកម្មរ៉ូបូត និងស្វ័យប្រវត្តិកម្ម, វិទ្យាសាស្រ្តទិន្នន័យ និងបញ្ញាសិប្បនិម្មិត, សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត, វិស្វកម្មសូហ្វវែរ, ស្ថាបត្យកម្ម, ការរចនាផ្នែកខាងក្នុង, បច្ចេកវិទ្យាអប់រំ, ភាសាអង់គ្លេស​សម្រាប់ធុរកិច្ច និងពាណិជ្ជកម្ម និងជំនាញ ភាសាចិនសម្រាប់ធុរកិច្ច។

ដោយឡែកសម្រាប់សញ្ញាបត្រជាន់ខ្ពស់​ផ្នែកវិស្វកម្ម អាហារូបករណ៍ពេញ ១០០%​ចំនួន៥កន្លែង, ៧៥%ចំនួន៥កន្លែង និង ៥០%ចំនួន៥កន្លែង ដោយ​សិស្សនិស្សិតអាចជ្រើសរើសជំនាញចំនួន៥ រួមមាន ៖ វិស្វកម្មសូហ្វវែរ ឯកទេស​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត, វិស្វកម្មសូហ្វវែរ ឯកទេសកម្មវិធី AR/VR, វិស្វកម្មសូហ្វវែរ ឯកទេសកម្មវិធីហ្គេម, វិស្វកម្មសូហ្វែរ ឯកទេស​អភិវឌ្ឍន៍​កម្មវិធីទូរស័ព្ទ និង វិស្វកម្មសូហ្វវែរ ឯកទេសអភិវឌ្ឍន៍​វេបសាយ។

លក្ខខណ្ឌទទួលបានអាហារូបករណ៍ សម្រាប់ថ្នាក់បរិញ្ញាបត្រ ត្រូវតែជាពលរដ្ឋខ្មែរ, បានបញ្ចប់ថ្នាក់ទី១២ ឬនិស្សិត​ទើប​ចាប់ផ្តើម​រៀននៅសាកលវិទ្យាល័យ (ទាបបំផុតនិទ្ទេស D), មិនមានអាយុ​លើសពី ២៥ឆ្នាំនៅថ្ងៃដាក់ពាក្យ, បានជាប់ការប្រឡង​ជ្រើសរើសនៅខេមតិច (ភាសាអង់គ្លេស និងគណិតវិទ្យា) និងសម្ភាសន៍, មានការប្តេជ្ញាចិត្តជានិស្សិតពេញម៉ោង និងចូលរួម​កម្មវិធីហាត់ការងារ។

សម្រាប់សញ្ញាបត្រជាន់ខ្ពស់ផ្នែកវិស្វកម្ម ក៏ត្រូវតែជាពលរដ្ឋខ្មែរ, បានបញ្ចប់ថ្នាក់ទី១២ (ជាប់ ឬធ្លាក់សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ) , មិនមានអាយុលើសពី២៥ឆ្នាំ នៅថ្ងៃដាក់ពាក្យ, បានជាប់ការប្រឡងជ្រើសរើស​នៅខេមតិច (ភាសាអង់គ្លេស និងគណិតវិទ្យា) និងសម្ភាសន៍ ព្រមទាំងមានការប្តេជ្ញាចិត្តជានិស្សិតពេញម៉ោង និងចូលរួមកម្មវិធីហាត់ការងារ។ ផុតកំណត់ទទួលពាក្យ នៅថ្ងៃទី0៤ ខែមិថុនា ឆ្នាំ​២០២២ ខណៈកាលបរិច្ឆេទប្រឡង និងសម្ភាសន៍នឹងធ្វើ​ឡើង​នៅថ្ងៃទី0៩ ខែមិថុនា ឆ្នាំ​២០២២។ ដោយ​ឡែកសម្រាប់ការប្រកាស​លទ្ធផល​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ​២០២២ និងចូលរៀន​វគ្គថ្មី នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ​២០២២។ ព័ត៌មាន​បន្ថែម សូមទាក់ទងទៅកាន់លេខទូរស័ព្ទ ៖ 078 212 181 / 086 212 181 ឬចូលទៅកាន់ Facebook page: facebook.com/CamTechUniversity ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ១ ៤០០កន្លែង លើ២១មុខជំនាញ ពីវិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2025

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ៤០០កន្លែង លើ២១មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពី...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2023

កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន៥០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2025

ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៥០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល...

អាហារូបករណ៍ ASEAN-China Young Leaders ថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ស្រាវជ្រាវសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2026

ក្នុងសេចក្តីជូនដំណឹងកាលពីដើមសប្តាហ៍នេះ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គណៈកម្មាធិការអាហារូបករណ៍អ្នកដឹកនាំវ័យក្មេងអាស៊ាន-ចិន (ASEAN-China Young Leaders Scholarship) នឹងផ្តល់អាហារូបករណ៍...

ឱកាសសម្រាប់សិស្ស-និស្សិត RUPP ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Sogang University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 29/05/2026

សាកលវិទ្យាល័យ Sogang (Sogang University) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ និងចំណាស់ជាងគេមួយនៅក្នុងសាធារណរដ្ឋកូរ៉េ ក្រោមជំនួយកិច្ចសហការជាមួយអង្គការ Jesuit Service-Cambodia...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួនជាង១ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនតាកែវ បានប្រកាស​ពីការជ្រើសរើស​យុវជន​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ១ ក្រោម​គ្រោង​កម្មវិធី ១,៥លាននាក់របស់រាជរដ្ឋាភិបាល រហូត​ដល់ទៅ​ចំនួន ១៦៨០នាក់ ក្នុងឆ្នាំ២០២៥នេះ។

អាហារូបករណ៍ ASEAN-India Fellowship in Agriculture and Allied Sciences ថ្នាក់ឧត្តមសិក្សា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2025

សម្រាប់អ្នកដែលចង់ទទួលបានអាហារូបករណ៍ទៅលើជំនាញកសិកម្ម ឥឡូវនេះ ASEAN-India Fellwoship for Higher Education in Agriculture and Allied Sciences កំពុងតែបើកឱកាស ផ្ដល់អាហារូបករណ៍។

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា៤០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន៤០០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។អាហារូបករណ៍ផ្ដល់ជូនក្រោមការ.....