ក្រសួងអប់រំទទួលសម្ភារអេឡិចត្រូនិករង្វាយតម្លៃអំណាន និងគណិតវិទ្យាថ្នាក់ដំបូងពីអង្គការយូណេស្កូ

ភ្នំពេញ- ក្រសួងអប់រំបានទទួលព្យូទ័រយួរដៃចំនួន ០២គ្រឿង កុំព្យូទ័របន្ទះចំនួន ១០២គ្រឿង និងម៉ាស៊ីនបញ្ចាំងស្លាយ LCD ចំនួនមួយគ្រឿងពីអង្គការយូណេស្កូ ប្រើប្រាស់សម្រាប់ការងាររង្វាយតម្លៃអំណាន និងគណិតវិទ្យាថ្នាក់ដំបូងនៅក្នុងគម្រោង STPEcam-GPE3 ។ ពិធីប្រគល់និងទទួលសម្ភារៈអេឡិចត្រូនិកនេះ​បានធ្វើឡើងកាលពីថ្ងៃចន្ទម្សិលមិញ​ ។​

ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន មានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការយូណេស្កូ ដែលបានឧបត្ថម្ភសម្ភារអេឡិចត្រូនិកទាំង ដល់ក្រសួងអប់រំ យុវជន និងកីឡា មិនតែប៉ុណ្ណោះអង្គការយូណេស្កូបានសហការអនុវត្តរង្វាយតម្លៃអំណាន និងគណិតវិទ្យាថ្នាក់ដំបូង នៃគម្រោងពង្រីកកម្មវិធីអប់រំគ្រូនៅកម្ពុជា(STEPcam-GPE3) តាមប្រព័ន្ធអនឡាញ។

ឯកឧត្តមបន្តថា នៅតាមសាលារៀនចំនួន ៣៤០ ក្នុងខេត្តគោលដៅចំនួន០៩ បានអនុវត្តរង្វាយតម្លៃនៅឆ្នាំ២០២០ ហើយគ្រោងនឹងធ្វើការរង្វាយតម្លៃនៅចុងឆ្នាំ២០២២ បន្តទៀត ដើម្បីឱ្យការអនុវត្តរង្វាយតម្លៃ អំណានថ្នាក់ដំបូង និងគណិតវិទ្យាថ្នាក់ដំបូង (EGRAនិងEGMA) ក្លាយជាមធ្យោបាយមួយដែលអាចយកមកប្រើសម្រាប់វាស់វែងគុណភាព នៃលទ្ធផលសិក្សារបស់សិស្សប្រកបដោយភាពត្រឹមត្រូវ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន លើកទឹកចិត្តមន្ត្រីអនុវត្តទាំងអស់ត្រូវពង្រឹងសមត្ថភាពប្រើប្រាស់កម្មវិធី Tangerine នៅក្នុង​ Tablet ដើម្បីគ្រប់គ្រង និងប្រមូលទិន្ន័យតេស្តរង្វាយតម្លៃអំណានដំបូង និងគណិតវិទ្យាដំបូង។ ជាពិសេសសហការជាមួយគ្រប់ដៃគូអភិវឌ្ឍក្នុងអនុវត្តគម្រោងទាក់ទងនឹងអំណាន និងគណិតវិទ្យាថ្នាក់បូង ដើម្បីសិក្សាស្វែងយល់ក៍ដូចជាពិនិត្យមើលការអនវត្តកម្មវិធីអំណាន និងគណិតវិទ្យាថ្នាក់ដំបូងនៅប្រទេសកម្ពុជា។

តាមការបញ្ចាក់របស់ រដ្ឋលេខាធិការក្រសួងអប់រំត្រូវពង្រីងកិច្ចសហការជាមួយនាយកដ្ឋានជំនាញ និងនាយកដ្ឋានពាក់ព័ន្ធក្នុងការប្រើប្រាស់កញ្ចប់សម្ភារអំណាន និងគណិតវិទ្យាថ្នាក់ដំបូងឱ្យបានដល់គ្រប់សាលារៀនបឋមសិក្សានៅទូទាំងប្រទេស។ ទន្ទឹមគ្នានេះ ចូលរួមពិភាក្សាជាមួយអ្នកពាក់ព័ន្ធ និងគ្រូបង្រៀន ដើម្បីរិះរកវិធីសាស្រ្តបង្រៀនអំណាន និងគណិតវិទ្យាថ្នាក់ដំបូង ជាពិសេសលើផ្នែកដែលរកឃើញថាមានបញ្ហាខ្លាំង។ ជាពិសេស ចូលរួមពង្រឹងការបញ្ជា្របវិធីសាស្រ្តបង្រៀនអំណាន និងគណិតវិទ្យាថ្នាក់ដំបូងនៅតាមស្ថាប័នបណ្តុះបណ្តាលគ្រូ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2026

តាម​រយៈ​កម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅ​ឆ្នាំ​២០២៦ នេះ​ សាកលវិទ្យាល័យ​ University of Bath ចក្រភពអង់គ្លេស​ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អន្តរ​ជាតិ​ឆ្នើម...

អាហារូបករណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ខែផ្នែកបច្ចេកវិទ្យានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង នៃកម្មវិធីអាហារូបករណ៍ព័ត៌មានវិទ្យា Pre University ជំនាន់ទី២។

អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅ​សិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2023

កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

អាហារូបករណ៍ ADB ៧កន្លែង សម្រាប់បុគ្គលិកអប់រំ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/04/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ផ្តល់​អាហារូបករណ៍ ៧ កន្លែង នៅក្នុងឆ្នាំសិក្សា ២០២៦ នេះ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នោះ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​...

ឱកាសសិក្សាវគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធ TVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធTVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន ឬ Aus4ASEAN ។ ការសិក្សាផ្ដល់ជូនសម្រាប់ពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ានដែលចូលរួម...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/09/2023

ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....

អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងឧត្តមសិក្សា ទៅសិក្សា​នៅជាំងក្វាងស៊ី ប្រទេស​ចិន សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

សម្រាប់និស្សិត​កម្ពុជា​ដែល​មានបំណងចង់បន្តការសិក្សា​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់ឧត្តមសិក្សា នៅប្រទេសចិន ពេលនេះ ក្រសួងអប់រំ យុវជន និង​កីឡា បាន​ប្រកាស​ពីអាហារូបករណ៍​ចំនួន​៨កន្លែង សម្រាប់​សិស្ស និស្សិត ...

អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)